បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • សេចក្ដី​សន្យា​ម្ដង​ទៀត​អំពី​ការ​មាន​សេរីភាព (​១​-​១៣​)

        • នាម​ព្រះ​យេហូវ៉ា​មិន​បាន​ត្រូវ​ស្គាល់​យ៉ាង​ពេញ​លេញ (​២, ៣​)

      • បញ្ជី​ឈ្មោះ​ក្រុម​គ្រួសារ​របស់​ម៉ូសេ​និង​អេរ៉ុន (​១៤​-​២៧​)

      • ម៉ូសេ​ត្រូវ​ទៅ​ជួប​ផារ៉ូ​ម្ដង​ទៀត (​២៨​-​៣០​)

ដំណើរចាកចេញ ៦:១

ឯកសារយោង

  • +ដច ១៤:១៣
  • +ដច ៩:៣; ១១:១; ១២:២៩, ៣១

ដំណើរចាកចេញ ៦:៣

ឯកសារយោង

  • +ដក ១៧:១; ៣៥:១០, ១១
  • +ចសព ៨៣:១៨; លូក ១១:២; យ៉ូន ១២:២៨; សកម្ម ១៥:១៤; បប ១៥:៣
  • +ដក ១២:៨; ២៨:១៦; យេ ៣២:២០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៧/២០២០, ទំ.  ១-២

    ប៉មយាម,

    ១/៧/២០០៤, ទំ.  ៣០

ដំណើរចាកចេញ ៦:៤

ឯកសារយោង

  • +ដក ១៥:១៨; ២៨:៤

ដំណើរចាកចេញ ៦:៥

ឯកសារយោង

  • +ដក ១៧:១, ៧; ដច ២:២៤

ដំណើរចាកចេញ ៦:៦

ឯកសារយោង

  • +បច ៤:២០
  • +បច ២៦:៨; ១ប្រ ១៧:២១; សកម្ម ១៣:១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១០/២០១២, ទំ.  ២៤-២៥

ដំណើរចាកចេញ ៦:៧

ឯកសារយោង

  • +ដច ២៩:៤៥; បច ៧:៦; ២សាំ ៧:២៤; ចសព ៣៣:១២

ដំណើរចាកចេញ ៦:៨

ឯកសារយោង

  • +ដក ១៥:១៨; ២៦:៣; ៣៥:១២; ដច ៣២:១៣
  • +ដច ២០:២; អេ ៤២:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១០/២០១២, ទំ.  ២៤-២៥

ដំណើរចាកចេញ ៦:៩

ឯកសារយោង

  • +ដច ៥:២១

ដំណើរចាកចេញ ៦:១២

ឯកសារយោង

  • +ដច ៥:២១; ៦:៩
  • +ដច ៤:១០; សកម្ម ៧:២២

ដំណើរចាកចេញ ៦:១៤

កំណត់សម្គាល់

  • *

    ក្នុង​គម្ពីរ​ពាក្យ​«​កូន​»​ឬ​«​បុត្រ​»​អាច​សំដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​កើត​ក្នុង​វង្ស​ត្រកូល

ឯកសារយោង

  • +ដក ៤៩:៣
  • +ដក ៤៦:៩

ដំណើរចាកចេញ ៦:១៥

ឯកសារយោង

  • +១ប្រ ៤:២៤

ដំណើរចាកចេញ ៦:១៦

ឯកសារយោង

  • +ដក ២៩:៣៤
  • +ដក ៤៦:១១; ជប ២៦:៥៧

ដំណើរចាកចេញ ៦:១៧

ឯកសារយោង

  • +ជប ៣:១៨

ដំណើរចាកចេញ ៦:១៨

ឯកសារយោង

  • +ជប ៣:១៩

ដំណើរចាកចេញ ៦:១៩

ឯកសារយោង

  • +ជប ៣:២០

ដំណើរចាកចេញ ៦:២០

ឯកសារយោង

  • +ដច ២:១; ជប ២៦:៥៩
  • +១ប្រ ២៣:១៣

ដំណើរចាកចេញ ៦:២១

ឯកសារយោង

  • +ជប ១៦:១, ៣២; ២៦:១០

ដំណើរចាកចេញ ៦:២២

ឯកសារយោង

  • +ចល ១០:៤; ជប ៣:៣០

ដំណើរចាកចេញ ៦:២៣

ឯកសារយោង

  • +រូថ ៤:១៩-២១; ម៉ាថ ១:៤
  • +ជប ៣:២

ដំណើរចាកចេញ ៦:២៤

ឯកសារយោង

  • +ជប ២៦:១០, ១១
  • +ជប ២៦:៥៨; ១ប្រ ៩:១៩

ដំណើរចាកចេញ ៦:២៥

ឯកសារយោង

  • +ជប ៣:៣២
  • +ជប ២៥:៧; ៣១:៦; យ៉ូស ២២:៣១; អសក ២០:២៨
  • +ដច ៦:១៩

ដំណើរចាកចេញ ៦:២៦

ឯកសារយោង

  • +ដច ៧:២, ៤; ១២:៤១; សកម្ម ៧:៣៥

ដំណើរចាកចេញ ៦:២៧

ឯកសារយោង

  • +ចសព ៧៧:២០

ដំណើរចាកចេញ ៦:៣០

ឯកសារយោង

  • +ដច ៤:១០; ៦:១២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ៦:១ដច ១៤:១៣
ដច. ៦:១ដច ៩:៣; ១១:១; ១២:២៩, ៣១
ដច. ៦:៣ដក ១៧:១; ៣៥:១០, ១១
ដច. ៦:៣ចសព ៨៣:១៨; លូក ១១:២; យ៉ូន ១២:២៨; សកម្ម ១៥:១៤; បប ១៥:៣
ដច. ៦:៣ដក ១២:៨; ២៨:១៦; យេ ៣២:២០
ដច. ៦:៤ដក ១៥:១៨; ២៨:៤
ដច. ៦:៥ដក ១៧:១, ៧; ដច ២:២៤
ដច. ៦:៦បច ៤:២០
ដច. ៦:៦បច ២៦:៨; ១ប្រ ១៧:២១; សកម្ម ១៣:១៧
ដច. ៦:៧ដច ២៩:៤៥; បច ៧:៦; ២សាំ ៧:២៤; ចសព ៣៣:១២
ដច. ៦:៨ដក ១៥:១៨; ២៦:៣; ៣៥:១២; ដច ៣២:១៣
ដច. ៦:៨ដច ២០:២; អេ ៤២:៨
ដច. ៦:៩ដច ៥:២១
ដច. ៦:១២ដច ៥:២១; ៦:៩
ដច. ៦:១២ដច ៤:១០; សកម្ម ៧:២២
ដច. ៦:១៤ដក ៤៩:៣
ដច. ៦:១៤ដក ៤៦:៩
ដច. ៦:១៥១ប្រ ៤:២៤
ដច. ៦:១៦ដក ២៩:៣៤
ដច. ៦:១៦ដក ៤៦:១១; ជប ២៦:៥៧
ដច. ៦:១៧ជប ៣:១៨
ដច. ៦:១៨ជប ៣:១៩
ដច. ៦:១៩ជប ៣:២០
ដច. ៦:២០ដច ២:១; ជប ២៦:៥៩
ដច. ៦:២០១ប្រ ២៣:១៣
ដច. ៦:២១ជប ១៦:១, ៣២; ២៦:១០
ដច. ៦:២២ចល ១០:៤; ជប ៣:៣០
ដច. ៦:២៣រូថ ៤:១៩-២១; ម៉ាថ ១:៤
ដច. ៦:២៣ជប ៣:២
ដច. ៦:២៤ជប ២៦:១០, ១១
ដច. ៦:២៤ជប ២៦:៥៨; ១ប្រ ៩:១៩
ដច. ៦:២៥ជប ៣:៣២
ដច. ៦:២៥ជប ២៥:៧; ៣១:៦; យ៉ូស ២២:៣១; អសក ២០:២៨
ដច. ៦:២៥ដច ៦:១៩
ដច. ៦:២៦ដច ៧:២, ៤; ១២:៤១; សកម្ម ៧:៣៥
ដច. ៦:២៧ចសព ៧៧:២០
ដច. ៦:៣០ដច ៤:១០; ៦:១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ៦:១-៣០

ដំណើរចាកចេញ

៦ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​អ្នក​នឹង​ឃើញ​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​ដល់​ផារ៉ូ។+ ខ្ញុំ​នឹង​ប្រើ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ខ្ញុំ​ដើម្បី​បង្ខំ​គាត់​ឲ្យ​ដោះ​លែង​រាស្ត្រ​របស់​ខ្ញុំ។ ក្រោយ​ពី​បាន​ឃើញ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ខ្ញុំ​ហើយ គាត់​នឹង​បណ្ដេញ​រាស្ត្រ​ខ្ញុំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ជា​មិន​ខាន​»។+

២ បន្ទាប់​មក ព្រះ​បាន​ប្រាប់​ម៉ូសេ​ថា​៖ ​«​ខ្ញុំ​ជា​យេហូវ៉ា។ ៣ ខ្ញុំ​បាន​លេច​មក​ជួប​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប ហើយ​ពួក​គេ​ស្គាល់​ខ្ញុំ​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។+ ប៉ុន្តែ ស្ដី​អំពី​នាម​របស់​ខ្ញុំ​ជា​យេហូវ៉ា+ ខ្ញុំ​មិន​បាន​បើក​បង្ហាញ​ឲ្យ​ពួក​គេ​ស្គាល់​យ៉ាង​ពេញ​លេញ​ទេ។+ ៤ បន្ថែម​ទៅ​ទៀត ខ្ញុំ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​គេ ដើម្បី​ប្រគល់​ស្រុក​កាណាន​ឲ្យ​ដល់​ពួក​គេ​ទុក​ជា​មត៌ក គឺ​ជា​ស្រុក​ដែល​ពួក​គេ​ធ្លាប់​រស់​នៅ​ជា​ជន​បរទេស។+ ៥ ឥឡូវ ខ្ញុំ​បាន​ឮ​ការ​ស្រែក​ថ្ងូរ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​ត្រូវ​ពួក​អេហ្ស៊ីប​បង្ខំ​ឲ្យ​ធ្វើ​ការ​ដូច​ជា​ខ្ញុំ​បម្រើ ហើយ​ខ្ញុំ​បាន​នឹក​ឃើញ​នូវ​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ។+

៦ ​«​ដូច្នេះ ចូរ​ទៅ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​ថា​៖ ‹ខ្ញុំ​ជា​យេហូវ៉ា ខ្ញុំ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ការ​គាប​សង្កត់​របស់​ពួក​អេហ្ស៊ីប ហើយ​ខ្ញុំ​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ភាព​ជា​ខ្ញុំ​បម្រើ។+ ខ្ញុំ​នឹង​វិនិច្ឆ័យ​ជន​ជាតិ​អេហ្ស៊ីប ហើយ​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់ រួច​ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ខ្ញុំ។+ ៧ ខ្ញុំ​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​រាស្ត្រ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។+ អ្នក​រាល់​គ្នា​នឹង​ដឹង​ច្បាស់​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា ជា​ព្រះ​ដែល​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ផុត​ពី​បន្ទុក​ដ៏​ធ្ងន់​ដែល​ពួក​អេហ្ស៊ីប​ដាក់​លើ​អ្នក​រាល់​គ្នា។ ៨ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​ស្បថ​ថា​នឹង​ប្រគល់​ឲ្យ​ដល់​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប។ ខ្ញុំ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក។+ ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា›​»។+

៩ ក្រោយ​មក ម៉ូសេ​បាន​នាំ​ប្រសាសន៍​នេះ​ទៅ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល។ ប៉ុន្តែ ពួក​គេ​មិន​បាន​ស្ដាប់​គាត់​ទេ ដោយ​សារ​ពួក​គេ​បាន​ធ្លាក់​ទឹក​ចិត្ត និង​ដោយ​សារ​ការងារ​ធ្ងន់​ៗ។+

១០ ក្រោយ​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ១១ ​«​ចូរ​ទៅ​ប្រាប់​ផារ៉ូ​ជា​ស្ដេច​ស្រុក​អេហ្ស៊ីប​ថា​គាត់​ត្រូវ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​នេះ​»។ ១២ ប៉ុន្តែ ម៉ូសេ​បាន​តប​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម្បី​តែ​កូន​ចៅ​អ៊ីស្រាអែល​មិន​ព្រម​ស្ដាប់​ខ្ញុំ​ទៅ​ហើយ+ ចុះ​ទម្រាំ​ដល់​ផារ៉ូ តើ​គាត់​នឹង​ព្រម​ស្ដាប់​ខ្ញុំ​ជា​មនុស្ស​ដែល​មិន​ពូកែ​សម្ដី​ម្ដេច​នឹង​បាន​ទៅ?​»។+ ១៣ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​និង​អេរ៉ុន​ម្ដង​ទៀត​នូវ​អ្វី​ដែល​ពួក​គាត់​ត្រូវ​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​និង​ផារ៉ូ ដើម្បី​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប។

១៤ នេះ​ជា​ប្រមុខ​គ្រួសារ​កូន​ចៅ​អ៊ីស្រាអែល ពួក​គេ​មាន​ដូច​ត​ទៅ​៖ រូបេន​ជា​កូន​ច្បង​របស់​អ៊ីស្រាអែល។+ កូន*របស់​គាត់​មាន ហាណុក ផាលូ ហេស្រុន និង​កាម៉ាយ។+ ពួក​គេ​ជា​ប្រមុខ​គ្រួសារ​ដែល​ចេញ​ពី​រូបេន។

១៥ កូន​របស់​ស៊ីម្មាន​មាន យេមូអែល យ៉ាមីន អូហាត យ៉ាគីន សូហា និង​សេល។ សេល​បាន​កើត​ពី​ស្ត្រី​ជន​ជាតិ​កាណាន។+ ពួក​គេ​សុទ្ធតែ​ជា​ប្រមុខ​គ្រួសារ​ដែល​ចេញ​ពី​ស៊ីម្មាន។

១៦ កូន​របស់​លេវី+មាន គើសុន កូហាត និង​មេរេរ៉ាយ។+ លេវី​រស់​បាន​១៣៧​ឆ្នាំ។ បញ្ជី​ឈ្មោះ​កូន​ចៅ​លេវី​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ​មាន​ដូច​ត​ទៅ​៖

១៧ កូន​របស់​គើសុន​មាន លីបណាយ និង​ស៊ីមម៉ាយ។ ពួក​គេ​ជា​ប្រមុខ​គ្រួសារ។+

១៨ កូន​របស់​កូហាត​មាន អាំរ៉ាម អ៊ីសហា ហេប្រុន និង​អូសៀល។+ កូហាត​រស់​បាន​១៣៣​ឆ្នាំ។

១៩ កូន​របស់​មេរេរ៉ាយ​មាន ម៉ាឡាយ និង​មូសាយ។

ពួក​គេ​ទាំង​អស់​ជា​ប្រមុខ​គ្រួសារ​មក​ពី​កុលសម្ព័ន្ធ​លេវី តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។+

២០ អាំរ៉ាម​បាន​រៀប​ការ​ជា​មួយ​នឹង​យ៉ុកេបេត​ជា​ប្អូន​ស្រី​ឪពុក​គាត់+ ហើយ​នាង​បាន​បង្កើត​អេរ៉ុន​និង​ម៉ូសេ។+ អាំរ៉ាម​រស់​បាន​១៣៧​ឆ្នាំ។

២១ កូន​របស់​អ៊ីសហា​មាន កូរ៉ា+ នេផេក និង​ស៊ីកក្រាយ។

២២ កូន​របស់​អូសៀល​មាន មីសាអែល អេលីសាផាន+ និង​ស៊ីតរ៉ាយ។

២៣ អេរ៉ុន​បាន​រៀប​ការ​ជា​មួយ​នឹង​អេលីសេបា​ជា​កូន​អាមីណាដាប ត្រូវ​ជា​ប្អូន​ស្រី​ណាសូន។+ នាង​បាន​បង្កើត​ណាដាប អាបាយហ៊ូ អេលាសារ និង​អ៊ីតតាម៉ា។+

២៤ កូន​របស់​កូរ៉ា​មាន អាសស៊ា អេលកាណា និង​អាបាយអាសាប។+ ពួក​គេ​ជា​ប្រមុខ​គ្រួសារ​ដែល​មក​ពី​កូរ៉ា។+

២៥ ចំណែក​អេលាសារ+ជា​កូន​អេរ៉ុន គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​ម្នាក់​របស់​ភូធែល។ នាង​បាន​បង្កើត​ភីនេហាស​ឲ្យ​គាត់។+

ពួក​គេ​ទាំង​អស់​ជា​ប្រមុខ​គ្រួសារ​ដែល​មក​ពី​កុលសម្ព័ន្ធ​លេវី តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។+

២៦ គឺ​អេរ៉ុន​និង​ម៉ូសេ​នេះ​ហើយ​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គាត់​ថា​៖ ​«​ចូរ​ទៅ​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប ជា​ក្រុម​ៗ​ដោយ​មាន​របៀប​រៀប​រយ​ដូច​ជា​កង​ទ័ព​យ៉ាង​ធំ​»។+ ២៧ ពួក​អ្នក​ដែល​បាន​ចូល​ទៅ​និយាយ​ជា​មួយ​នឹង​ផារ៉ូ ដើម្បី​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប គឺ​ម៉ូសេ​និង​អេរ៉ុន។+

២៨ នៅ​ថ្ងៃ​នោះ ពេល​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​នៅ​ស្រុក​អេហ្ស៊ីប ២៩ ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ថា​៖ ​«​ខ្ញុំ​ជា​យេហូវ៉ា ចូរ​ទៅ​ប្រាប់​ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​ប្រាប់​អ្នក​»។ ៣០ ម៉ូសេ​បាន​តប​ទៅ​ព្រះ​យេហូវ៉ា​វិញ​ថា​៖ ​«​ខ្ញុំ​មិន​ប្រសប់​និយាយ​ទេ ផារ៉ូ​មុខ​ជា​មិន​ស្ដាប់​ខ្ញុំ​ឡើយ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក