-
បណ្ដាស្ដេចទី១ ១៧:២២-២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ ព្រះយេហូវ៉ាបានធ្វើតាមសំណូមពររបស់អេលីយ៉ា។+ រួចមក កូននោះក៏មានជីវិតឡើងវិញ។+ ២៣ អេលីយ៉ាបានបីកូននោះចុះពីបន្ទប់ខាងលើ ហើយប្រគល់គាត់ឲ្យម្ដាយវិញ។ រួចអេលីយ៉ាបាននិយាយថា៖ «មើល! កូនប្រុសរបស់អ្នកមានជីវិតវិញហើយ»។+ ២៤ ភ្លាមនោះ ស្ត្រីមេម៉ាយនោះបាននិយាយទៅអេលីយ៉ាថា៖ «ឥឡូវ ខ្ញុំដឹងថាអ្នកពិតជាតំណាងព្រះមែន+ ហើយប្រសាសន៍របស់ព្រះយេហូវ៉ាដែលអ្នកបានប្រាប់គឺជាការពិតមែន»។
-
-
បណ្ដាស្ដេចទី២ ៤:៣២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣២ ពេលអេលីសេចូលទៅក្នុងផ្ទះ គាត់ឃើញកូននោះដេកស្លាប់លើគ្រែគាត់។+
-
-
បណ្ដាស្ដេចទី២ ៤:៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ បន្ទាប់មក គាត់បានទ្រោបលើកូននោះ ដាក់មាត់ទល់នឹងមាត់ ភ្នែកទល់នឹងភ្នែក ហើយដៃដាក់លើដៃ។ គាត់ក៏សន្ធឹងខ្លួនលើកូននោះ រួចកូននោះចាប់មានកម្ដៅឡើងវិញ។+
-