បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ៤០:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៣ មាន​សំឡេង​មនុស្ស​ម្នាក់​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ថា​៖

      ​«​ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា!+

      ចូរ​ធ្វើ​ឲ្យ​មាន​ផ្លូវ​ធំ​ត្រង់+ភ្លឹង​កាត់​តាម​តំបន់​ស្ងាត់​ជ្រងំ សម្រាប់​ព្រះ​នៃ​យើង។+

  • ម៉ាឡាគី ៣:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ​«​មើល! ខ្ញុំ​នឹង​ចាត់​ទូត​របស់​ខ្ញុំ​ឲ្យ​ទៅ​មុន ហើយ​គាត់​នឹង​សម្អាត*ផ្លូវ​ទុក​សម្រាប់​ខ្ញុំ។+ ម្ចាស់​ដ៏​ពិត​ដែល​អ្នក​រាល់​គ្នា​កំពុង​ស្វែង​រក​នឹង​មក​ក្នុង​មួយ​រំពេច គឺ​លោក​នឹង​មក​វិហារ​របស់​លោក។+ រីឯ​ទូត​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​អ្នក​រាល់​គ្នា​កំពុង​ទន្ទឹង​រង់​ចាំ​ដោ​យ​ចិត្ត​រំភើប ក៏​នឹង​មក​ដែរ។ មើល! លោក​នឹង​មក​ជា​មិន​ខាន​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។

  • លូកា ១:១៦, ១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ម្យ៉ាង​ទៀត គាត់​នឹង​នាំ​កូន​ចៅ​អ៊ីស្រាអែល​ជា​ច្រើន ឲ្យ​វិល​មក​ឯ​ព្រះ​យេហូវ៉ា*ជា​ព្រះ​របស់​ពួក​គេ​វិញ។+ ១៧ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះ​នឹង​ចាត់​គាត់​ឲ្យ​ទៅ​មុន​លោក ហើយ​ឲ្យ​គាត់​មាន​ចិត្ត​ខ្នះ​ខ្នែង​និង​មាន​ឫទ្ធានុភាព​ដូច​អេលីយ៉ា+ ដើម្បី​ឲ្យ​គាត់​បំបែរ​ចិត្ត​ឪពុក​ឲ្យ​មាន​ចិត្ត​ដូច​កូន+ ហើយ​បំបែរ​ចិត្ត​របស់​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់ ឲ្យ​មក​រក​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​វិញ ក្នុង​បំណង​រៀបចំ​មនុស្ស​មួយ​ក្រុម​ទុក​ជា​ស្រេច​សម្រាប់​ព្រះ​យេហូវ៉ា​»។*+

  • យ៉ូហាន ១:២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​ដែល​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ឥត​ឈប់​ថា​៖ ‹ចូរ​ធ្វើ​ផ្លូវ​ឲ្យ​ត្រង់​ទទួល​ព្រះ​យេហូវ៉ា›*+ ដូច​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក