-
ម៉ាកុស ១:២៩-៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ លោកនិងពួកគាត់ក៏ចាកចេញពីសាលាប្រជុំ រួចចូលផ្ទះរបស់ស៊ីម៉ូននិងអនទ្រេជាមួយនឹងយ៉ាកុបនិងយ៉ូហាន។+ ៣០ ពេលនោះ ម្ដាយក្មេករបស់ស៊ីម៉ូន+កំពុងសម្រាន្តលើគ្រែដោយសារគាត់គ្រុនក្ដៅ។ ពួកគាត់បានជម្រាបលោកភ្លាមអំពីគាត់។ ៣១ លោកបានដើរទៅជិត ហើយចាប់ដៃគាត់ឲ្យងើបឡើង នោះគ្រុនក្ដៅក៏បាត់ទៅ។ រួចគាត់ចាប់ផ្ដើមធ្វើអាហារជូនលោកនិងពួកគាត់។
-