-
ហេប្រឺ ២:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ព្រោះប្រសិនបើប្រសាសន៍របស់ព្រះដែលបានត្រូវថ្លែងប្រាប់តាមរយៈពួកទេវតា+ គឺជាការពិត ហើយបើអ្នកដែលប្រព្រឹត្តអំពើរំលងនិងអ្នកដែលមិនស្ដាប់បង្គាប់ បានទទួលទោសស្របតាមយុត្តិធម៌+ ៣ នោះតើយើងអាចគេចផុតពីទោសយ៉ាងដូចម្ដេច ប្រសិនបើយើងមិនអើពើចំពោះសេចក្ដីសង្គ្រោះដ៏អស្ចារ្យនេះ?+ ព្រោះលោកម្ចាស់របស់យើងជាអ្នកមានប្រសាសន៍មុនគេអំពីសេចក្ដីសង្គ្រោះនោះ+ ហើយពួកអ្នកដែលបានឮពីលោក ក៏បានបញ្ជាក់ឲ្យយើងដឹងថាការនោះគឺពិតមែន
-