បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៩:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​ដែល​នៅ​មាន​ឈាម​ទេ+ ព្រោះ​ឈាម​ជា​ជីវិត។+

  • ច្បាប់លេវី ៣:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ខ្លាញ់​ឬ​ឈាម+ជា​ដាច់​ខាត។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​គ្រប់​ជំនាន់​ត​រៀង​ទៅ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ›​»។

  • ច្បាប់លេវី ៧:២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម+ជា​ដាច់​ខាត មិន​ថា​ជា​ឈាម​សត្វ​ស្លាប​ឬ​ឈាម​សត្វ​ឯ​ទៀត​ឡើយ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក្ដី។

  • ច្បាប់លេវី ១៧:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ​«​‹បើ​ជន​ជាតិ​អ៊ីស្រាអែល​ឬ​ជន​បរទេស​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​បរិភោគ​ឈាម+ នោះ​ខ្ញុំ​នឹង​មិន​ទទួល​ស្គាល់​អ្នក​នោះ​ជា​ដាច់​ខាត ហើយ​ខ្ញុំ​នឹង​កាត់​អ្នក​នោះ​ចេញ*ពី​ចំណោម​បណ្ដា​ជន។

  • ការបំភ្លឺច្បាប់ ១២:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម​ទេ+ តែ​ត្រូវ​បង្ហូរ​ទៅ​ដី​ដូច​ជា​ទឹក​វិញ។+

  • ការបំភ្លឺច្បាប់ ១២:២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​តាំង​ចិត្ត​មិន​បរិភោគ​ឈាម​ជា​ដាច់​ខាត+ ព្រោះ​ឈាម​ជា​ជីវិត។+ ដូច្នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​ដែល​មាន​ឈាម​នៅ​ក្នុង​នោះ​ទេ។

  • សាំយូអែលទី១ ១៤:៣២, ៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣២ ហេតុ​នេះ ពួក​គេ​ស្ទុះ​ទៅ​ចាប់​យក​ជ័យ​ភណ្ឌ​យ៉ាង​លោភ​លន់។ ពួក​គេ​បាន​យក​ចៀម​និង​គោ​របស់​សត្រូវ​មក​សម្លាប់​នៅ​នឹង​កន្លែង ហើយ​បរិភោគ​សាច់​ដែល​មាន​ឈាម​ទៀត​ផង។+ ៣៣ ពេល​នោះ​មាន​គេ​ប្រាប់​សុល​ថា​៖ ​«​មើល​ហ្ន៎! ទាហាន​ជន​ជាតិ​អ៊ីស្រាអែល​កំពុង​ធ្វើ​ខុស​នឹង​ព្រះ​យេហូវ៉ា ដោយ​សារ​ពួក​គេ​បរិភោគ​សាច់​ដែល​មាន​ឈាម​»។+ នោះ​សុល​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ។ ចូរ​ប្រមៀល​ថ្ម​ធំ​មួយ​មក​ឲ្យ​ខ្ញុំ​ភ្លាម​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក