បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកសម្រេចក្ដី ១៤:៥, ៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ម្ល៉ោះ​ហើយ ឪពុក​ម្ដាយ​ក៏​ធ្វើ​ដំណើរ​ជា​មួយ​នឹង​សាំសុន​ទៅ​ក្រុង​ធីមណា។ ពេល​មក​ដល់​ចម្ការ​ទំពាំង​បាយ​ជូរ​នៅ​ក្រុង​ធីមណា ស្រាប់​តែ​មាន​តោ​ឈ្មោល​ស្ទាវ​មួយ​ចេញ​មក​គ្រហឹម​ដាក់​សាំសុន។ ៦ ពេល​នោះ​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​មក​លើ​គាត់។+ គាត់​ក៏​ចាប់​ហែក​តោ​នោះ​ជា​ពីរ ដូច​គេ​ហែក​កូន​ពពែ​ជា​ពីរ​ដោយ​ដៃ​ទទេ។ ប៉ុន្តែ គាត់​មិន​បាន​ប្រាប់​រឿង​នេះ​ដល់​ឪពុក​ម្ដាយ​ទេ។

  • សាំយូអែលទី១ ១៧:៣៤-៣៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៤ ដាវីឌ​តប​ទៅ​សុល​វិញ​ថា​៖ ​«​លោក​ម្ចាស់ ខ្ញុំ​ជា​អ្នក​ឃ្វាល​ហ្វូង​ចៀម​ឲ្យ​ឪពុក។ នៅ​ពេល​មាន​សត្វ​តោ+ និង​សត្វ​ខ្លា​ឃ្មុំ ចេញ​មក​ចាប់​សត្វ​ចៀម ៣៥ នោះ​ខ្ញុំ​ដេញ​តាម​វាយ​វា រួច​យក​សត្វ​ចៀម​ចេញ​ពី​មាត់​វា​មក​វិញ។ ពេល​វា​ហក់​មក ខ្ញុំ​បាន​ចាប់​ពុក​ចង្កា​របស់​វា ហើយ​វាយ​សម្លាប់​វា​តែ​ម្ដង។ ៣៦ ខ្ញុំ​បាន​សម្លាប់​សត្វ​តោ​និង​សត្វ​ខ្លា​ឃ្មុំ។ ដូច្នេះ ជន​ជាតិ​ភីលីស្ទីន​ដែល​មិន​កាត់​ចុង​ស្បែក​នោះ ក៏​នឹង​ត្រូវ​ខ្ញុំ​សម្លាប់​ដូច​សត្វ​ទាំង​នោះ​ដែរ ព្រោះ​គាត់​បាន​ប្រមាថ​មើល​ងាយ​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​»។*+

  • ដានីយ៉ែល ៦:២១, ២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ភ្លាម​នោះ ដានីយ៉ែល​បាន​ឆ្លើយ​ទៅ​ស្ដេច​ថា​៖ ​«​សូម​ឲ្យ​ស្ដេច​ជា​ម្ចាស់​មាន​ជីវិត​ជា​រៀង​រហូត! ២២ ព្រះ​របស់​ខ្ញុំ​បាន​ចាត់​ទេវតា​របស់​លោក​ឲ្យ​មក​បិទ​មាត់​តោ+ ហើយ​ពួក​វា​មិន​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ទេ+ ព្រោះ​ខ្ញុំ​មិន​មាន​ទោស​នៅ​ចំពោះ​ព្រះ​របស់​ខ្ញុំ​ទេ ហើយ​ក៏​មិន​បាន​ធ្វើ​ខុស​នឹង​ស្ដេច​ជា​ម្ចាស់​ដែរ​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក