-
ការបំភ្លឺច្បាប់ ៧:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ប៉ុន្តែ ចំពោះអស់អ្នកដែលស្អប់លោកវិញ លោកនឹងសងដល់ពួកគេនូវសេចក្ដីហិនវិនាស+ ហើយលោកនឹងប្រព្រឹត្តចំពោះពួកគេដោយមិនបង្អែបង្អង់ឡើយ គឺលោកនឹងសងពួកគេនៅចំពោះមុខពួកគេតែម្ដង។
-
-
ថែស្សាឡូនិចទី២ ១:៧-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ពេលដែលលោកម្ចាស់យេស៊ូលេចមកពីស្ថានសួគ៌ជាមួយនឹងបណ្ដាទេវតាខ្លាំងក្លារបស់លោក+ក្នុងអណ្ដាតភ្លើង នោះអ្នករាល់គ្នាដែលកំពុងរងទុក្ខវេទនា នឹងទទួលបានការធូរស្បើយជាមួយនឹងយើង។+ ៨ នៅគ្រានោះ លោកនឹងសងសឹកចំពោះពួកអ្នកដែលមិនស្គាល់ព្រះ និងពួកអ្នកដែលមិនស្ដាប់ដំណឹងល្អអំពីលោកយេស៊ូជាម្ចាស់របស់យើង។+ ៩ អ្នកទាំងនោះនឹងត្រូវកាត់ទោសឲ្យទទួលសេចក្ដីហិនវិនាសជារៀងរហូត+ ឲ្យផុតបាត់ពីមុខលោកម្ចាស់និងឫទ្ធានុភាពដ៏រុងរឿងរបស់លោក
-