-
សកម្មភាព ១៧:២៦, ២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ លោកបានបង្កើតជនជាតិទាំងឡាយពីបុរសតែមួយ+ ដើម្បីឲ្យអាស្រ័យនៅពេញផែនដី+ ហើយបានចេញបញ្ជាស្ដីអំពីគ្រាកំណត់ ក៏បានដាក់កម្រិតលើទីអាស្រ័យនៅរបស់មនុស្សជាតិ+ ២៧ ដើម្បីឲ្យពួកគេរកព្រះ ប្រសិនបើពួកគេស្វះស្វែងរកលោក នោះពួកគេនឹងរកលោកឃើញ+ ព្រោះតាមពិត លោកមិននៅឆ្ងាយពីយើងម្នាក់ៗទេ។
-
-
រ៉ូម ១:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ទោះជាមនុស្សមើលមិនឃើញព្រះក៏ដោយ តែពេលពួកគេពិចារណាមើលអ្វីៗដែលលោកបានបង្កើត នោះពួកគេឃើញច្បាស់នូវគុណសម្បត្តិរបស់លោក+ តាំងពីពេលដែលលោកបានបង្កើតពិភពលោកមកម្ល៉េះ ពោលគឺឫទ្ធានុភាពដែលស្ថិតស្ថេរជារៀងរហូត+និងឋានៈរបស់លោកជាព្រះ។+ ដូច្នេះ ពួកគេមិនអាចដោះសាបានឡើយ។
-