បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ១១:៧-១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ពេល​ដែល​អ្នក​ទាំង​នោះ​ចេញ​ទៅ​វិញ នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា​ជន​អំពី​យ៉ូហាន​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​តំបន់​ស្ងាត់​ជ្រងំ​ដើម្បី​មើល​អ្វី?+ តើ​បាន​ចេញ​ទៅ​មើល​ដើម​ត្រែង​មួយ​ដែល​យោល​ចុះ​យោល​ឡើង​តាម​ខ្យល់​ឬ?+ ៨ បើ​មិន​ដូច្នេះ​ទេ តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​បុរស​ម្នាក់​ដែល​មាន​សម្លៀក​បំពាក់​ទន់​ល្មឿយ*ឬ? មិន​មែន​ទេ ព្រោះ​ពួក​អ្នក​ដែល​នៅ​ក្នុង​វិមាន​ស្ដេច ទើប​មាន​សម្លៀក​បំពាក់​ទន់​ល្មឿយ។ ៩ បើ​មិន​ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​អ្នក​ប្រកាស​ទំនាយ​ឬ? ត្រូវ​ហើយ! ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​សំខាន់​ជាង​អ្នក​ប្រកាស​ទំនាយ​ទៅ​ទៀត។+ ១០ អ្នក​នោះ​ហើយ​ដែល​បាន​ត្រូវ​ចែង​ទុក​ថា​៖ ‹មើល! ខ្ញុំ​នឹង​ចាត់​ទូត​របស់​ខ្ញុំ​ឲ្យ​ទៅ​មុន​អ្នក ហើយ​គាត់​នឹង​រៀបចំ​ផ្លូវ​ទុក​សម្រាប់​អ្នក!›។+ ១១ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ដែល​ធ្លាប់​រស់​នៅ គ្មាន​អ្នក​ណា​លេច​មក​ដែល​ធំ​ជាង​យ៉ូហាន ជា​អ្នក​ជ្រមុជ​ទឹក​ឡើយ។ ប៉ុន្តែ អ្នក​ដែល​តូច​ជាង​គេ​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ធំ​ជាង​គាត់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក