-
ម៉ាថាយ ១០:២-៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ សាវ័ក*ទាំង១២នាក់មានឈ្មោះដូចតទៅនេះ៖+ មុនដំបូងមានស៊ីម៉ូនដែលហៅថាពេត្រុស*+ ហើយអនទ្រេ+ជាប្អូនរបស់គាត់ ក៏មានយ៉ាកុប និងយ៉ូហាន+ជាប្អូនរបស់គាត់ ហើយអ្នកទាំងពីរជាកូនរបស់សេបេដេ។ ៣ មានភីលីព បាថូឡូម៉េ*+ ថូម៉ាស់+ ម៉ាថាយ*+ដែលជាអ្នកយកពន្ធ យ៉ាកុបដែលជាកូនអាល់ផៀស និងថាដេ* ៤ ស៊ីម៉ូនកាណានៀន* និងយូដាសអ៊ីស្ការីយ៉ុត ដែលក្រោយមកបានក្បត់លោកយេស៊ូ។+
-
-
លូកា ៦:១៣-១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ លុះព្រឹកឡើង លោកហៅពួកអ្នកកាន់តាមឲ្យមកឯលោក។ ពីក្នុងចំណោមពួកគេ លោកបានជ្រើសរើស១២នាក់ ហើយហៅពួកគេថាសាវ័ក។* ពួកគេមានឈ្មោះដូចតទៅ៖+ ១៤ ស៊ីម៉ូនដែលលោកដាក់ឈ្មោះមួយទៀតថាពេត្រុស និងអនទ្រេជាប្អូន ហើយក៏មានយ៉ាកុប យ៉ូហាន ភីលីព+ បាថូឡូម៉េ ១៥ ម៉ាថាយ ថូម៉ាស់+ យ៉ាកុបជាកូនអាល់ផៀស និងស៊ីម៉ូនដែលគេហៅថា«អ្នកខ្នះខ្នែង» ១៦ យូដាសជាកូនយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុតដែលក្រោយមកបានក្បត់លោកយេស៊ូ។
-