-
ហេប្រឺ ៥:១២-១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ព្រោះតាមការពិត បើគិតអំពីគ្រានេះ អ្នករាល់គ្នាគួរធ្វើជាអ្នកបង្រៀនគេ តែអ្នករាល់គ្នាត្រូវការឲ្យគេបង្រៀនអ្នករាល់គ្នាម្ដងទៀតអំពីបឋមសេចក្ដី+នៃប្រសាសន៍ដ៏ពិសិដ្ឋរបស់ព្រះ។ ដូច្នេះ អ្នករាល់គ្នាត្រឡប់ទៅជាអ្នកដែលត្រូវការទឹកដោះ មិនមែនអាហាររឹងទេ។ ១៣ ព្រោះអ្នកណាដែលបន្តទទួលទានតែទឹកដោះប៉ុណ្ណោះ អ្នកនោះមិនស្គាល់បណ្ដាំនៃសេចក្ដីសុចរិតទេ ពីព្រោះអ្នកនោះជាកូនក្មេង។+ ១៤ ប៉ុន្តែ អាហាររឹងគឺសម្រាប់មនុស្សពេញវ័យ*ដែលតែងតែប្រើប្រាស់សមត្ថភាពវែកញែក។* ដោយធ្វើដូច្នេះ ពួកគេបង្វឹកបង្ហាត់សមត្ថភាពវែកញែករបស់ខ្លួន ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ។
-