បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៣០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • ទី​បូជា​សម្រាប់​ដុត​គ្រឿង​ក្រអូប (​១​-​១០​)

      • ជំរឿន​បណ្ដា​ជន​និង​ប្រាក់​សម្រាប់​លោះ (​១១​-​១៦​)

      • អាង​ទឹក​ធ្វើ​ពី​ស្ពាន់​សម្រាប់​លាង​សម្អាត (​១៧​-​២១​)

      • គ្រឿង​ផ្សំ​ពិសេស​សម្រាប់​ប្រេង​បរិសុទ្ធ (​២២​-​៣៣​)

      • គ្រឿង​ផ្សំ​សម្រាប់​គ្រឿង​ក្រអូប​បរិសុទ្ធ (​៣៤​-​៣៨​)

ដំណើរចាកចេញ ៣០:១

ឯកសារយោង

  • +ដច ៤០:៥
  • +ដច ៣៧:២៥-២៨

ដំណើរចាកចេញ ៣០:២

កំណត់សម្គាល់

  • *

    មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ដច ២៧:១, ២; ចល ៤:៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១០/២០២០, ទំ.  ២

ដំណើរចាកចេញ ៣០:៦

ឯកសារយោង

  • +ដច ២៦:៣៣; ហេ ៩:៣
  • +ដច ២៥:២២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១០/២០២០, ទំ.  ២

ដំណើរចាកចេញ ៣០:៧

ឯកសារយោង

  • +១ប្រ ២៣:១៣
  • +ដច ៣០:៣៤, ៣៥
  • +ជប ១៦:៣៩, ៤០; ១សាំ ២:២៧, ២៨; លូក ១:៩
  • +ដច ២៧:២០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/១៩៩៦, ទំ.  ៧

ដំណើរចាកចេញ ៣០:៨

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​នេះ​សំដៅ​លើ​ពេល​វេលា​មួយ​ដែល​នៅ​ក្រោយ​ថ្ងៃ​លិច ហើយ​មុន​ពេល​ព្រលប់

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/១៩៩៦, ទំ.  ៧

ដំណើរចាកចេញ ៣០:៩

ឯកសារយោង

  • +ចល ១០:១; ២ប្រ ២៦:១៨; អេគ ៨:១១, ១២

ដំណើរចាកចេញ ៣០:១០

ឯកសារយោង

  • +ចល ១៦:៥, ៦, ១៨, ១៩
  • +ចល ២៣:២៧; ហេ ៩:៧

ដំណើរចាកចេញ ៣០:១២

ឯកសារយោង

  • +ដច ៣៨:២៥; ជប ១:២; ២សាំ ២៤:១០, ១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៩/២០២០, ទំ.  ២

ដំណើរចាកចេញ ៣០:១៣

កំណត់សម្គាល់

  • *

    មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

  • *

    មួយ​កេរ៉ា​ស្មើ​នឹង​០,៥៧​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ចល ២៧:២៥
  • +២ប្រ ២៤:៩; ម៉ាថ ១៧:២៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៩/២០២០, ទំ.  ២

ដំណើរចាកចេញ ៣០:១៤

ឯកសារយោង

  • +ដច ៣៨:២៦; ជប ១:៣; ២៦:១, ២

ដំណើរចាកចេញ ៣០:១៥

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ជម្រះ​ភាព​ខុស​ឆ្គង​»​

ដំណើរចាកចេញ ៣០:១៨

ឯកសារយោង

  • +ដច ៣៨:៨; ចល ៨:១១; ១បស ៧:៣៨
  • +ដច ៤០:៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៤០

ដំណើរចាកចេញ ៣០:១៩

ឯកសារយោង

  • +ដច ៤០:៣០, ៣១; ហេ ១០:២២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៤០

ដំណើរចាកចេញ ៣០:២០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/១៩៩៦, ទំ.  ៧

ដំណើរចាកចេញ ៣០:២១

ឯកសារយោង

  • +២ប្រ ៤:៦

ដំណើរចាកចេញ ៣០:២៣

កំណត់សម្គាល់

  • *

    ភាសា​ដើម​ហៅ​ថា​មើ។ នេះ​សំដៅ​លើ​ម្សៅ​ក្រអូប​ម្យ៉ាង

  • *

    ឬ​«​ឈើ​អែម​»​

  • *

    ឬ​«​ដើម​ក្រអូប​»​

ដំណើរចាកចេញ ៣០:២៤

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ខេហ្សា​»​

  • *

    មួយ​ហ៊ីន​ស្មើ​នឹង​៣,៦៧​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ជប ៣:៤៧

ដំណើរចាកចេញ ៣០:២៥

ឯកសារយោង

  • +ដច ៣៧:២៩

ដំណើរចាកចេញ ៣០:២៦

ឯកសារយោង

  • +ដច ៤០:៩; ជប ៧:១

ដំណើរចាកចេញ ៣០:២៩

ឯកសារយោង

  • +ចល ៨:១០
  • +ដច ២៩:៣៧

ដំណើរចាកចេញ ៣០:៣០

ឯកសារយោង

  • +ចល ៨:១២
  • +ជប ៣:២, ៣
  • +ដច ៤០:១៥

ដំណើរចាកចេញ ៣០:៣១

ឯកសារយោង

  • +ដច ៣៧:២៩; ១បស ១:៣៩; ចសព ៨៩:២០

ដំណើរចាកចេញ ៣០:៣៣

កំណត់សម្គាល់

  • *

    មិន​មែន​ជា​កូន​ចៅ​របស់​អេរ៉ុន

ឯកសារយោង

  • +ដច ៣០:៣៧, ៣៨

ដំណើរចាកចេញ ៣០:៣៤

ឯកសារយោង

  • +ដច ២៥:៣, ៦

ដំណើរចាកចេញ ៣០:៣៥

ឯកសារយោង

  • +ដច ៣៧:២៩; ចសព ១៤១:២; បប ៥:៨
  • +ចល ២:១៣

ដំណើរចាកចេញ ៣០:៣៧

ឯកសារយោង

  • +ដច ៣០:៣១, ៣២

ដំណើរចាកចេញ ៣០:៣៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១០/២០២០, ទំ.  ២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ៣០:១ដច ៤០:៥
ដច. ៣០:១ដច ៣៧:២៥-២៨
ដច. ៣០:២ដច ២៧:១, ២; ចល ៤:៧
ដច. ៣០:៦ដច ២៦:៣៣; ហេ ៩:៣
ដច. ៣០:៦ដច ២៥:២២
ដច. ៣០:៧១ប្រ ២៣:១៣
ដច. ៣០:៧ដច ៣០:៣៤, ៣៥
ដច. ៣០:៧ជប ១៦:៣៩, ៤០; ១សាំ ២:២៧, ២៨; លូក ១:៩
ដច. ៣០:៧ដច ២៧:២០
ដច. ៣០:៩ចល ១០:១; ២ប្រ ២៦:១៨; អេគ ៨:១១, ១២
ដច. ៣០:១០ចល ១៦:៥, ៦, ១៨, ១៩
ដច. ៣០:១០ចល ២៣:២៧; ហេ ៩:៧
ដច. ៣០:១២ដច ៣៨:២៥; ជប ១:២; ២សាំ ២៤:១០, ១៥
ដច. ៣០:១៣ចល ២៧:២៥
ដច. ៣០:១៣២ប្រ ២៤:៩; ម៉ាថ ១៧:២៤
ដច. ៣០:១៤ដច ៣៨:២៦; ជប ១:៣; ២៦:១, ២
ដច. ៣០:១៨ដច ៣៨:៨; ចល ៨:១១; ១បស ៧:៣៨
ដច. ៣០:១៨ដច ៤០:៧
ដច. ៣០:១៩ដច ៤០:៣០, ៣១; ហេ ១០:២២
ដច. ៣០:២១២ប្រ ៤:៦
ដច. ៣០:២៤ជប ៣:៤៧
ដច. ៣០:២៥ដច ៣៧:២៩
ដច. ៣០:២៦ដច ៤០:៩; ជប ៧:១
ដច. ៣០:២៩ចល ៨:១០
ដច. ៣០:២៩ដច ២៩:៣៧
ដច. ៣០:៣០ចល ៨:១២
ដច. ៣០:៣០ជប ៣:២, ៣
ដច. ៣០:៣០ដច ៤០:១៥
ដច. ៣០:៣១ដច ៣៧:២៩; ១បស ១:៣៩; ចសព ៨៩:២០
ដច. ៣០:៣៣ដច ៣០:៣៧, ៣៨
ដច. ៣០:៣៤ដច ២៥:៣, ៦
ដច. ៣០:៣៥ដច ៣៧:២៩; ចសព ១៤១:២; បប ៥:៨
ដច. ៣០:៣៥ចល ២:១៣
ដច. ៣០:៣៧ដច ៣០:៣១, ៣២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ៣០:១-៣៨

ដំណើរចាកចេញ

៣០ «​អ្នក​ត្រូវ​ធ្វើ​ទី​បូជា​មួយ​សម្រាប់​ដុត​គ្រឿង​ក្រអូប+ ហើយ​អ្នក​ត្រូវ​ធ្វើ​ទី​បូជា​នោះ​ពី​ឈើ​អាកាស្យា។+ ២ ទី​បូជា​នោះ​មាន​រាង​បួន​ជ្រុង បណ្ដោយ​មួយ​ហត្ថ* ទទឹង​មួយ​ហត្ថ និង​កម្ពស់​ពីរ​ហត្ថ ហើយ​មាន​ស្នែង​ជាប់​ជា​មួយ​ដែរ។+ ៣ អ្នក​ត្រូវ​ស្រោប​ទី​បូជា​នោះ​ដោយ​មាស​សុទ្ធ គឺ​នៅ​ផ្ទៃ​ខាង​លើ ផ្ទៃ​ជុំ​វិញ និង​លើ​ស្នែង។ រួច​អ្នក​ត្រូវ​ធ្វើ​ក្បាច់​ពី​មាស​នៅ​ជុំ​វិញ​គែម​ខាង​លើ។ ៤ អ្នក​ក៏​ត្រូវ​ធ្វើ​កង​មាស​ភ្ជាប់​នៅ​ខាង​ក្រោម​គែម​នោះ គឺ​ម្ខាង​ពីរ​ៗ។ កង​ទាំង​នោះ​គឺ​សម្រាប់​ស៊ក​ដង​សែង​ទី​បូជា​នោះ។ ៥ ដង​នោះ​ត្រូវ​ធ្វើ​ពី​ឈើ​អាកាស្យា ហើយ​ស្រោប​ដោយ​មាស។ ៦ អ្នក​ត្រូវ​ដាក់​ទី​បូជា​នោះ​នៅ​មុខ​វាំងនន ជិត​ហឹប​នៃ​សេចក្ដី​រំលឹក+និង​គម្រប​ហឹប​នោះ ជា​កន្លែង​ដែល​ខ្ញុំ​នឹង​លេច​មក​ជួប​អ្នក។+

៧ ​«​អេរ៉ុន+នឹង​ដុត​គ្រឿង​ក្រអូប+ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​លើ​ទី​បូជា​នោះ+ ពេល​ដែល​គាត់​រៀបចំ​ចង្កៀង+រៀង​រាល់​ព្រឹក។ ៨ បន្ថែម​ទៀត រៀង​រាល់​ល្ងាច*ពេល​អេរ៉ុន​អុជ​ចង្កៀង គាត់​ក៏​ត្រូវ​ដុត​គ្រឿង​ក្រអូប​ដែរ។ គ្រឿង​ក្រអូប​នោះ​ត្រូវ​ដុត​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ប្រចាំ​គ្រប់​ជំនាន់​ត​រៀង​ទៅ។ ៩ អ្នក​មិន​ត្រូវ​ដុត​គ្រឿង​ក្រអូប​ដែល​លាយ​ខុស​ពី​ការ​ណែនាំ+នៅ​លើ​ទី​បូជា​នោះ​ឡើយ។ ឯ​គ្រឿង​បូជា​ដុត ឬ​គ្រឿង​បូជា​ជា​ស្រា ឬ​គ្រឿង​បូជា​ពី​ស្រូវ ក៏​មិន​ត្រូវ​ដុត​នៅ​ទី​នោះ​ដែរ។ ១០ អេរ៉ុន​ត្រូវ​យក​ឈាម​សត្វ​នៃ​គ្រឿង​បូជា​សម្រាប់​ជម្រះ​ភាព​ខុស​ឆ្គង+ ទៅ​លាប​លើ​ស្នែង​ទី​បូជា​នោះ ដើម្បី​ធ្វើ​ឲ្យ​ទី​បូជា​នោះ​បរិសុទ្ធ។ គាត់​ត្រូវ​ធ្វើ​ដូច្នោះ​ជា​រៀង​រាល់​ឆ្នាំ+គ្រប់​ជំនាន់​ត​រៀង​ទៅ។ ទី​បូជា​នោះ​គឺ​បរិសុទ្ធ​បំផុត​ចំពោះ​ព្រះ​យេហូវ៉ា​»។

១១ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ១២ ​«​កាល​ណា​អ្នក​រាប់​ចំនួន​កូន​ប្រុស​ៗ​របស់​ជន​ជាតិ​អ៊ីស្រាអែល​កត់​ទុក​ក្នុង​បញ្ជី+ នោះ​អ្នក​ត្រូវ​ឲ្យ​ពួក​គេ​ម្នាក់​ៗ​បង់​ថ្លៃ​លោះ​ជីវិត​របស់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ យ៉ាង​នោះ​នឹង​គ្មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ពួក​គេ​ឡើយ។ ១៣ ពួក​គេ​ម្នាក់​ៗ​ត្រូវ​បង់​កន្លះ​ហ្សេគិល* តាម​ទម្ងន់​ហ្សេគិល​ដែល​ប្រើ​នៅ​កន្លែង​បរិសុទ្ធ។+ នេះ​ជា​ចំនួន​ដែល​ពួក​គេ​ត្រូវ​ជូន​ព្រះ​យេហូវ៉ា។+ មួយ​ហ្សេគិល​ស្មើ​នឹង​២០​កេរ៉ា។* ១៤ ដូច្នេះ បុរស​គ្រប់​រូប​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី ចាប់​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ ត្រូវ​ជូន​តាម​ចំនួន​នោះ​ដល់​ព្រះ​យេហូវ៉ា។+ ១៥ ចំពោះ​អ្នក​មាន​មិន​ត្រូវ​ឲ្យ​លើស ឯ​អ្នក​ក្រ​ក៏​មិន​ត្រូវ​ឲ្យ​ខ្វះ​ដែរ គឺ​ម្នាក់​ៗ​ត្រូវ​ឲ្យ​កន្លះ​ហ្សេគិល​ជូន​ព្រះ​យេហូវ៉ា ដើម្បី​លោះ​ជីវិត​ខ្លួន។* ១៦ អ្នក​ត្រូវ​យក​ប្រាក់​នោះ​ពី​បណ្ដា​ជន​អ៊ីស្រាអែល ដើម្បី​ប្រើ​សម្រាប់​កិច្ច​បម្រើ​នៅ​ក្នុង​ត្រសាល​ជំនុំ។ ប្រាក់​នោះ​ជា​សេចក្ដី​រំលឹក​ដល់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ថា ពួក​គេ​ត្រូវ​លោះ​ជីវិត​ខ្លួន​»។

១៧ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ទៀត​ថា​៖ ១៨ ​«​អ្នក​ត្រូវ​ធ្វើ​អាង​ទឹក​មួយ​ពី​ស្ពាន់​សម្រាប់​លាង​សម្អាត និង​ជើង​សម្រាប់​ទ្រ​វា​ដែរ។+ អ្នក​ត្រូវ​ដាក់​អាង​នោះ​នៅ​ចន្លោះ​ត្រសាល​ជំនុំ​និង​ទី​បូជា រួច​ចាក់​ទឹក​ឲ្យ​ពេញ​អាង។+ ១៩ អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​នឹង​លាង​សម្អាត​ដៃ​ជើង​នៅ​ទី​នោះ+ ២០ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ស្លាប់ ពេល​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ឬ​បំពេញ​កិច្ច​បម្រើ​នៅ​ទី​បូជា និង​ពេល​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា។ ២១ ពួក​គេ​ត្រូវ​លាង​សម្អាត​ដៃ​ជើង ដើម្បី​កុំ​ឲ្យ​ខ្លួន​ត្រូវ​ស្លាប់។ នេះ​ជា​ច្បាប់​សម្រាប់​អេរ៉ុន​និង​កូន​ចៅ​របស់​គាត់​នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ​»។+

២២ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ទៀត​ថា​៖ ២៣ ​«​បន្ទាប់​មក អ្នក​ត្រូវ​យក​គ្រឿង​ក្រអូប​វិសេស​ៗ​ដូច​ត​ទៅ​៖ ជ័រ​ល្វីង​ទេស*ទម្ងន់​៥០០​ហ្សេគិល ស៊ីនេម៉ុន*២៥០​ហ្សេគិល កាឡាមើស*២៥០​ហ្សេគិល ២៤ និង​ខេហ្សា*៥០០​ហ្សេគិល តាម​ទម្ងន់​ហ្សេគិល​ដែល​ប្រើ​នៅ​កន្លែង​បរិសុទ្ធ+ ព្រម​ទាំង​ប្រេង​អូលីវ​មួយ​ហ៊ីន។* ២៥ រួច​យក​គ្រឿង​ទាំង​នេះ​លាយ​គ្នា​តាម​វិធី​នៃ​អ្នក​ផ្សំ​គ្រឿង​ក្រអូប​ដើម្បី​ធ្វើ​ជា​ប្រេង​បរិសុទ្ធ​សម្រាប់​ចាក់​តែង​តាំង។+

២៦ ​«​អ្នក​ត្រូវ​យក​ប្រេង​នោះ​ទៅ​ចាក់​លើ​ត្រសាល​ជំនុំ+ លើ​ហឹប​នៃ​សេចក្ដី​រំលឹក ២៧ លើ​តុ​និង​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ជា​មួយ​នឹង​វា លើ​ជើង​ចង្កៀង​និង​ប្រដាប់​ប្រដា​របស់​វា លើ​ទី​បូជា​សម្រាប់​ដុត​គ្រឿង​ក្រអូប ២៨ លើ​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត​និង​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ជា​មួយ​នឹង​វា ព្រម​ទាំង​លើ​អាង​ទឹក​និង​ជើង​ទ្រ​វា។ ២៩ អ្នក​ត្រូវ​ញែក​ប្រដាប់​ប្រដា​ទាំង​នោះ​ឲ្យ​បាន​បរិសុទ្ធ​បំផុត។+ អ្នក​ណា​ដែល​ប៉ះ​ប្រដាប់​ប្រដា​ទាំង​នោះ ត្រូវ​តែ​បរិសុទ្ធ។+ ៣០ អ្នក​ត្រូវ​ចាក់​ប្រេង​តែង​តាំង​អេរ៉ុន+និង​កូន​ប្រុស​ៗ​របស់​គាត់+ ហើយ​ញែក​ពួក​គាត់​ជា​បរិសុទ្ធ​ដើម្បី​បម្រើ​ជា​សង្ឃ​ដល់​ខ្ញុំ។+

៣១ ​«​អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​ថា​៖ ‹នេះ​ជា​ប្រេង​បរិសុទ្ធ​សម្រាប់​ខ្ញុំ គ្រប់​ជំនាន់​ត​រៀង​ទៅ។+ ៣២ អ្នក​មិន​ត្រូវ​យក​ប្រេង​នេះ​ទៅ​លាប​ឲ្យ​មនុស្ស​ណា​ម្នាក់​ឡើយ។ អ្នក​ក៏​មិន​ត្រូវ​យក​គ្រឿង​ផ្សំ​ទាំង​នោះ​ទៅ​លាយ​ជា​ប្រេង​ដូច​នេះ​ដែរ ព្រោះ​ប្រេង​នេះ​គឺ​ជា​អ្វី​ដែល​បរិសុទ្ធ ហើយ​អ្នក​ត្រូវ​ចាត់​ទុក​ប្រេង​នេះ​ជា​បរិសុទ្ធ​ជា​និច្ច។ ៣៣ អ្នក​ណា​ដែល​លាយ​គ្រឿង​ផ្សំ​ធ្វើ​ប្រេង​ដូច​នេះ ហើយ​យក​ប្រេង​នេះ​ទៅ​លាប​ឲ្យ​មនុស្ស​ដែល​គ្មាន​សិទ្ធិ​ទទួល* អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន›​»។+

៣៤ រួច​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​អ្នក​ត្រូវ​យក​គ្រឿង​ក្រអូប​ទាំង​នេះ​ដែល​មាន​ទម្ងន់​ស្មើ​គ្នា+ គឺ​ជ័រ​ក្រអូប​ស្តេកតា អូនីកា កាល់បានិម និង​ម្សៅ​ក្រអូប​សុទ្ធ។ ៣៥ រួច​អ្នក​ត្រូវ​ផ្សំ​ធ្វើ​ជា​គ្រឿង​ក្រអូប+ តាម​វិធី​ធ្វើ​របស់​អ្នក​ផ្សំ​គ្រឿង​ក្រអូប ហើយ​ត្រូវ​ដាក់​អំបិល​ដែរ។+ នេះ​ជា​គ្រឿង​ក្រអូប​ល្អ​បរិសុទ្ធ។ ៣៦ អ្នក​ត្រូវ​យក​គ្រឿង​ក្រអូប​នេះ​មួយ​ផ្នែក​ទៅ​បុក​ឲ្យ​ម៉ដ្ឋ ហើយ​យក​ទៅ​ដាក់​នៅ​មុខ​ហឹប​នៃ​សេ​ច​ក្ដី​រំលឹក​ដែល​នៅ​ក្នុង​ត្រសាល​ជំនុំ ជា​កន្លែង​ដែល​ខ្ញុំ​នឹង​មក​ជួប​អ្នក។ គ្រឿង​ក្រអូប​នេះ​ត្រូវ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត​ចំពោះ​អ្នក។ ៣៧ អ្នក​មិន​ត្រូវ​ផ្សំ​គ្រឿង​ក្រអូប​នេះ​ទុក​ប្រើ​សម្រាប់​ខ្លួន​ឡើយ។+ អ្នក​ត្រូវ​ចាត់​ទុក​គ្រឿង​ក្រអូប​នេះ​ជា​អ្វី​ដែល​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា។ ៣៨ អ្នក​ណា​ដែល​ផ្សំ​គ្រឿង​ក្រអូប​នេះ ទុក​សម្រាប់​ខ្លួន​ដោយ​សារ​ចូល​ចិត្ត​ក្លិន​ក្រអូប​នេះ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក