-
បណ្ដាស្ដេចទី២ ៤:៤២-៤៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤២ ថ្ងៃមួយ មានបុរសម្នាក់មកពីបាលសាលីសា។+ គាត់បានយកនំប៉័ង២០ដុំដែលធ្វើពីម្សៅស្រូវបាលី+និងស្រូវថ្មីមួយថង់ មកជូនអេលីសេជាតំណាងព្រះពិត។+ រួចអេលីសេប្រាប់ថា៖ «ចូរចែកអ្វីទាំងនេះដល់បណ្ដាជនបរិភោគទៅ»។ ៤៣ ប៉ុន្តែ អ្នកបម្រើអេលីសេប្រាប់ថា៖ «តើអាហារតែប៉ុណ្ណេះ ល្មមគ្រប់គ្រាន់សម្រាប់មនុស្ស១០០នាក់ឬ?»។+ អេលីសេក៏តបវិញថា៖ «ចូរចែកឲ្យពួកគេបរិភោគទៅ ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ ‹ពួកគេនឹងបរិភោគឆ្អែត ហើយមាននៅសល់ទៀតផង›»។+ ៤៤ បន្ទាប់មក អ្នកបម្រើនោះក៏ចែកឲ្យពួកគេបរិភោគ។ ពួកគេបានបរិភោគឆ្អែតគ្រប់គ្នា ហើយក៏មាននៅសល់+ដូចព្រះយេហូវ៉ាបានមានប្រសាសន៍មែន។
-