-
សកម្មភាព ២៨:១៧-១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ក៏ប៉ុន្តែ បីថ្ងៃក្រោយមក ប៉ូលសុំគេឲ្យហៅបុរសដែលមានមុខមានមាត់ក្នុងចំណោមជនជាតិយូដាឲ្យមកជុំគ្នា។ លុះបានជួបជុំគ្នាហើយ គាត់និយាយទៅពួកគេថា៖ «បងប្អូនអើយ ខ្ញុំមិនបានធ្វើអ្វីប្រឆាំងនឹងបណ្ដាជនឬទំនៀមទម្លាប់បុព្វបុរសរបស់យើងទេ។+ ទោះជាយ៉ាងនោះក៏ដោយ គេបានប្រគល់ខ្ញុំជាអ្នកទោសពីក្រុងយេរូសាឡិម ទៅក្នុងកណ្ដាប់ដៃជនជាតិរ៉ូម។+ ១៨ ក្រោយពីសួរចម្លើយខ្ញុំ+ អ្នកទាំងនោះចង់ដោះលែងខ្ញុំ ដោយឃើញថាខ្ញុំមិនបានធ្វើអ្វីឲ្យសមនឹងទទួលទោសដល់ស្លាប់ឡើយ។+ ១៩ ប៉ុន្តែ ជនជាតិយូដាចេះតែជំទាស់ ទើបខ្ញុំត្រូវសុំលើករឿងក្ដីទៅសេសារ*+ តែមិនមែនដោយសារខ្ញុំមានរឿងអ្វីដែលចង់ចោទប្រកាន់ជាតិខ្ញុំទេ។
-