បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • ម៉ូសេ​និង​អេរ៉ុន​នៅ​ចំពោះ​មុខ​ផារ៉ូ (​១​-​៥​)

      • ការ​សង្កត់​សង្កិន​កាន់​តែ​ខ្លាំង​ឡើង (​៦​-​១៨​)

      • ជន​ជាតិ​អ៊ីស្រាអែល​បន្ទោស​ម៉ូសេ​និង​អេរ៉ុន (​១៩​-​២៣​)

ដំណើរចាកចេញ ៥:២

ឯកសារយោង

  • +ដច ៧:៥; ៩:១៥, ១៦
  • +២បស ១៨:២៨, ៣៥
  • +ដច ៣:១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៦/២០២០, ទំ.  ៣

ដំណើរចាកចេញ ៥:៣

ឯកសារយោង

  • +ដច ៣:១៨

ដំណើរចាកចេញ ៥:៤

ឯកសារយោង

  • +ដច ១:១១

ដំណើរចាកចេញ ៥:៧

ឯកសារយោង

  • +ដច ១:១៤

ដំណើរចាកចេញ ៥:១០

ឯកសារយោង

  • +ដច ១:១១

ដំណើរចាកចេញ ៥:១៤

ឯកសារយោង

  • +ដច ២:១១

ដំណើរចាកចេញ ៥:១៧

ឯកសារយោង

  • +ដច ៥:៧, ៨
  • +ដច ៥:៣

ដំណើរចាកចេញ ៥:២១

ឯកសារយោង

  • +ដច ៦:៩

ដំណើរចាកចេញ ៥:២៣

ឯកសារយោង

  • +ដច ៥:១
  • +ដច ៥:៦, ៩
  • +ដច ៣:៨

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ៥:២ដច ៧:៥; ៩:១៥, ១៦
ដច. ៥:២២បស ១៨:២៨, ៣៥
ដច. ៥:២ដច ៣:១៩
ដច. ៥:៣ដច ៣:១៨
ដច. ៥:៤ដច ១:១១
ដច. ៥:៧ដច ១:១៤
ដច. ៥:១០ដច ១:១១
ដច. ៥:១៤ដច ២:១១
ដច. ៥:១៧ដច ៥:៧, ៨
ដច. ៥:១៧ដច ៥:៣
ដច. ៥:២១ដច ៦:៩
ដច. ៥:២៣ដច ៥:១
ដច. ៥:២៣ដច ៥:៦, ៩
ដច. ៥:២៣ដច ៣:៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ៥:១-២៣

ដំណើរចាកចេញ

៥ លុះ​ក្រោយ​មក ម៉ូសេ​និង​អេរ៉ុន​បាន​ចូល​ទៅ​ជួប​ផារ៉ូ ហើយ​ជម្រាប​គាត់​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​អនុញ្ញាត​ឲ្យ​រាស្ត្រ​ខ្ញុំ​ចាក​ចេញ​ទៅ​តំបន់​ស្ងាត់​ជ្រងំ ដើម្បី​ធ្វើ​បុណ្យ​មួយ​ឲ្យ​ខ្ញុំ›​»។ ២ ប៉ុន្តែ ផារ៉ូ​បាន​និយាយ​ថា​៖ ​«​តើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ណា+បាន​ជា​ខ្ញុំ​ត្រូវ​ស្ដាប់​តាម ហើយ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ​នោះ?+ ខ្ញុំ​មិន​ស្គាល់​ព្រះ​យេហូវ៉ា​ទេ។ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចេញ​ទៅ​ជា​ដាច់​ខាត​»។+ ៣ ពួក​គេ​បាន​តប​ទៅ​វិញ​ថា​៖ ​«​ព្រះ​នៃ​ជន​ជាតិ​ហេប្រឺ​បាន​មាន​ប្រសាសន៍​មក​កាន់​ពួក​ខ្ញុំ។ សូម​លោក​ម្ចាស់​អនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ​ទៅ​តំបន់​ស្ងាត់​ជ្រងំ ជា​កន្លែង​ដែល​ត្រូវ​ដើរ​អស់​បី​ថ្ងៃ ដើម្បី​ឲ្យ​ពួក​ខ្ញុំ​អាច​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​ខ្ញុំ។+ បើ​ពុំ​នោះ​ទេ លោក​នឹង​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​មាន​ជំងឺ ឬ​បណ្ដោយ​ឲ្យ​សត្រូវ​សម្លាប់​ពួក​ខ្ញុំ​ហើយ​»។ ៤ ដូច្នេះ ស្ដេច​ស្រុក​អេហ្ស៊ីប​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​នែ​ម៉ូសេ​និង​អេរ៉ុន! ម្ដេច​ក៏​អ្នក​ឯង​ចង់​នាំ​បណ្ដា​ជន​ឈប់​ធ្វើ​ការ​ដូច្នេះ? ចូរ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ភ្លាម!​»។+ ៥ ផារ៉ូ​បាន​និយាយ​បន្ត​ថា​៖ ​«​មើល! មាន​អ្នក​ធ្វើ​ការ​ច្រើន​ណាស់។ តើ​អ្នក​ឯង​ចង់​ឲ្យ​ពួក​គេ​ឈប់​ពី​ការងារ ហើយ​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​អ្នក​ឯង​ឬ?​»។

៦ នៅ​ថ្ងៃ​ដដែល​នោះ ផារ៉ូ​បាន​បង្គាប់​ពួក​អ្នក​ត្រួត​ពិនិត្យ​និង​ជំនួយ​ការ​របស់​ពួក​គេ​ថា​៖ ៧ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ផ្ដល់​ចំបើង​ឲ្យ​ពួក​អ្នក​ធ្វើ​ឥដ្ឋ​ទៀត​ទេ+ ឲ្យ​ពួក​គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​ទៅ។ ៨ ប៉ុន្តែ អ្នក​ត្រូវ​ឲ្យ​ពួក​គេ​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​ដូច​កាល​ពី​មុន កុំ​បន្ធូរ​បន្ថយ​ឲ្យ​ពួក​គេ​ឲ្យ​សោះ ព្រោះ​ពួក​គេ​ខ្ជិល​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ស្រែក​ថា​៖ ‹សូម​ឲ្យ​ពួក​ខ្ញុំ​ចេញ​ទៅ ពួក​ខ្ញុំ​ចង់​ទៅ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​របស់​ពួក​ខ្ញុំ!›។ ៩ ចូរ​ដាក់​ការងារ​ធ្ងន់​ៗ​ថែម​ទៀត​ឲ្យ​ពួក​គេ​ធ្វើ ដើម្បី​កុំ​ឲ្យ​ពួក​គេ​មាន​ពេល​ស្ដាប់​ពាក្យ​ឥត​បាន​ការ​ឡើយ​»។

១០ ដូច្នេះ ពួក​អ្នក​ត្រួត​ពិនិត្យ+និង​ជំនួយ​ការ​បាន​ទៅ​ជួប​ពួក​អ្នក​ធ្វើ​ឥដ្ឋ ហើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​ផារ៉ូ​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​លែង​ផ្ដល់​ចំបើង​ឲ្យ​ពួក​ឯង​រាល់​គ្នា​ទៀត​ហើយ។ ១១ ចូរ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​ចុះ នៅ​កន្លែង​ណា​ក៏​បាន តែ​ចំនួន​ឥដ្ឋ​ដែល​ត្រូវ​ធ្វើ​គឺ​នៅ​ដដែល›​»។ ១២ បន្ទាប់​មក ពួក​អ៊ីស្រាអែល​បាន​ចេញ​ទៅ​រក​ជញ្ជ្រាំង​ពេញ​ក្នុង​ស្រុក​អេហ្ស៊ីប ដើម្បី​យក​មក​ប្រើ​ជំនួស​ចំបើង​វិញ។ ១៣ ពួក​អ្នក​ត្រួត​ពិនិត្យ​ចេះ​តែ​បង្ខំ​ពួក​គេ​ថា​៖ ​«​ជា​រៀង​រាល់​ថ្ងៃ ពួក​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​កំណត់​ដូច​កាល​ដែល​ទទួល​ចំបើង​ដែរ​»។ ១៤ ក្រោយ​មក ពួក​អ្នក​ត្រួត​ពិនិត្យ​របស់​ផារ៉ូ​បាន​វាយ​ធ្វើ​បាប​ពួក​ជំនួយ​ការ ដែល​ពួក​គេ​បាន​តែង​តាំង​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។+ ពេល​នោះ ពួក​អ្នក​ត្រួត​ពិនិត្យ​បាន​សួរ​ពួក​គេ​ថា​៖ ​«​ម្សិលមិញ​និង​ថ្ងៃ​នេះ ម្ដេច​ក៏​ពួក​អ្នក​មិន​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​ដូច​មុន​ដូច្នេះ?​»។

១៥ ម្ល៉ោះ​ហើយ ពួក​ជំនួយ​ការ​ជា​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចូល​ទៅ​ជួប​ផារ៉ូ ហើយ​និយាយ​ថា​៖ ​«​ហេតុ​អ្វី​លោក​ម្ចាស់​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ពួក​ខ្ញុំ? ១៦ ពួក​ខ្ញុំ​មិន​បាន​ទទួល​ចំបើង​ទេ តែ​ពួក​អ្នក​ត្រួត​ពិនិត្យ​បង្គាប់​ថា​៖ ‹ចូរ​ធ្វើ​ឥដ្ឋ​ទៅ!›។ ម្យ៉ាង​ទៀត ពួក​គេ​បាន​វាយ​ធ្វើ​បាប​ពួក​ខ្ញុំ តែ​ពួក​គេ​ទេ​ដែល​ជា​អ្នក​ធ្វើ​ខុស​»។ ១៧ ប៉ុន្តែ ផារ៉ូ​និយាយ​ថា​៖ ​«​ពួក​ឯង​រាល់​គ្នា​ខ្ជិល​ច្រអូស​ណាស់ ចង់​តែ​សម្រាក​ប៉ុណ្ណោះ!+ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​ឯង​និយាយ​ថា​៖ ‹សូម​ឲ្យ​ពួក​ខ្ញុំ​ចេញ​ទៅ ពួក​ខ្ញុំ​ចង់​ទៅ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា›។+ ១៨ ឥឡូវ ចូរ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ភ្លាម! គ្មាន​ចំបើង​ផ្ដល់​ឲ្យ​ទេ តែ​ត្រូវ​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​»។

១៩ ពេល​ដែល​ពួក​គេ​ឮ​បង្គាប់​ថា​៖ ​«​ត្រូវ​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​រាល់​ថ្ងៃ!​»​ នោះ​ពួក​គេ​យល់​ថា​ខ្លួន​នឹង​ត្រូវ​រង​ទុក្ខ​ធ្ងន់​ហើយ។ ២០ ក្រោយ​ពី​ពួក​គេ​ចេញ​ពី​ផារ៉ូ ពួក​គេ​បាន​ជួប​ម៉ូសេ​និង​អេរ៉ុន​ដែល​កំពុង​ឈរ​រង់​ចាំ​នៅ​ខាង​ក្រៅ។ ២១ ភ្លាម​នោះ ពួក​គេ​បាន​និយាយ​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​មើល​ឃើញ​អ្វី​ដែល​ពួក​អ្នក​បាន​ធ្វើ ហើយ​វិនិច្ឆ័យ​ពួក​អ្នក​ចុះ! ដោយ​សារ​តែ​ពួក​អ្នក បាន​ជា​ផារ៉ូ​និង​ពួក​អ្នក​បម្រើ​គាត់​ស្អប់ខ្ពើម​ពួក​យើង ថែម​ទាំង​មាន​ហេតុ​សម្លាប់​ពួក​យើង​ទៀត​ផង​»។+ ២២ ពេល​នោះ ម៉ូសេ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ព្រះ​យេហូវ៉ា​ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ឲ្យ​រាស្ត្រ​របស់​លោក​រង​ទុក្ខ​បែប​នេះ? តើ​លោក​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​អ្វី? ២៣ តាំង​ពី​ពេល​ដែល​ខ្ញុំ​ចូល​ទៅ​ជួប​ផារ៉ូ​ក្នុង​នាម​លោក+ ផារ៉ូ​បាន​ធ្វើ​បាប​រាស្ត្រ​របស់​លោក​កាន់​តែ​ខ្លាំង+ ហើយ​មក​ដល់​ពេល​នេះ​លោក​នៅ​តែ​មិន​ទាន់​ជួយ​សង្គ្រោះ​ពួក​គេ​នៅ​ឡើយ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក