-
ដំណើរចាកចេញ ១២:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ «‹ថ្ងៃនោះនឹងទៅជាថ្ងៃរំលឹកសម្រាប់អ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវធ្វើបុណ្យនោះជូនព្រះយេហូវ៉ានៅគ្រប់ជំនាន់។ ព្រោះនោះនឹងទៅជាច្បាប់ជារៀងរហូតតទៅ ដែលអ្នករាល់គ្នាត្រូវកាន់តាម។
-
-
ដំណើរចាកចេញ ១២:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ចាប់ពីល្ងាចថ្ងៃទី១៤ រហូតដល់ល្ងាចថ្ងៃទី២១ ក្នុងខែទី១ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតដំបែ។+
-
-
ការបំភ្លឺច្បាប់ ១៦:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ «នៅខែអាប៊ីប* អ្នករាល់គ្នាត្រូវធ្វើបុណ្យរំលងជូនព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា+ ព្រោះនៅយប់ខែនោះព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប។+ ២ នៅបុណ្យនោះ អ្នករាល់គ្នាត្រូវយកសត្វពីហ្វូងចៀមហ្វូងពពែនិងហ្វូងគោ+ ជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា+ នៅកន្លែងដែលព្រះយេហូវ៉ាបានជ្រើសរើសសម្រាប់តាំងនាមលោក។+
-