បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ៥៣:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៥ គាត់​បាន​ត្រូវ​ចាក់​ទម្លុះ+ ដោយ​សារ​កំហុស​របស់​យើង+

      គាត់​បាន​ត្រូវ​បំបាក់ ព្រោះ​តែ​អំពើ​រំលង​របស់​យើង។+

      គាត់​បាន​ទទួល​ទោស ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សុខ​សាន្ត+

      ហើយ​យើង​បាន​ជា​សះ​ស្បើយ ដោយ​សារ​គាត់​បាន​រង​របួស។+

  • រ៉ូម ៣:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ព្រះ​បាន​ឲ្យ​គ្រិស្ត​ជា​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​មនុស្ស​និង​លោក+ តាម​រយៈ​ជំនឿ​លើ​ឈាម​របស់​គ្រិស្ត។+ ព្រះ​បាន​ធ្វើ​ដូច្នេះ ដើម្បី​បង្ហាញ​ពី​សេចក្ដី​សុចរិត​របស់​លោក ពី​ព្រោះ​លោក​ទ្រាំ​សង្កត់​ចិត្ត ហើយ​បាន​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​ដែល​កើត​មាន​នៅ​អតីតកាល។ 

  • ធីម៉ូថេទី១ ១:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ពាក្យ​ត​ទៅ​នេះ​គឺ​ពិត​និង​គួរ​ឲ្យ​ជឿ​ជាក់ ពោល​គឺ​គ្រិស្ត​យេស៊ូ​បាន​ចូល​ក្នុង​ពិភព​លោក ដើម្បី​សង្គ្រោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ ក្នុង​ចំណោម​អ្នក​ទាំង​នោះ ខ្ញុំ​ខុស​ធ្ងន់​ជាង​គេ។+

  • ហេប្រឺ ២:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ដូច្នេះ លោក​ត្រូវ​ក្លាយ​ទៅ​ជា​ដូច​«​បង​ប្អូន​»​របស់​លោក​ទាំង​ស្រុង+ ដើម្បី​លោក​អាច​ក្លាយ​ទៅ​ជា​សម្ដេច​សង្ឃ​ដែល​ស្មោះ​ត្រង់ និង​មាន​សេចក្ដី​មេត្តា​ករុណា​ក្នុង​កិច្ច​បម្រើ​ព្រះ ដើម្បី​ជូន​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្ត​ភាព​រវាង​មនុស្ស​និង​ព្រះ+ ព្រម​ទាំង​លោះ​មនុស្ស​ពី​ការ​ខុស​ឆ្គង​របស់​ពួក​គេ​ទៀត​ផង។+

  • ពេត្រុសទី១ ២:២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ លោក​បាន​ផ្ទុក​ការ​ខុស​ឆ្គង​របស់​យើង+ក្នុង​រូប​កាយ​របស់​លោក​លើ​បង្គោល​ឈើ+ ដើម្បី​យើង​អាច​រួច​ផុត​ពី​ការ​ខុស​ឆ្គង ហើយ​រស់​នៅ​ដើម្បី​ធ្វើ​អ្វី​ដែល​សុចរិត។ ម្យ៉ាង​ទៀត ​«​របួស​របស់​លោក​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ជា​សះ​ស្បើយ​»។+

  • យ៉ូហានទី១ ៤:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ព្រះ​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​ធ្វើ​ជា​គ្រឿង​បូជា​លោះ​ការ​ខុស​ឆ្គង​របស់​យើង ដើម្បី​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​យើង​និង​លោក។+ ព្រះ​បាន​ធ្វើ​ដូច្នេះ ដោយ​សារ​លោក​ស្រឡាញ់​យើង មិន​មែន​ដោយ​សារ​យើង​ស្រឡាញ់​លោក​ទេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក