-
សកម្មភាព ១៤:១២-១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ រួចពួកគេចាប់ផ្ដើមហៅបាណាបាសថាព្រះសឺស ហើយហៅប៉ូលថាព្រះហ៊ើមេស ដោយសារគាត់ជាអ្នកនាំមុខនិយាយ។ ១៣ ឯសង្ឃរបស់ព្រះសឺស ដែលមានវិហារនៅច្រកចូលក្រុងនោះ បាននាំយកគោឈ្មោលនិងភួង*មកឯខ្លោងទ្វារក្រុង ហើយចង់ជូនគ្រឿងបូជាជាមួយនឹងបណ្ដាជន។
១៤ ក៏ប៉ុន្តែ ពេលដែលសាវ័កបាណាបាសនិងសាវ័កប៉ូលឮអំពីការនោះ ពួកគាត់ហែកសម្លៀកបំពាក់របស់ខ្លួន ហើយស្ទុះរត់ទៅកណ្ដាលបណ្ដាជន ដោយស្រែកឡើងថា៖ ១៥ «ហេតុអ្វីអ្នករាល់គ្នាកំពុងធ្វើដូច្នេះ? យើងជាមនុស្សធម្មតាដូចអ្នករាល់គ្នាដែរ។+ យើងកំពុងប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាលះចោលការឥតប្រយោជន៍ទាំងនេះ ហើយបែរមកគោរពប្រណិប័តន៍ព្រះដែលមានជីវិតរស់នៅ ជាព្រះដែលបានបង្កើតមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់ដែលនៅទីនោះ។+
-
-
ការបើកបង្ហាញ ១៩:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ រួចខ្ញុំលំឱនកាយនៅជិតជើងទេវតានោះ ដើម្បីគោរពប្រណិប័តន៍គាត់។ ប៉ុន្តែ ទេវតានោះប្រាប់ខ្ញុំថា៖ «ចូរប្រយ័ត្ន! កុំធ្វើដូច្នេះ!+ ខ្ញុំគ្រាន់តែជាខ្ញុំបម្រើដូចអ្នកនិងដូចបងប្អូនរបស់អ្នក ដែលមានកិច្ចការធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូ។+ ចូរគោរពប្រណិប័តន៍ព្រះ!+ ព្រោះការធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូ ជាគោលបំណងនៃការប្រកាសទំនាយ»។+
-
-
ការបើកបង្ហាញ ២២:៨, ៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ខ្ញុំ យ៉ូហាន ជាអ្នកដែលបានឮនិងបានឃើញការទាំងនេះ។ ពេលខ្ញុំឃើញនិងឮហើយ ខ្ញុំបានក្រាបគោរពប្រណិប័តន៍នៅជិតជើងរបស់ទេវតាដែលបានបង្ហាញការទាំងនេះដល់ខ្ញុំ។ ៩ ប៉ុន្តែ ទេវតានោះប្រាប់ខ្ញុំថា៖ «ចូរប្រយ័ត្ន! កុំធ្វើដូច្នេះ! ខ្ញុំគ្រាន់តែជាខ្ញុំបម្រើដូចអ្នកនិងដូចបងប្អូនរបស់អ្នកដែលជាអ្នកប្រកាសទំនាយ និងជាអ្នកដែលកំពុងប្រព្រឹត្តតាមសេចក្ដីក្នុងរមូរនេះ។ ចូរគោរពប្រណិប័តន៍ព្រះ»។+
-