បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ៩:២-៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ រួច​មក មាន​គេ​សែង​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​ដែល​ដេក​លើ​គ្រែ មក​ឯ​លោក។ ពេល​ដែល​លោក​យេស៊ូ​ឃើញ​ជំនឿ​របស់​ពួក​គេ នោះ​លោក​មាន​ប្រសាសន៍​ទៅ​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ថា​៖ ​«​កូន​អើយ! ចូរ​មាន​សង្ឃឹម​ឡើង ការ​ខុស​ឆ្គង​របស់​កូន​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ​ហើយ​»។+ ៣ ខណៈ​នោះ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ខ្លះ​បាន​គិត​ក្នុង​ចិត្ត​ថា​៖ ​«​បុរស​នេះ​កំពុង​និយាយ​ប្រមាថ​ព្រះ​»។ ៤ លោក​យេស៊ូ​ជ្រាប​អំពី​គំនិត​របស់​ពួក​គេ។ ដូច្នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​គិត​អ្វី​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ?+ ៥ ជា​ឧទាហរណ៍ តើ​មួយ​ណា​ស្រួល​ជាង? និយាយ​ថា​៖ ‹ការ​ខុស​ឆ្គង​របស់​អ្នក​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ​ហើយ› ឬនិយាយ​ថា​៖ ‹ចូរ​ងើប​ឡើង​ហើយ​ដើរ​ទៅ​ចុះ›។+ ៦ ក៏​ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នៅ​ផែនដី​ដើម្បី​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​»។ រួច​លោក​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ​ថា​៖ ​«​ចូរ​ងើប​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ទៅ​ផ្ទះ​ចុះ​»។+ ៧ គាត់​ក៏​ងើប​ឡើង​ទៅ​ផ្ទះ​គាត់​វិញ។ ៨ ពេល​ឃើញ​ដូច្នេះ បណ្ដា​ជន​តាំង​ភ័យ​ខ្លាច ហើយ​សរសើរ​តម្កើង​ព្រះ ដែល​បាន​ផ្ដល់​អំណាច​ដូច​នេះ​ដល់​មនុស្ស។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក