បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ធីម៉ូថេទី១ ៦:៣-៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ប្រសិន​បើ​អ្នក​ណា​ផ្សាយ​សេចក្ដី​បង្រៀន​មិន​ពិត ហើយ​មិន​យល់​ស្រប​នឹង​សេចក្ដី​បង្រៀន​ដែល​មាន​ប្រយោជន៍+ ពោល​គឺ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ហើយ​បើ​មិន​យល់​ស្រប​នឹង​សេចក្ដី​បង្រៀន​ដែល​ជំរុញ​ឲ្យ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​ទេ+ ៤ អ្នក​នោះ​មាន​ចិត្ត​ក្រអឺតក្រអោង ហើយ​មិន​យល់​អ្វី​សោះ។+ អ្នក​នោះ​វក់​នឹង​ការ​ឈ្លោះ​ប្រកែក និង​ការ​ជជែក​តវ៉ា​អំពី​ពាក្យ។+ នេះ​បណ្ដាល​ឲ្យ​មាន​ការ​ឈ្នានីស ទំនាស់ ការ​បង្កាច់​បង្ខូច* ការ​សង្ស័យ​ក្នុង​ផ្លូវ​អាក្រក់ ៥ និង​ការ​ឈ្លោះ​ប្រកែក​ឥត​ឈប់​ឈរ​អំពី​រឿង​តូច​តាច ដែល​បង្ក​ដោយ​ពួក​អ្នក​មាន​គំនិត​ខូច​អាក្រក់+និង​បាន​ចាក​ឆ្ងាយ​ពី​សេចក្ដី​ពិត ដោយ​មាន​គំនិត​ថា​ភក្ដី​ភាព​ចំពោះ​ព្រះ គឺ​ជា​វិធី​នាំ​ឲ្យ​បាន​ផល​ប្រយោជន៍។+

  • ហេប្រឺ ១៣:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ចូរ​កុំ​បែរ​ចេញ​ទៅ​តាម​សេចក្ដី​បង្រៀន​ចម្លែក​ផ្សេង​ៗ​ឡើយ ព្រោះ​អ្វី​ដែល​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រឹង​មាំ*គឺ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ មិន​មែន​ម្ហូប​អាហារ*ទេ ដោយ​សារ​ពួក​អ្នក​ដែល​ផ្ដោត​អារម្មណ៍​ទៅ​លើ​ម្ហូប​អាហារ ពួក​គេ​មិន​ទទួល​ប្រយោជន៍​ឡើយ។+

  • ពេត្រុសទី២ ៣:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ដោយ​សារ​អ្នក​រាល់​គ្នា​ដឹង​អំពី​ការ​ទាំង​នេះ​ជា​មុន ចូរ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​ពួក​អ្នក​ទាំង​នោះ​ដែល​បំពាន​លើ​ច្បាប់ នាំ​អ្នក​រាល់​គ្នា​វង្វេង​ចេញ​ដោយ​សេចក្ដី​បង្រៀន​មិន​ពិត​របស់​ពួក​គេ ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បាត់​បង់​ភាព​មាំ​មួន។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក