បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យ៉ូហាន ២:១-១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ លុះ​នៅ​ថ្ងៃ​ទី​៣ មាន​គេ​រៀបចំ​ភោជនាហារ​អបអរ​អាពាហ៍ពិពាហ៍​មួយ​នៅ​ភូមិ​កាណា​ក្នុង​ស្រុកកាលីឡេ ហើយ​ម្ដាយ​របស់​លោក​យេស៊ូ​នៅ​ទី​នោះ។ ២ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​ក៏​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ពិធី​រៀប​អាពាហ៍ពិពាហ៍​នោះ​ដែរ។

      ៣ នៅ​ពេល​ជិត​អស់​ស្រា​ទំពាំង​បាយ​ជូរ ម្ដាយ​របស់​លោក​យេស៊ូ​ជម្រាប​លោក​ថា​៖ ​«​ពួក​គេ​អស់​ស្រា​ហើយ​»។ ៤ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ម្ដាយ​ថា​៖ ​«​ស្ត្រី​អើយ នេះ​មិន​មែន​ជា​រឿង​របស់​យើង​ទាំង​ពីរ​ទេ។* វេលា​របស់​ខ្ញុំ​មិន​ទាន់​មក​ដល់​ទេ​»។ ៥ ម្ដាយ​របស់​លោក​ក៏​ប្រាប់​ពួក​អ្នក​ដែល​កំពុង​បម្រើ​ថា​៖ ​«​ចូរ​ធ្វើ​តាម​អ្វី​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ​ចុះ​»។ ៦ នៅ​ទី​នោះ​មាន​ពាង​ទឹក​៦​ធ្វើ​ពី​ថ្ម ទុក​សម្រាប់​លាង​សម្អាត​ស្រប​តាម​វិន័យ​របស់​ជនជាតិ​យូដា។+ ពាង​នីមួយ​ៗ​មាន​ចំណុះ​ប្រហែល​ពីរ​ទៅ​បី​រង្វាល់។* ៧ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​«​ចូរ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នេះ​»។ រួច​ពួក​គេ​ក៏​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង។ ៨ បន្ទាប់​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ឥឡូវ ចូរ​ដង​ខ្លះ​យក​ទៅ​ឲ្យ​អ្នក​ចាត់​ចែង​ពិធី​»។ ដូច្នេះ ពួក​គេ​ក៏​ដង​ខ្លះ​ទៅ។ ៩ ពេល​អ្នក​ចាត់​ចែង​ពិធី​បាន​ភ្លក់​ទឹក​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​ក្លាយ​ជា​ស្រា​ទំពាំង​បាយ​ជូរ នោះ​គាត់​មិន​ដឹង​ថា​ស្រា​នោះ​បាន​មក​ពី​ណា​ទេ (​តែ​ពួក​អ្នក​ដែល​កំពុង​បម្រើ​បាន​ដឹង ដោយ​សារ​ពួក​គេ​បាន​ដង​ទឹក​នោះ​ចេញ​)។ រួច​អ្នក​ចាត់​ចែង​ពិធី​ក៏​ហៅ​កូន​កំលោះ​មក ១០ ហើយ​ប្រាប់​គាត់​ថា​៖ ​«​មនុស្ស​គ្រប់​គ្នា​តែង​តែ​ជូន​ស្រា​ដែល​មាន​គុណ​ភាព​ល្អ​មុន រួច​ពេល​ដែល​ភ្ញៀវ​ស្រវឹង​ហើយ ទើប​យក​ស្រា​ដែល​មាន​គុណ​ភាព​អន់​មក​ជូន​វិញ។ ប៉ុន្តែ អ្នក​បាន​ទុក​ស្រា​ល្អ​រហូត​ដល់​ឥឡូវ​នេះ​ទើប​ជូន​ភ្ញៀវ​»។ ១១ លោក​យេស៊ូ​បាន​ធ្វើ​ការ​នេះ​នៅ​ភូមិ​កាណា​ក្នុង​ស្រុក​កាលីឡេ ហើយ​នេះ​ជា​សញ្ញា​សម្គាល់​ដំបូង​បង្អស់​របស់​លោក។ លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​សិរី​រុង​រឿង​របស់​លោក+ ហើយ​ពួក​អ្នក​កាន់​តាម​លោក​ក៏​មាន​ជំនឿ​លើ​លោក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក