-
យ៉ាកុប ៤:១៣-១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ឯអ្នករាល់គ្នាដែលនិយាយថា៖ «ថ្ងៃនេះឬថ្ងៃស្អែក យើងនឹងទៅក្រុងនេះឬក្រុងនោះ រួចស្នាក់នៅទីនោះមួយឆ្នាំ ហើយរកស៊ីបានចំណេញ» សូមគិតទៅមើល+ ១៤ អ្នករាល់គ្នាមិនដឹងថាជីវិតរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណាទេនៅថ្ងៃស្អែក។+ ព្រោះអ្នករាល់គ្នាជាអ័ព្ទដែលនៅតែមួយរយៈពេលខ្លី រួចបាត់ទៅ។+ ១៥ ផ្ទុយទៅវិញ អ្នករាល់គ្នាគួរនិយាយថា៖ «ប្រសិនបើជាបំណងប្រាថ្នារបស់ព្រះយេហូវ៉ា*+ យើងនឹងរស់ ហើយធ្វើការនេះឬការនោះ»។ ១៦ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាមានមោទនភាពដោយសារការអួតអាងរបស់អ្នករាល់គ្នា។ ការអួតអាងទាំងអស់បែបនេះគឺទុច្ចរិត។
-