-
ម៉ាថាយ ៥:២១, ២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ «អ្នករាល់គ្នាធ្លាប់ឮអ្វីដែលគេប្រាប់ដល់មនុស្សនៅសម័យបុរាណថា៖ ‹កុំធ្វើឃាតកម្មឲ្យសោះ+ តែអ្នកណាដែលធ្វើឃាតកម្ម អ្នកនោះនឹងត្រូវតុលាការវិនិច្ឆ័យ›។+ ២២ ក៏ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលខឹងងំនឹងបងប្អូនខ្លួន+ អ្នកនោះនឹងត្រូវតុលាការវិនិច្ឆ័យ។ តែអ្នកណាដែលនិយាយទៅកាន់បងប្អូនដោយប្រើពាក្យប្រមាថមើលងាយមិនគួរឲ្យពោល អ្នកនោះនឹងត្រូវវិនិច្ឆ័យដោយតុលាការកំពូល។ រីឯអ្នកដែលប្រើពាក្យថា៖ ‹អាគម្រក់!› នឹងត្រូវទទួលទោសក្នុងភ្លើងកេហេណា។*+
-