-
កូរិនថូសទី១ ៦:៩-១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ចុះតើអ្នករាល់គ្នាមិនដឹងទេឬថា មនុស្សមិនសុចរិតនឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌ក?+ កុំច្រឡំឲ្យសោះ!* អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*+ អ្នកដែលគោរពបូជារូបព្រះ+ អ្នកផិតក្បត់+ បុរសដែលសុខចិត្តបម្រើបុរសឯទៀតខាងផ្លូវភេទ+ បុរសដែលរួមដំណេកជាមួយនឹងបុរសឯទៀត+ ១០ ពួកចោរ មនុស្សលោភលន់+ អ្នកប្រមឹកស្រា+ អ្នកជេរប្រមាថ និងអ្នកគំរាមយកទ្រព្យ នឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ។+ ១១ ក៏ប៉ុន្តែ អ្នករាល់គ្នាខ្លះធ្លាប់ជាមនុស្សបែបនោះ តែអ្នករាល់គ្នាបានត្រូវលាងសម្អាត+ ក៏បានត្រូវញែកជាបរិសុទ្ធ+ ហើយបានត្រូវប្រកាសថាជាមនុស្សសុចរិត+ ក្នុងនាមលោកម្ចាស់យេស៊ូគ្រិស្ត និងដោយឫទ្ធានុភាពនៃព្រះរបស់យើង។
-
-
ទីតុស ៣:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ព្រោះយើងធ្លាប់ជាមនុស្សមិនចេះគិតពិចារណា មិនស្ដាប់បង្គាប់ ត្រូវគេបំភាន់ ក៏ធ្លាប់ជាខ្ញុំបម្រើនៃសេចក្ដីប៉ងប្រាថ្នាផ្សេងៗនិងការសប្បាយឥតបើគិត ថែមទាំងបានប្រព្រឹត្តអំពើអាក្រក់ ច្រណែនឈ្នានីស និងជាមនុស្សដែលគួរឲ្យស្អប់ខ្ពើម ហើយក៏ធ្លាប់ស្អប់គ្នាដែរ។
-