បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ២៦:៦៩, ៧០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦៩ ពេល​នោះ ពេត្រុស​កំពុង​អង្គុយ​ខាង​ក្រៅ​ក្នុង​ទី​ធ្លា ហើយ​ស្ត្រី​ជា​អ្នក​បម្រើ​ម្នាក់​បាន​ចូល​មក​ជិត​គាត់ ដោយ​និយាយ​ថា​៖ ​«​អ្នក​ក៏​បាន​នៅ​ជា​មួយ​នឹង​យេស៊ូ​ពី​ស្រុកកាលីឡេ​ដែរ!​»។+ ៧០ ប៉ុន្តែ គាត់​បដិសេធ​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា​ថា​៖ ​«​អ្នក​ច្រឡំ​មនុស្ស​ហើយ​»។

  • ម៉ាកុស ១៤:៦៦-៦៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦៦ ពេល​ដែល​ពេត្រុស​នៅ​ខាង​ក្រោម​ក្នុង​ទី​ធ្លា ស្ត្រី​អ្នក​បម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ​បាន​មក។+ ៦៧ ពេល​នាង​ឃើញ​ពេត្រុស​កំពុង​អាំង​ភ្លើង នាង​បាន​សម្លឹង​មុខ​គាត់ ហើយ​និយាយ​ថា​៖ ​«​អ្នក​ក៏​ជា​គ្នា​របស់​យេស៊ូ​នេះ ពី​ក្រុង​ណាសារ៉ែត​ដែរ​»។ ៦៨ ប៉ុន្តែ គាត់​បាន​ប្រកែក​ថា​៖ ​«​ខ្ញុំ​មិន​ស្គាល់​គាត់​ទេ ហើយ​ក៏​មិន​យល់​អ្វី​ដែល​អ្នក​កំពុង​និយាយ​ដែរ​»។ រួច​គាត់​ចេញ​ទៅ​ឯ​ល្វែង​ក្រៅ។*

  • លូកា ២២:៥៥-៥៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥៥ ពេល​ដែល​គេ​បង្កាត់​ភ្លើង​នៅ​កណ្ដាល​ទី​ធ្លា ហើយ​នាំ​គ្នា​អង្គុយ​ចុះ នោះ​ពេត្រុស​ក៏​ចូល​មក​អង្គុយ​ក្នុង​ចំណោម​ពួក​គេ​ដែរ។+ ៥៦ ប៉ុន្តែ ស្ត្រី​បម្រើ​ម្នាក់​បាន​ឃើញ​គាត់​អង្គុយ​នៅ​ក្បែរ​ភ្លើង ក៏​ខំ​មើល​គាត់ រួច​និយាយ​ថា​៖ ​«​បុរស​នេះ​ធ្លាប់​នៅ​ជា​មួយ​នឹង​អ្នក​នោះ​ដែរ​»។ ៥៧ ប៉ុន្តែ គាត់​បដិសេធ​ថា​៖ ​«​ទេ​នាង! ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ​»។

  • យ៉ូហាន ១៨:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ឯ​ស៊ីម៉ូន​ពេត្រុស គាត់​កំពុង​ឈរ​អាំង​ភ្លើង។ ពេល​នោះ​ពួក​គេ​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​គាត់​ដែរ​ឬ?​»។ គាត់​បដិសេធ​ថា​៖ ​«​មិន​មែន​ទេ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក