-
សកម្មភាព ២០:១៨, ១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ កាលដែលពួកគាត់មកឯប៉ូលហើយ ប៉ូលនិយាយទៅពួកគាត់ថា៖ «តាំងពីថ្ងៃដំបូងដែលខ្ញុំឈានជើងចូលខេត្តអាស៊ី+ អ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំបានប្រើជីវិតយ៉ាងណាពេលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា។ ១៩ ខ្ញុំបានធ្វើការយ៉ាងនឿយហត់+ដើម្បីបម្រើលោកម្ចាស់ដោយចិត្តរាបទាប ទាំងស្រក់ទឹកភ្នែក និងទាំងរងទុក្ខលំបាកដោយសារគម្រោងការអាក្រក់របស់ជនជាតិយូដា។
-