បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ៥៣:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ដោយ​ហេតុ​នេះ ខ្ញុំ​នឹង​ប្រគល់​ចំណែក​មួយ​ដល់​គាត់ ជា​មួយ​នឹង​មនុស្ស​ជា​ច្រើន

      ហើយ​គាត់​នឹង​ចែក​រំលែក​ជ័យ​ភណ្ឌ​ជា​មួយ​នឹង​បុគ្គល​ខ្លាំង​ក្លា។

      ដោយ​សារ​គាត់​បាន​ប្រគល់​ជីវិត​ខ្លួន*+

      និង​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​ចំណោម​អ្នក​មាន​កំហុស+

      នោះ​គាត់​បាន​រែក​ពុន​ការ​ខុស​ឆ្គង​របស់​មនុស្ស​ជា​ច្រើន+

      ហើយ​បាន​អង្វរ​សុំ​ជំនួស​ជន​ដែល​ធ្វើ​ខុស។+

  • យ៉ូហាន ៣:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ​«​ពី​ព្រោះ​ព្រះ​ស្រឡាញ់​ពិភព​លោក​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​លោក​ឲ្យ​បុត្រ​តែ​មួយ*+របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ។+

  • អេភេសូរ ២:៤, ៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ប៉ុន្តែ ព្រះ​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​បរិបូរ+ ហើយ​ដោយ​សារ​លោក​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង+ ៥ លោក​បាន​ធ្វើ​ឲ្យ​យើង​មាន​ជីវិត​ជា​មួយ​នឹង​គ្រិស្ត ទោះ​ជា​យើង​បាន​ស្លាប់​ដោយ​សារ​កំហុស​របស់​យើង​ក៏​ដោយ+ តែ​អ្នក​រាល់​គ្នា​បាន​ត្រូវ​សង្គ្រោះ​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។

  • ពេត្រុសទី១ ៣:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ពី​ព្រោះ​គ្រិស្ត​ស្លាប់​មួយ​ដង​ជា​ការ​ស្រេច​ដើម្បី​លោះ​ការ​ខុស​ឆ្គង+ គឺ​មនុស្ស​សុចរិត​ស្លាប់​ដើម្បី​មនុស្ស​មិន​សុចរិត។+ លោក​បាន​ធ្វើ​ដូច្នេះ ដើម្បី​នាំ​អ្នក​រាល់​គ្នា​ទៅ​ឯ​ព្រះ។+ ពេលដែល​គេ​សម្លាប់​លោក លោក​ជា​មនុស្ស+ តែ​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​មានជីវិតរស់​ឡើង​វិញ​ជា​វិញ្ញាណ។+

  • យ៉ូហានទី១ ៤:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ព្រះ​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​ធ្វើ​ជា​គ្រឿង​បូជា​លោះ​ការ​ខុស​ឆ្គង​របស់​យើង ដើម្បី​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​យើង​និង​លោក។+ ព្រះ​បាន​ធ្វើ​ដូច្នេះ ដោយ​សារ​លោក​ស្រឡាញ់​យើង មិន​មែន​ដោយ​សារ​យើង​ស្រឡាញ់​លោក​ទេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក