៥១ ឱព្រះអើយ សូមលោកមេត្តាដល់ខ្ញុំ ព្រោះលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+
សូមលោកបំភ្លេចអំពើខុសឆ្គងទាំងប៉ុន្មានរបស់ខ្ញុំ ដោយសារលោកមានសេចក្ដីមេត្តាករុណាយ៉ាងជ្រាលជ្រៅ។+
២ សូមលោកសម្អាតខ្ញុំឲ្យជ្រះស្រឡះពីកំហុសរបស់ខ្ញុំ+
ហើយជម្រះអំពើខុសឆ្គងរបស់ខ្ញុំផង។+
៣ ព្រោះខ្ញុំដឹងច្បាស់អំពីកំហុសរបស់ខ្ញុំ
អំពើរំលងរបស់ខ្ញុំដិតជាប់ក្នុងចិត្តខ្ញុំជានិច្ច។+