-
សកម្មភាព ២១:៣១-៣៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ កាលដែលពួកគេកំពុងប៉ុនប៉ងសម្លាប់គាត់ មេបញ្ជាការកងទ័ពបានទទួលដំណឹងថាក្រុងយេរូសាឡិមទាំងមូលកំពុងច្របូកច្របល់។ ៣២ ដូច្នេះ គាត់ប្រញាប់នាំកូនទាហាននិងនាយទាហានមួយចំនួន រត់ចុះទៅឯពួកគេ។ ពេលដែលពួកគេក្រឡេកទៅឃើញមេបញ្ជាការកងទ័ពនិងពួកទាហាន នោះពួកគេក៏ឈប់វាយប៉ូល។
៣៣ បន្ទាប់មក មេបញ្ជាការនោះចូលមកជិត ហើយចាប់ប៉ូល ដោយបង្គាប់ឲ្យយកច្រវាក់ពីរមកចងគាត់។+ ក្រោយមក មេបញ្ជាការចាប់ផ្ដើមសួរឲ្យដឹងថាគាត់ជាអ្នកណា ហើយគាត់បានធ្វើអ្វី។
-