-
ដំណើរចាកចេញ ២០:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ព្រោះអស់៦ថ្ងៃ ព្រះយេហូវ៉ាបានបង្កើតមេឃ ផែនដី និងសមុទ្រ ព្រមទាំងរបស់សព្វសារពើដែលនៅកន្លែងទាំងនោះ រួចលោកសម្រាកនៅថ្ងៃទី៧។+ ហេតុនេះហើយបានជាព្រះយេហូវ៉ាញែកទុកថ្ងៃឈប់សម្រាកជាថ្ងៃពិសិដ្ឋ រួចឲ្យពរដល់ថ្ងៃនោះ។
-
-
នេហេមា ៩:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ «មានលោកតែប៉ុណ្ណោះជាព្រះយេហូវ៉ា+ លោកបានបង្កើតមេឃ លំហអាកាសដ៏ធំធេងនិងអ្វីៗទាំងអស់ដែលនៅទីនោះ។* លោកក៏បានបង្កើតផែនដីនិងរបស់សព្វសារពើនៅលើផែនដី សមុទ្រនិងអ្វីៗនៅក្នុងសមុទ្រ ហើយលោកទ្រទ្រង់ជីវិតនៃអ្វីៗទាំងនោះដែរ។ ឯបណ្ដាកងទ័ពនៅស្ថានសួគ៌*ក្រាបគោរពចំពោះលោក។
-