-
ម៉ាថាយ ៩:១៤, ១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ក្រោយមក អ្នកកាន់តាមយ៉ូហានបានមកសួរលោកថា៖ «យើងនិងពួកផារិស៊ីមានទម្លាប់តមអាហារ តែហេតុអ្វីបានជាអ្នកកាន់តាមលោកមិនតមអាហារ?»។+ ១៥ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «មិត្តភក្ដិរបស់កូនកំលោះគ្មានមូលហេតុឲ្យតមអាហារទេ ដរាបណាកូនកំលោះ+នៅជាមួយនឹងពួកគេ មែនទេ? ក៏ប៉ុន្តែនឹងមានគ្រាមកដល់ ពេលដែលកូនកំលោះនឹងត្រូវគេពង្រាត់ចេញពីមិត្តភក្ដិ+ ហើយពេលនោះពួកគេនឹងតមអាហារ។
-
-
ម៉ាកុស ២:១៨-២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ចំណែកឯអ្នកកាន់តាមយ៉ូហាននិងអ្នកកាន់តាមពួកផារិស៊ី ពួកគេមានទម្លាប់តមអាហារ។ ដូច្នេះ ពួកគេបានមកសួរលោកថា៖ «អ្នកកាន់តាមយ៉ូហាននិងអ្នកកាន់តាមពួកផារិស៊ី មានទម្លាប់តមអាហារ តែហេតុអ្វីបានជាអ្នកកាន់តាមលោកមិនតមអាហារ?»។+ ១៩ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ក្នុងពេលដែលកូនកំលោះ+នៅជាមួយនឹងមិត្តភក្ដិ នោះពួកគេគ្មានមូលហេតុឲ្យតមអាហារឡើយ មែនទេ? ដរាបណាពួកគេមានកូនកំលោះនៅជាមួយ ពួកគេមិនអាចតមអាហារបានទេ។ ២០ ក៏ប៉ុន្តែ នឹងមានគ្រាមកដល់ ពេលដែលកូនកំលោះនឹងត្រូវគេពង្រាត់ចេញពីមិត្តភក្ដិ+ ហើយនៅថ្ងៃនោះពួកគេនឹងតមអាហារវិញ។
-