-
ធីម៉ូថេទី១ ៣:១-៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ពាក្យនេះគឺជាពាក្យពិត៖ ប្រសិនបើបុរសណាកំពុងព្យាយាមឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ+ នោះគាត់ចង់បានកិច្ចការដ៏ល្អប្រសើរ។ ២ ដូច្នេះ អ្នកត្រួតពិនិត្យត្រូវជាអ្នកដែលគ្មានកន្លែងបន្ទោស មានប្រពន្ធតែមួយ ប្រព្រឹត្តដោយមានតុល្យភាព ដឹងខុសត្រូវ+ មានសណ្ដាប់ធ្នាប់ ចេះទទួលអ្នកឯទៀតដោយរាក់ទាក់+ មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀន+ ៣ មិនមែនជាអ្នកប្រមឹកស្រា+ ឬជាមនុស្សឃោរឃៅ* មិនមែនជាអ្នកដែលចូលចិត្តឈ្លោះប្រកែក+ ឬជាអ្នកស្រឡាញ់ប្រាក់ទេ+ តែជាមនុស្សសមហេតុសមផល+ ៤ គាត់កំពុងដឹកនាំ*ពួកអ្នកផ្ទះរបស់ខ្លួនយ៉ាងល្អប្រសើរ ហើយមានកូនដែលស្ដាប់បង្គាប់ ទាំងមានការប្រព្រឹត្តល្អ+ ៥ (ព្រោះបើបុរសណាម្នាក់មិនចេះដឹកនាំ*ពួកអ្នកផ្ទះរបស់ខ្លួន តើគាត់អាចថែរក្សាក្រុមជំនុំរបស់ព្រះដូចម្ដេចបាន?) ៦ គាត់មិនមែនជាអ្នកដែលទើបនឹងជឿថ្មីទេ+ ព្រោះក្រែងលោគាត់ទៅជាក្រអឺតក្រអោង រួចទទួលការផ្ដន្ទាទោសដូចដែលមេកំណាច*បានទទួល។ ៧ បន្ថែមទៅទៀត គាត់ត្រូវមានកេរ្ដិ៍ឈ្មោះល្អពីសំណាក់អ្នកមិនជឿ+ ដើម្បីកុំឲ្យគាត់ទទួលការតិះដៀល* ហើយធ្លាក់ចូលក្នុងអន្ទាក់របស់មេកំណាច។
-
-
ទីតុស ១:៥-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ខ្ញុំបានទុកអ្នកនៅកោះក្រេត ដើម្បីឲ្យអ្នកកែតម្រូវអ្វីដែលខុស* ហើយតែងតាំងអ្នកចាស់ទុំនៅក្រុងនីមួយៗ ដូចខ្ញុំបានបង្គាប់អ្នកដូចតទៅ៖ ៦ បុរសដែលអាចធ្វើជាអ្នកចាស់ទុំ ត្រូវជាអ្នកដែលគ្មានកន្លែងចាប់កំហុស មានប្រពន្ធតែមួយ មានកូនដែលមិនបះបោរប្រឆាំង និងជាអ្នកជឿដែលគ្មានអ្នកណាចោទប្រកាន់ថាជាអ្នកប្រព្រឹត្តអំពើអបាយមុខ។+ ៧ ព្រោះក្នុងនាមជាអ្នកចាត់ចែង*របស់ព្រះ អ្នកចាស់ទុំ*ត្រូវគ្មានកន្លែងចាប់កំហុស មិនប្រកាន់គំនិតខ្លួន+ មិនឆាប់ខឹង+ មិនមែនជាអ្នកប្រមឹកស្រា មិនមែនជាមនុស្សឃោរឃៅ* មិនលោភលន់ដោយរកតែប្រយោជន៍ផ្ទាល់ខ្លួន ៨ តែចេះទទួលអ្នកឯទៀតដោយរាក់ទាក់+ ស្រឡាញ់គុណធម៌ ដឹងខុសត្រូវ*+ ជាមនុស្សសុចរិត មានភក្ដីភាព+ ចេះទប់ចិត្ត+ ៩ និងកាន់ខ្ជាប់តាមបណ្ដាំដ៏គួរឲ្យទុកចិត្តក្នុងរបៀបដែលគាត់បង្រៀន+ ដើម្បីគាត់អាចលើកទឹកចិត្ត*អ្នកឯទៀតតាមរយៈសេចក្ដីបង្រៀនដែលមានប្រយោជន៍+ ព្រមទាំងកែតម្រង់+អស់អ្នកដែលនិយាយប្រឆាំងសេចក្ដីបង្រៀនទាំងនោះ។
-
-
ហេប្រឺ ១៣:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ចូរស្ដាប់បង្គាប់ ហើយចុះចូលនឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នា+ ព្រោះពួកគាត់កំពុងថែរក្សាអ្នករាល់គ្នា ហើយពួកគាត់នឹងទទួលខុសត្រូវអំពីរបៀបដែលពួកគាត់បានធ្វើការនោះ។+ ដូច្នេះ ពួកគាត់អាចធ្វើការនោះដោយមានអំណរ មិនមែនដោយដកដង្ហើមធំទេ ដើម្បីកុំឲ្យអ្នករាល់គ្នាបង់ប្រយោជន៍។
-