បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ២៨:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ដូច្នេះ ពួក​នាង​ក៏​ប្រញាប់​ចាក​ចេញ​ពី​ទី​បញ្ចុះ​សព​ទាំង​ភ័យ​ផង​ទាំង​ត្រេក​អរ​ក្រៃ​លែង​ផង ដើម្បី​រត់​ទៅ​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក។+

  • លូកា ២៤:៣៩-៤១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៩ ចូរ​មើល​ដៃ​និង​ជើង​របស់​ខ្ញុំ គឺ​ខ្ញុំ​ពិត​មែន។ ចូរ​ពាល់​ខ្ញុំ ហើយ​មើល​ចុះ ពី​ព្រោះ​វិញ្ញាណ​មិន​មាន​សាច់​និង​ឆ្អឹង​ដូច​អ្នក​ឃើញ​ថា​ខ្ញុំ​មាន​នោះ​ទេ​»។ ៤០ កាល​ដែល​កំពុង​មាន​ប្រសាសន៍ លោក​បាន​បង្ហាញ​ដៃ​និង​ជើង​របស់​លោក​ឲ្យ​ពួក​គាត់​ឃើញ។ ៤១ ពួក​គាត់​ក៏​ត្រេក​អរ​ក្រៃ​លែង ហើយ​ភ្ញាក់​ផ្អើល​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ពួក​គាត់​ពិបាក​ជឿ​ថា​នោះ​ជា​ការ​ពិត ដូច្នេះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​តើ​នៅ​ទី​នេះ​មាន​អ្វី​បរិភោគ​ទេ?​»។

  • យ៉ូហាន ២០:១៩, ២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ នៅ​ល្ងាច​ថ្ងៃ​ដដែល ជា​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍​នោះ ពួក​អ្នក​កាន់​តាម​បាន​ជួប​ជុំ​គ្នា ហើយ​បាន​ចាក់​សោ​ទ្វារ​ដោយ​សារ​ខ្លាច​ជនជាតិ​យូដា។ លោក​យេស៊ូ​បាន​លេច​មក​ឈរ​នៅ​កណ្ដាល​ពួក​គាត់ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​»។+ ២០ បន្ទាប់​ពី​មាន​ប្រសាសន៍​ដូច្នេះ លោក​បាន​បង្ហាញ​ដៃ​ទាំង​ពីរ​និង​ចំហៀង​ខ្លួន​ឲ្យ​ពួក​គាត់​ឃើញ។+ រួច​ពួក​អ្នក​កាន់​តាម​ក៏​ត្រេក​អរ ដោយ​សារ​ឃើញ​លោក​ម្ចាស់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក