បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សុភាសិត ១៥:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ សម្ដី​ទន់ភ្លន់*រម្ងាប់​កំហឹង+

      តែ​ពាក្យ​គំរោះ​គំរើយ*ធ្វើ​ឲ្យ​មាន​កំហឹង​កាន់​តែ​ខ្លាំង។+

  • កាឡាទី ៦:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ បង​ប្អូន​អើយ ទោះ​ជា​មនុស្ស​ម្នាក់​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស​ដោយ​មិន​ដឹង​ខ្លួន​ក៏​ដោយ ចូរ​អ្នក​រាល់​គ្នា​ជា​គ្រិស្ត​សាសនិក​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ព្យាយាម​កែ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​ស្លូត​បូត។+ ប៉ុន្តែ ចូរ​ប្រយ័ត្ន​ខ្លួន​ផង+ ក្រែង​លោ​អ្នក​ត្រូវ​ល្បួង​ដែរ។+

  • អេភេសូរ ៤:១, ២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ដូច្នេះ ខ្ញុំ​ដែល​ជា​អ្នក​ទោស+ដើម្បី​លោក​ម្ចាស់ សូម​អង្វរ​អ្នក​រាល់​គ្នា​ឲ្យ​ប្រព្រឹត្ត​សម+ជា​អ្នក​ដែល​បាន​ត្រូវ​ហៅ ២ ពោល​គឺ​បង្ហាញ​ចិត្ត​រាប​ទាប+និង​ចិត្ត​ស្លូត​បូត​ជា​និច្ច ថែម​ទាំង​មាន​ចិត្ត​អត់​ធ្មត់+ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់។+

  • ធីម៉ូថេទី១ ៦:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ចំណែក​អ្នក​វិញ ឱ​អ្នក​បម្រើ​ព្រះ​អើយ ចូរ​រត់​ចេញ​ពី​ការ​ទាំង​នោះ។ ប៉ុន្តែ ចូរ​ព្យាយាម​ឲ្យ​មាន​សេចក្ដី​សុចរិត ភក្ដី​ភាព​ចំពោះ​ព្រះ ជំនឿ សេចក្ដី​ស្រឡាញ់ ការ​ស៊ូ​ទ្រាំ និង​ចិត្ត​ស្លូត​បូត​ជា​និច្ច។+

  • ធីម៉ូថេទី២ ២:២៤, ២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ ប៉ុន្តែ ខ្ញុំ​បម្រើ​របស់​លោក​ម្ចាស់​មិន​ចាំ​បាច់​ឈ្លោះ​ប្រកែក​ទេ តែ​ត្រូវ​ប្រព្រឹត្ត​ដោយ​សុភាព*ចំពោះ​មនុស្ស​ទាំង​អស់+ មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បង្រៀន ចេះ​ទប់​ចិត្ត​ពេល​រង​ការ​អាក្រក់+ ២៥ ហើយ​បង្ហាញ​ចិត្ត​ស្លូត​បូត ពេល​ណែនាំ​ពួក​អ្នក​ដែល​មិន​យល់​ស្រប​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​បង្រៀន។+ ដោយ​ធ្វើ​ដូច្នេះ ប្រហែល​ជា​ព្រះ​នឹង​ឲ្យ​ឱកាស​ពួក​គេ​ប្រែ​ចិត្ត ដើម្បី​ពួក​គេ​អាច​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត+

  • ពេត្រុសទី១ ៣:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ប៉ុន្តែ ចូរ​ទទួល​ស្គាល់​គ្រិស្ត​ជា​ម្ចាស់​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ហើយ​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​និយាយ​ការ​ពារ​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់ ដែល​ទាម​ទារ​ឲ្យ​អ្នក​រាល់​គ្នា​ប្រាប់​អំពី​មូលហេតុ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​នោះ តែ​ចូរ​ធ្វើ​ដូច្នេះ​ដោយ​ចិត្ត​ស្លូត​បូត+និង​ដោយ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក