-
ម៉ាថាយ ៤:១-៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ក្រោយមក ឫទ្ធានុភាពរបស់ព្រះបាននាំលោកយេស៊ូទៅតំបន់ស្ងាត់ជ្រងំ ហើយមេកំណាច*+បានល្បួងលោក។+ ២ ក្រោយពីលោកបានតមអាហារអស់៤០ថ្ងៃ៤០យប់ នោះលោកក៏ឃ្លាន។ ៣ រួចមក មេល្បួង+បានមក ហើយនិយាយទៅកាន់លោកថា៖ «ប្រសិនបើអ្នកជាកូនរបស់ព្រះមែន ចូរបង្គាប់ឲ្យដុំថ្មទាំងនេះក្លាយជានំប៉័ង*ទៅ»។ ៤ ប៉ុន្តែ លោកតបឆ្លើយថា៖ «បទគម្ពីរចែងថា៖ ‹មនុស្សមិនត្រូវរស់ដោយសារតែនំប៉័ង*ប៉ុណ្ណោះទេ តែដោយសារគ្រប់ទាំងប្រសាសន៍ដែលចេញពីមាត់របស់ព្រះយេហូវ៉ា›»។*+
-