បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ១៦:១៣-១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ លុះ​ពេល​ដែល​លោក​យេស៊ូ​បាន​ទៅ​ដល់​តំបន់​សេសារៀភីលីព​ហើយ នោះ​លោក​សួរ​ពួក​អ្នក​កាន់​តាម​ថា​៖ ​«​តើ​មនុស្ស​ទាំង​ឡាយ​ថា​កូន​មនុស្ស​ជា​អ្នក​ណា?​»។+ ១៤ ពួក​គាត់​បាន​ឆ្លើយ​ថា​៖ ​«​អ្នក​ខ្លះ​ថា​លោក​ជា​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក+ អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​អេលីយ៉ា+ ហើយ​អ្នក​ឯ​ទៀត​ថា​លោក​ជា​យេរេមា ឬ​ជា​អ្នក​ប្រកាស​ទំនាយ​មួយ​រូប​»។ ១៥ លោក​បាន​សួរ​ពួក​គាត់​ថា​៖ ​«​ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​ថា​ខ្ញុំ​ជា​អ្នក​ណា?​»។ ១៦ ស៊ីម៉ូន​ពេត្រុស​ឆ្លើយ​ថា​៖ ​«​លោក​ជា​គ្រិស្ត+ ជា​បុត្រ​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»។+

  • ម៉ាកុស ៨:២៧-៣០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ លោក​យេស៊ូ​និង​អ្នក​កាន់​តាម​បាន​ចេញ​ទៅ​ភូមិ​ទាំង​ប៉ុន្មាន នៅ​ក្រុង​សេសារៀភីលីព។ នៅ​តាម​ផ្លូវ លោក​ចាប់​ផ្ដើម​សួរ​អ្នក​កាន់​តាម​ថា​៖ ​«​តើ​មនុស្ស​ទាំង​ឡាយ​ថា​ខ្ញុំ​ជា​អ្នក​ណា?​»។+ ២៨ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​អ្នក​ខ្លះ​ថា​លោក​ជា​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក+ អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​អេលីយ៉ា+ ហើយ​អ្នក​ឯ​ទៀត​ថា​លោក​ជា​អ្នក​ប្រកាស​ទំនាយ​មួយ​រូប​»។ ២៩ រួច​លោក​សួរ​ពួក​គាត់​ថា​៖ ​«​ចុះ​អ្នក​រាល់​គ្នា​វិញ តើ​គិត​ថា​ខ្ញុំ​ជា​អ្នក​ណា?​»។ ពេត្រុស​ឆ្លើយ​ថា​៖ ​«​លោក​ជា​គ្រិស្ត​»។+ ៣០ ឮ​ដូច្នេះ លោក​បង្គាប់​ពួក​គាត់​យ៉ាង​ម៉ឺង​ម៉ាត់ កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ​អំពី​លោក។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក