-
ធីម៉ូថេទី២ ១:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ លោកបានសង្គ្រោះយើង ហើយបានហៅយើងមកដើម្បីឲ្យធ្វើជាអ្នកបរិសុទ្ធ+ មិនមែនដោយសារការប្រព្រឹត្តរបស់យើងទេ តែដោយសារគោលបំណងនិងគុណដ៏វិសេសលើសលប់របស់លោក។+ ព្រះបានសម្រេចចិត្តផ្ដល់គុណដ៏វិសេសលើសលប់នេះដល់យើង តាមរយៈគ្រិស្តយេស៊ូតាំងពីយូរលង់ណាស់មកហើយ។ ១០ ប៉ុន្តែឥឡូវ គុណដ៏វិសេសលើសលប់នេះបានត្រូវសឲ្យឃើញច្បាស់ ពេលដែលគ្រិស្តយេស៊ូជាអ្នកសង្គ្រោះយើងបានលេចមក+ លោកជាអ្នកដែលបានបំផ្លាញសេចក្ដីស្លាប់ឲ្យសាបសូន្យ+ ហើយបានបើកបង្ហាញឲ្យយើងដឹងតាមរយៈដំណឹងល្អ+អំពីជីវិត+ដែលមិនអាចខូចទៅ+
-
-
ពេត្រុសទី១ ១:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ព្រះបានបើកបង្ហាញឲ្យពួកអ្នកប្រកាសទំនាយដឹងថា កិច្ចបម្រើដែលពួកគេបានធ្វើនោះ មិនមែនសម្រាប់ពួកគេទេ តែសម្រាប់អ្នករាល់គ្នាវិញ។ ពេលនេះ អ្វីៗទាំងនេះបានត្រូវបើកបង្ហាញដល់អ្នករាល់គ្នា តាមរយៈពួកអ្នកដែលប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ដោយឫទ្ធានុភាពបរិសុទ្ធដែលបានត្រូវចាត់ពីស្ថានសួគ៌។+ សូម្បីតែបណ្ដាទេវតា ក៏ចាប់អារម្មណ៍ចង់ដឹងអំពីការទាំងនេះដែរ។
-