-
ការបំភ្លឺច្បាប់ ២១:២០, ២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ហើយប្រាប់ពួកគេថា៖ ‹កូនប្រុសខ្ញុំនេះ ជាមនុស្សរឹងរូស បះបោរប្រឆាំងមិនស្ដាប់បង្គាប់ពួកខ្ញុំទេ ថែមទាំងជាមនុស្សល្មោភស៊ី+ និងប្រមឹកស្រាទៀតផង›។+ ២១ ក្រោយមក បណ្ដាជនទាំងអស់នៅក្នុងក្រុងត្រូវគប់ដុំថ្មសម្លាប់គាត់ចោល។ អ្នករាល់គ្នាត្រូវបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។ យ៉ាងនេះ ជនជាតិអ៊ីស្រាអែលទាំងមូលនឹងឮអំពីរឿងនេះ ហើយខ្លាចមិនហ៊ានធ្វើដូច្នេះទៀត។+
-
-
ពេត្រុសទី១ ៤:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ព្រោះវេលាដែលអ្នករាល់គ្នាបានចំណាយក្នុងការធ្វើតាមបំណងប្រាថ្នារបស់ពិភពលោកនេះគឺល្មមហើយ+ ជាវេលាដែលអ្នករាល់គ្នាប្រព្រឹត្តដោយឥតកោតក្រែង* ដោយតណ្ហាក្រាស់ ការផឹកស្រាច្រើនហួសប្រមាណ ការជប់លៀងសប្បាយឥតបើគិត ការប្រកួតគ្នាផឹកស្រា និងការគោរពបូជារូបព្រះដ៏គួរឲ្យស្អប់ខ្ពើម។*+
-