៤១ រីឯកន្លែងដែលគេបានប្រហារជីវិតលោក មានសួនច្បារមួយ ហើយក្នុងសួនច្បារនោះមានទីបញ្ចុះសពថ្មី+ ដែលគេមិនទាន់ដាក់សពណាមួយនៅឡើយ។ ៤២ ដូច្នេះ ពួកគេបានដាក់លោកយេស៊ូក្នុងទីបញ្ចុះសពនោះ ដោយសារថ្ងៃនោះជាថ្ងៃរៀបចំ+របស់ជនជាតិយូដា ហើយទីបញ្ចុះសពនោះនៅជិត។