បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ២៣:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ​«​បើ​អ្នក​រាល់​គ្នា​ចូល​ក្នុង​វាល​ស្រែ​របស់​អ្នក​ជិត​ខាង​ខ្លួន នោះ​អ្នក​រាល់​គ្នា​អាច​យក​ដៃ​បូត​កួរ​ស្រូវ​ទុំ​បាន តែ​មិន​ត្រូវ​យក​កណ្ដៀវ​ទៅ​ច្រូត​ឡើយ។+

  • ម៉ាថាយ ១២:១-៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ នៅ​ពេល​នោះ លោក​យេស៊ូ​បាន​ធ្វើ​ដំណើរ​កាត់​វាល​ស្រែ​នៅ​ថ្ងៃ​ឈប់​សម្រាក។* ពួក​អ្នក​កាន់​តាម​លោក​ក៏​ចាប់​ឃ្លាន ហើយ​បាន​កាច់​កួរ​ស្រូវ​មក​បរិភោគ។+ ២ ឃើញ​ដូច្នេះ ពួក​ផារិស៊ី​ជម្រាប​លោក​ថា​៖ ​«​មើល! ពួក​អ្នក​កាន់​តាម​អ្នក​កំពុង​ធ្វើ​អ្វី​ដែល​គ្មាន​ច្បាប់​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក​»។+ ៣ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​អំពី​អ្វី​ដែល​ដាវីឌ​បាន​ធ្វើ ពេល​គាត់​និង​ពួក​បុរស​ដែល​នៅ​ជា​មួយ​នឹង​គាត់​ឃ្លាន​ទេ​ឬ?+ ៤ គាត់​បាន​ចូល​ក្នុង​វិហារ*របស់​ព្រះ ហើយ​យក​នំ​ប៉័ង​តាំង​ទុក​ជា​គ្រឿង​បូជា មក​បរិភោគ​ជា​មួយ​នឹង​ពួក​បុរស​របស់​គាត់+ ដែល​តាម​ច្បាប់​ពួក​គាត់​គ្មាន​សិទ្ធិ​បរិភោគ​ឡើយ លើក​លែង​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បរិភោគ មែន​ទេ?+ ៥ ឬ​តើ​អ្នក​មិន​ធ្លាប់​អាន​ច្បាប់​ទេ​ឬ ថា​នៅ​ថ្ងៃ​ឈប់​សម្រាក ពួក​សង្ឃ​នៅ​តែ​ធ្វើ​ការ​ក្នុង​វិហារ តែ​គ្មាន​ទោស​ទេ?+ ៦ ប៉ុន្តែ ខ្ញុំប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ដែល​វិសេស​ជាង​វិហារ​នោះ គឺ​នៅ​ទី​នេះ​ហើយ។+ ៧ ក៏​ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​បាន​យល់​អត្ថន័យ​នៃ​ពាក្យ​ថា​៖ ‹ខ្ញុំ​ចង់​បាន​សេចក្ដី​មេត្តា​ករុណា+ មិន​មែន​គ្រឿង​បូជា​ឡើយ›+ នោះ​អ្នក​មុខ​ជា​មិន​បាន​ផ្ដន្ទា​ទោស​អ្នក​ដែល​គ្មាន​ទោស​នោះ​ទេ។ ៨ ពី​ព្រោះ​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​ឈប់​សម្រាក​»។+

  • ម៉ាកុស ២:២៣-២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ នៅ​ថ្ងៃ​ឈប់​សម្រាក លោក​កំពុង​ដើរ​កាត់​វាល​ស្រូវ ហើយ​ពួក​អ្នក​កាន់​តាម​លោក​ដើរ​បណ្ដើរ កាច់​កួរ​ស្រូវ​បណ្ដើរ។+ ២៤ ម្ល៉ោះ​ហើយ ពួក​ផារិស៊ី​សួរ​លោក​ថា​៖ ​«​មើល! ហេតុ​អ្វី​ពួក​គេ​កំពុង​ធ្វើ​អ្វី​ដែល​គ្មាន​ច្បាប់​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដូច្នេះ?​»។ ២៥ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​អំពី​អ្វី​ដែល​ដាវីឌ​បាន​ធ្វើ ពេល​គាត់​និង​ពួក​បុរស​ដែល​នៅ​ជា​មួយ​នឹង​គាត់​ឃ្លាន​ទេ​ឬ?+ ២៦ តើ​អ្នក​មិន​ធ្លាប់​អាន​ក្នុង​កំណត់​ហេតុ​អំពី​សង្ឃ​នាយក​អាប៊ីយ៉ាថា​ទេ​ឬ+ ដែល​ថា​ដាវីឌ​បាន​ចូល​ក្នុង​វិហារ*របស់​ព្រះ ហើយ​យក​នំ​ប៉័ង​តាំង​ទុក​ជា​គ្រឿង​បូជា​មក​បរិភោគ​ជា​មួយ​នឹង​ពួក​បុរស​របស់​គាត់ ដែល​គ្មាន​អ្នក​ណា​មាន​ច្បាប់​បរិភោគ​ទេ ក្រៅ​ពី​ពួក​សង្ឃ?​»។+ ២៧ ម្ល៉ោះ​ហើយ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ថ្ងៃ​ឈប់​សម្រាក​បាន​ត្រូវ​បង្កើត​ជា​ប្រយោជន៍​ដល់​មនុស្ស+ មិន​មែន​មនុស្ស​បាន​ត្រូវ​បង្កើត​ជា​ប្រយោជន៍​ដល់​ថ្ងៃ​ឈប់​សម្រាក​ទេ។ ២៨ ដូច្នេះ កូន​មនុស្ស​ជា​ម្ចាស់​សូម្បី​តែ​លើ​ថ្ងៃ​ឈប់​សម្រាក​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក