បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ១៦:២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ តាំង​ពី​ពេល​នោះ​មក លោក​យេស៊ូ​ចាប់​ផ្ដើម​ពន្យល់​អ្នក​កាន់​តាម​ថា លោក​ត្រូវ​ទៅ​ក្រុង​យេរូសាឡិម ហើយ​ពួក​អ្នក​ចាស់​ទុំ ពួក​សង្ឃនាយក និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ នឹង​ធ្វើ​ឲ្យ​លោក​រង​ទុក្ខ​លំបាក​ជា​ច្រើន។ លោក​ក៏​នឹង​ត្រូវ​គេ​សម្លាប់ ហើយ​នៅ​ថ្ងៃ​ទី​៣ លោក​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។+

  • ម៉ាថាយ ២០:១៧-១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ រួច​មក ពេល​កំពុង​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​យេរូសាឡិម លោក​យេស៊ូ​នាំ​អ្នក​កាន់​តាម​ទាំង​១២​នាក់​ទៅ​ដាច់​ដោយ​ឡែក​ពី​គេ ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​នៅ​តាម​ផ្លូវ​ថា​៖+ ១៨ ​«​មើល! យើង​កំពុង​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​យេរូសាឡិម ហើយ​កូន​មនុស្ស​នឹង​ត្រូវ​ប្រគល់​ឲ្យ​ពួក​សង្ឃនាយក និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់។ ពួក​គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក+ ១៩ រួច​នឹង​ប្រគល់​លោក​ឲ្យ​ជន​ជាតិ​ដទៃ ដើម្បី​ឲ្យ​ពួក​គេ​ចំអក​ឲ្យ​លោក ហើយ​វាយ​លោក​នឹង​រំពាត់​ខ្សែ​តី ព្រម​ទាំង​ព្យួរ​លោក​នៅ​បង្គោល+ រួច​នៅ​ថ្ងៃ​ទី​៣ លោក​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។+

  • ម៉ាកុស ១០:៣២-៣៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣២ លុះ​ក្រោយ​មក លោក​និង​ពួក​គាត់​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឡើង​ទៅ​ក្រុង​យេរូសាឡិម។ លោក​យេស៊ូ​កំពុង​ដើរ​នៅ​មុខ​ពួក​គាត់ ហើយ​ពួក​គាត់​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត តែ​អ្នក​ឯ​ទៀត​ដែល​ដើរ​តាម​ពី​ក្រោយ​ពួក​គាត់ ក៏​តាំង​ភ័យ​ខ្លាច។ រួច​មក លោក​ហៅ​សាវ័ក​ទាំង​១២​នាក់​មក​ដោយ​ឡែក​ពី​គេ ហើយ​ចាប់​ផ្ដើម​ប្រាប់​ពួក​គាត់​ម្ដង​ទៀត​អំពី​អ្វី​ដែល​ហៀប​នឹង​កើត​ឡើង​ដល់​លោក ដោយ​មាន​ប្រសាសន៍​ថា​៖+ ៣៣ ​«​មើល! យើង​កំពុង​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​យេរូសាឡិម ហើយ​កូន​មនុស្ស​នឹង​ត្រូវ​ប្រគល់​ឲ្យ​ពួក​សង្ឃនាយក និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ហើយ​ពួក​គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក រួច​នឹង​ប្រគល់​លោក​ឲ្យ​ជន​ជាតិ​ដទៃ ៣៤ ហើយ​ពួក​គេ​នឹង​ចំអក​ឲ្យ​លោក ស្ដោះ​ទឹក​មាត់​ដាក់​លោក ថែម​ទាំង​វាយ​លោក​នឹង​រំពាត់​ខ្សែ​តី រួច​សម្លាប់​លោក។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ លោក​នឹង​រស់​ឡើង​វិញ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក