បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ១៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • បណ្ដា​ជន​រអ៊ូ​រទាំ​អំពី​អាហារ (​១​-​៣​)

      • ព្រះ​យេហូវ៉ា​ឮ​ពាក្យ​រអ៊ូ​រទាំ (​៤​-​១២​)

      • ព្រះ​ផ្ដល់​សត្វ​ក្រួច​និង​ម៉ាណា (​១៣​-​២១​)

      • គ្មាន​ម៉ាណា​នៅ​ថ្ងៃ​ឈប់​សម្រាក (​២២​-​៣០​)

      • ម៉ាណា​បាន​ត្រូវ​រក្សា​ទុក​ជា​សេចក្ដី​រំលឹក (​៣១​-​៣៦​)

ដំណើរចាកចេញ ១៦:១

ឯកសារយោង

  • +ជប ៣៣:១០, ១១

ដំណើរចាកចេញ ១៦:២

ឯកសារយោង

  • +ដច ១៥:២៤; ១កូ ១០:៦, ១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/២០០៦, ទំ.  ៩

ដំណើរចាកចេញ ១៦:៣

ឯកសារយោង

  • +ជប ១១:៤; ១៤:២, ៣
  • +ដច ១៧:៣; ជប ១៦:១៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/២០០៦, ទំ.  ៩

ដំណើរចាកចេញ ១៦:៤

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​នំ​ប៉័ង​»​

ឯកសារយោង

  • +ចសព ៧៨:២៤, ២៥; ១០៥:៤០; យ៉ូន ៦:៣១, ៣២, ៥៨; ១កូ ១០:១, ៣
  • +ម៉ាថ ៦:១១
  • +បច ៨:២

ដំណើរចាកចេញ ១៦:៥

ឯកសារយោង

  • +ដច ៣៥:២
  • +ដច ១៦:២២

ដំណើរចាកចេញ ១៦:៦

ឯកសារយោង

  • +ដច ៦:៧; ជប ១៦:២៨, ២៩

ដំណើរចាកចេញ ១៦:៨

ឯកសារយោង

  • +ជប ២១:៧; ១សាំ ៨:៧

ដំណើរចាកចេញ ១៦:៩

ឯកសារយោង

  • +ដច ១៦:២; ជប ១១:១

ដំណើរចាកចេញ ១៦:១០

ឯកសារយោង

  • +ដច ១៣:២១; ជប ១៦:១៩; ម៉ាថ ១៧:៥

ដំណើរចាកចេញ ១៦:១២

ឯកសារយោង

  • +ជប ១៤:២៧
  • +ចសព ១០៥:៤០
  • +ដច ៤:៥; ៦:៧

ដំណើរចាកចេញ ១៦:១៣

ឯកសារយោង

  • +ជប ១១:៣១, ៣៤; ចសព ៧៨:២៧-២៩

ដំណើរចាកចេញ ១៦:១៤

ឯកសារយោង

  • +ជប ១១:៧; បច ៨:៣; នេហ ៩:១៥

ដំណើរចាកចេញ ១៦:១៥

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​នំ​ប៉័ង​»​

ឯកសារយោង

  • +ជប ២១:៥; បច ៨:១៤, ១៦; យ៉ូស ៥:១១, ១២; យ៉ូន ៦:៣១, ៣២, ៥៨; ១កូ ១០:១, ៣

ដំណើរចាកចេញ ១៦:១៦

កំណត់សម្គាល់

  • *

    ប្រហែល​ជា​២,២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ដច ១៦:៣៦

ដំណើរចាកចេញ ១៦:១៨

ឯកសារយោង

  • +២កូ ៨:១៥

ដំណើរចាកចេញ ១៦:១៩

ឯកសារយោង

  • +ម៉ាថ ៦:១១, ៣៤

ដំណើរចាកចេញ ១៦:២២

ឯកសារយោង

  • +ដច ១៦:៥

ដំណើរចាកចេញ ១៦:២៣

ឯកសារយោង

  • +ដច ២០:៨; ៣១:១៥; ៣៥:២; ចល ២៣:៣
  • +ជប ១១:៧, ៨

ដំណើរចាកចេញ ១៦:២៦

ឯកសារយោង

  • +ដច ២០:៩, ១០; ៣១:១៣; បច ៥:១៥

ដំណើរចាកចេញ ១៦:២៨

ឯកសារយោង

  • +ជប ១៤:១១; ចសព ៧៨:១០; ១០៦:១៣

ដំណើរចាកចេញ ១៦:២៩

ឯកសារយោង

  • +ដច ៣១:១៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/១៩៩៨, ទំ.  ៣០

ដំណើរចាកចេញ ១៦:៣០

ឯកសារយោង

  • +ចល ២៣:៣; បច ៥:១៣, ១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/១៩៩៨, ទំ.  ៣០

ដំណើរចាកចេញ ១៦:៣១

កំណត់សម្គាល់

  • *

    ពាក្យ​នេះ​ទំនងជា​មក​ពី​ពាក្យ​ភាសា​ហេប្រឺ​ដែល​មាន​ន័យ​ថា​«​តើ​នេះ​ជា​អ្វី?​»​

ឯកសារយោង

  • +ដច ១៦:១៥; ជប ១១:៧

ដំណើរចាកចេញ ១៦:៣២

ឯកសារយោង

  • +ចសព ១០៥:៥, ៤០

ដំណើរចាកចេញ ១៦:៣៣

ឯកសារយោង

  • +ហេ ៩:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៩/២០២០, ទំ.  ១

ដំណើរចាកចេញ ១៦:៣៤

កំណត់សម្គាល់

  • *

    ប្រអប់​នេះ​សម្រាប់​ដាក់​ឯកសារ​សំខាន់​ៗ​

ឯកសារយោង

  • +ដច ២៧:២១

ដំណើរចាកចេញ ១៦:៣៥

ឯកសារយោង

  • +បច ៨:២; នេហ ៩:២១; ចសព ៧៨:២៤
  • +យ៉ូស ៥:១១, ១២
  • +ជប ៣៣:៤៨; បច ៣៤:១

ដំណើរចាកចេញ ១៦:៣៦

កំណត់សម្គាល់

  • *

    មួយ​អេហ្វា​ស្មើ​នឹង​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ១៦:១ជប ៣៣:១០, ១១
ដច. ១៦:២ដច ១៥:២៤; ១កូ ១០:៦, ១០
ដច. ១៦:៣ជប ១១:៤; ១៤:២, ៣
ដច. ១៦:៣ដច ១៧:៣; ជប ១៦:១៣
ដច. ១៦:៤ចសព ៧៨:២៤, ២៥; ១០៥:៤០; យ៉ូន ៦:៣១, ៣២, ៥៨; ១កូ ១០:១, ៣
ដច. ១៦:៤ម៉ាថ ៦:១១
ដច. ១៦:៤បច ៨:២
ដច. ១៦:៥ដច ៣៥:២
ដច. ១៦:៥ដច ១៦:២២
ដច. ១៦:៦ដច ៦:៧; ជប ១៦:២៨, ២៩
ដច. ១៦:៨ជប ២១:៧; ១សាំ ៨:៧
ដច. ១៦:៩ដច ១៦:២; ជប ១១:១
ដច. ១៦:១០ដច ១៣:២១; ជប ១៦:១៩; ម៉ាថ ១៧:៥
ដច. ១៦:១២ជប ១៤:២៧
ដច. ១៦:១២ចសព ១០៥:៤០
ដច. ១៦:១២ដច ៤:៥; ៦:៧
ដច. ១៦:១៣ជប ១១:៣១, ៣៤; ចសព ៧៨:២៧-២៩
ដច. ១៦:១៤ជប ១១:៧; បច ៨:៣; នេហ ៩:១៥
ដច. ១៦:១៥ជប ២១:៥; បច ៨:១៤, ១៦; យ៉ូស ៥:១១, ១២; យ៉ូន ៦:៣១, ៣២, ៥៨; ១កូ ១០:១, ៣
ដច. ១៦:១៦ដច ១៦:៣៦
ដច. ១៦:១៨២កូ ៨:១៥
ដច. ១៦:១៩ម៉ាថ ៦:១១, ៣៤
ដច. ១៦:២២ដច ១៦:៥
ដច. ១៦:២៣ដច ២០:៨; ៣១:១៥; ៣៥:២; ចល ២៣:៣
ដច. ១៦:២៣ជប ១១:៧, ៨
ដច. ១៦:២៦ដច ២០:៩, ១០; ៣១:១៣; បច ៥:១៥
ដច. ១៦:២៨ជប ១៤:១១; ចសព ៧៨:១០; ១០៦:១៣
ដច. ១៦:២៩ដច ៣១:១៣
ដច. ១៦:៣០ចល ២៣:៣; បច ៥:១៣, ១៤
ដច. ១៦:៣១ដច ១៦:១៥; ជប ១១:៧
ដច. ១៦:៣២ចសព ១០៥:៥, ៤០
ដច. ១៦:៣៣ហេ ៩:៤
ដច. ១៦:៣៤ដច ២៧:២១
ដច. ១៦:៣៥បច ៨:២; នេហ ៩:២១; ចសព ៧៨:២៤
ដច. ១៦:៣៥យ៉ូស ៥:១១, ១២
ដច. ១៦:៣៥ជប ៣៣:៤៨; បច ៣៤:១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ១៦:១-៣៦

ដំណើរចាកចេញ

១៦ ក្រោយ​មក បណ្ដា​ជន​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​អេលីម ហើយ​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​ស្ងាត់​ជ្រងំ​ស៊ីន+ដែល​នៅ​ចន្លោះ​អេលីម​និង​ភ្នំ​ស៊ីណាយ។ ពួក​គេ​ទៅ​ដល់​ទី​នោះ​មួយ​ខែ​ក្រោយ​ពី​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប គឺ​នៅ​ថ្ងៃ​ទី​១៥ ខែ​ទី​២។

២ នៅ​តំបន់​ស្ងាត់​ជ្រងំ​នោះ បណ្ដា​ជន​អ៊ីស្រាអែល​ចាប់​ផ្ដើម​រអ៊ូ​រទាំ​ទាស់​នឹង​ម៉ូសេ​និង​អេរ៉ុន។+ ៣ ពួក​គេ​ចេះ​តែ​រអ៊ូ​ថា​៖ ​«​ស៊ូ​ឲ្យ​ព្រះ​យេហូវ៉ា​ប្រហារ​យើង​នៅ​ស្រុក​អេហ្ស៊ីប​វិញ​ប្រសើរ​ជាង ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​យើង​មាន​សាច់+និង​នំ​ប៉័ង​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​ដែរ។ ប៉ុន្តែ​ឥឡូវ អ្នក​បែរ​ជា​នាំ​យើង​ទាំង​អស់​គ្នា ឲ្យ​មក​ដាច់​ពោះ​ស្លាប់​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​នេះ​ទៅ​វិញ​»។+

៤ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​អាហារ*ធ្លាក់​ពី​លើ​មេឃ​ដូច​ជា​ភ្លៀង+ សម្រាប់​ជា​អាហារ​ដល់​អ្នក​រាល់​គ្នា។ ចូរ​អ្នក​ប្រាប់​បណ្ដា​ជន​ឲ្យ​ចេញ​ទៅ​រើស​ល្មម​តែ​មួយ​ថ្ងៃ​ៗ​ប៉ុណ្ណោះ។+ តាម​របៀប​នោះ ខ្ញុំ​អាច​ល្បង​មើល​ថា​ពួក​គេ​នឹង​ធ្វើ​តាម​ច្បាប់​របស់​ខ្ញុំ​ឬ​មិន​ធ្វើ​តាម។+ ៥ ប៉ុន្តែ នៅ​ថ្ងៃ​ទី​៦+ ត្រូវ​ឲ្យ​ពួក​គេ​រើស​ច្រើន​ជាង​ថ្ងៃ​ឯ​ទៀត​មួយ​ជា​ពីរ រួច​យក​មក​រៀបចំ​ទុក​ជា​អាហារ​»។+

៦ រួច​មក ម៉ូសេ​និង​អេរ៉ុន​បាន​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ​«​នៅ​ល្ងាច​នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ច្បាស់​ថា​គឺ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ ៧ នៅ​ពេល​ព្រឹក អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា ព្រោះ​លោក​បាន​ឮ​ពាក្យ​រអ៊ូ​រទាំ​របស់​អ្នក​រាល់​គ្នា​ហើយ។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រអ៊ូ​រទាំ​ទាស់​នឹង​យើង​ដូច្នេះ? យើង​មិន​សំខាន់​ទេ។ ការ​ពិត​អ្នក​រាល់​គ្នា​កំពុង​រអ៊ូ​រទាំ​ទាស់​នឹង​ព្រះ​យេហូវ៉ា​ទេ​តើ​»។ ៨ ម៉ូសេ​បន្ត​ថា​៖ ​«​ពេល​ព្រះ​យេហូវ៉ា​ផ្ដល់​សាច់​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ​នៅ​ពេល​ល្ងាច ហើយ​ពេល​លោក​ផ្ដល់​នំ​ប៉័ង​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ​ទាល់​តែ​ឆ្អែត​នៅ​ពេល​ព្រឹក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​បាន​ឮ​ពាក្យ​រអ៊ូ​រទាំ​របស់​អ្នក​រាល់​គ្នា។ ឯ​យើង​វិញ យើង​មិន​សំខាន់​ទេ។ អ្នក​រាល់​គ្នា​មិន​មែន​រអ៊ូ​រទាំ​ទាស់​នឹង​យើង​ទេ តែ​រអ៊ូ​រទាំ​ទាស់​នឹង​ព្រះ​យេហូវ៉ា​ទេ​តើ​»។+

៩ បន្ទាប់​មក ម៉ូសេ​បាន​និយាយ​ទៅ​អេរ៉ុន​ថា​៖ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​ឮ​ពាក្យ​រអ៊ូ​រទាំ​របស់​អ្នក​រាល់​គ្នា​ហើយ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​មូល​មក​ទី​នេះ›​»។+ ១០ អេរ៉ុន​ក៏​បាន​និយាយ​ទៅ​កាន់​ពួក​ជំនុំ​អ៊ីស្រាអែល។ ក្រោយ​ពី​គាត់​និយាយ​ចប់​ភ្លាម ពួក​គេ​បែរ​មុខ​ទៅ​តំបន់​ស្ងាត់​ជ្រងំ ហើយ​ឃើញ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​លេច​មក​ក្នុង​បង្គោល​ពពក។+

១១ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​បន្ថែម​ថា​៖ ១២ ​«​ខ្ញុំ​បាន​ឮ​ពាក្យ​រអ៊ូ​រទាំ​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ហើយ។+ ដូច្នេះ ចូរ​ប្រាប់​ពួក​គេ​ថា​៖ ‹នៅ​ពេល​ល្ងាច អ្នក​រាល់​គ្នា​នឹង​បាន​សាច់​បរិភោគ ហើយ​នៅ​ពេល​ព្រឹក​អ្នក​រាល់​គ្នា​នឹង​បាន​នំ​ប៉័ង​បរិភោគ​យ៉ាង​បរិបូរ។+ នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ច្បាស់​ថា​ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា›​»។+

១៣ លុះ​ដល់​ពេល​ល្ងាច ក៏​មាន​សត្វ​ក្រួច​ហើរ​មក​ពាស​ពេញ​ជំរំ​របស់​ពួក​គេ+ ហើយ​នៅ​ពេល​ព្រឹក​ក៏​មាន​ទឹក​សន្សើម​នៅ​ជុំ​វិញ​ជំរំ​ផង​ដែរ។ ១៤ ប៉ុន្តែ ពេល​ដែល​ទឹក​សន្សើម​ស្ងួត​ទៅ នោះ​ឃើញ​មាន​គ្រាប់​ល្អិត​ៗ​ដូច​ជា​ព្រិល​គ្រប​ដណ្ដប់​ពេញ​តំបន់​ស្ងាត់​ជ្រងំ។+ ១៥ ពេល​បណ្ដា​ជន​អ៊ីស្រាអែល​ឃើញ​គ្រាប់​ល្អិត​ៗ​ទាំង​នោះ ពួក​គេ​មិន​ដឹង​ថា​ជា​អ្វី​ទេ។ ដូច្នេះ ពួក​គេ​បាន​សួរ​គ្នា​ថា​៖ ​«​តើ​នេះ​ជា​អ្វី?​»។ ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​នេះ​ជា​អាហារ*ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា។+ ១៦ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ដូច្នេះ​ថា​៖ ‹អ្នក​រាល់​គ្នា​ត្រូវ​ប្រមូល​យក​ល្មម​តាម​ដែល​ខ្លួន​បរិភោគ​ឆ្អែត។ អ្នក​រាល់​គ្នា​ត្រូវ​ប្រមូល​តាម​ចំនួន​មនុស្ស​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន គឺ​ម្នាក់​មួយ​អូម៉ើរ›​»។*+ ១៧ ដូច្នេះ បណ្ដា​ជន​អ៊ីស្រាអែល​បាន​ធ្វើ​តាម​បង្គាប់​នោះ។ អ្នក​ខ្លះ​ប្រមូល​បាន​ច្រើន ឯ​អ្នក​ខ្លះ​ទៀត​ប្រមូល​បាន​តិច។ ១៨ ប៉ុន្តែ ពេល​ពួក​គេ​វាល់​អ្វី​ដែល​ពួក​គេ​ប្រមូល​បាន ពួក​គេ​ឃើញ​ថា​អ្នក​ដែល​ប្រមូល​បាន​ច្រើន មិន​បាន​លើស​គេ​ទេ ហើយ​អ្នក​ដែល​ប្រមូល​បាន​តិច​ក៏​មិន​ខ្វះ​ដែរ+ គឺ​ម្នាក់​ៗ​បាន​ប្រមូល​តាម​ចំនួន​ដែល​ខ្លួន​បរិភោគ​ឆ្អែត។

១៩ បន្ទាប់​មក ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ទុក​អាហារ​នេះ​រហូត​ដល់​ព្រឹក​ឡើយ​»។+ ២០ ប៉ុន្តែ ពួក​គេ​មិន​បាន​ធ្វើ​តាម​បង្គាប់​ម៉ូសេ​ទេ។ អ្នក​ខ្លះ​បាន​ទុក​រហូត​ដល់​ព្រឹក ហើយ​អាហារ​នោះ​ក៏​មាន​ដង្កូវ​និង​ក្លិន​ស្អុយ។ ដូច្នេះ ម៉ូសេ​បាន​ខឹង​នឹង​ពួក​គេ។ ២១ រៀង​រាល់​ព្រឹក ពួក​គេ​បាន​ប្រមូល​គ្រាប់​ល្អិត​ៗ តាម​ចំនួន​ដែល​ខ្លួន​បរិភោគ​ឆ្អែត។ លុះ​ថ្ងៃ​ចាប់​ផ្ដើម​ក្ដៅ គ្រាប់​ល្អិត​ៗ​ទាំង​នោះ​ក៏​រលាយ​អស់​ទៅ។

២២ នៅ​ថ្ងៃ​ទី​៦ ពួក​គេ​បាន​ប្រមូល​ច្រើន​ជាង​ថ្ងៃ​ឯ​ទៀត​មួយ​ជា​ពីរ+ ពោល​គឺ​ម្នាក់​ៗ​ពីរ​អូម៉ើរ។ រួច​មក ពួក​មេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មក​រាយ​ការណ៍​ប្រាប់​ម៉ូសេ​អំពី​រឿង​នេះ។ ២៣ ក្រោយ​ពី​ស្ដាប់​ពួក​គេ​រួច ម៉ូសេ​ប្រាប់​ពួក​គេ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ប្រាប់​ថា​នៅ​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​ឈប់​សម្រាក គឺ​ជា​ថ្ងៃ​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា។+ ដូច្នេះ ចូរ​ចម្អិន​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចម្អិន ហើយ​ស្ងោរ​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ស្ងោរ​ចុះ។+ អ្នក​រាល់​គ្នា​អាច​ទុក​អាហារ​ដែល​នៅ​សល់​រហូត​ដល់​ព្រឹក​ស្អែក​បាន​»។ ២៤ ពួក​គេ​ក៏​ធ្វើ​តាម​បង្គាប់​ម៉ូសេ ហើយ​ទុក​អាហារ​ដែល​នៅ​សល់​រហូត​ដល់​ព្រឹក តែ​អាហារ​នោះ​មិន​មាន​ដង្កូវ​ឬ​ក្លិន​ស្អុយ​ទេ។ ២៥ បន្ទាប់​មក ម៉ូសេ​បាន​និយាយ​ថា​៖ ​«​នៅ​ថ្ងៃ​នេះ ចូរ​បរិភោគ​អាហារ​ដែល​នៅ​សល់​ចុះ ព្រោះ​នេះ​ជា​ថ្ងៃ​ឈប់​សម្រាក​ជូន​ព្រះ​យេហូវ៉ា។ នៅ​ថ្ងៃ​នេះ​នឹង​គ្មាន​អាហារ​ទាំង​នេះ​នៅ​លើ​ដី​ទេ។ ២៦ អ្នក​រាល់​គ្នា​អាច​ប្រមូល​អាហារ​អស់​៦​ថ្ងៃ តែ​នៅ​ថ្ងៃ​ទី​៧​ជា​ថ្ងៃ​ឈប់​សម្រាក+ នឹង​គ្មាន​អ្វី​ឲ្យ​អ្នក​រាល់​គ្នា​ប្រមូល​ឡើយ​»។ ២៧ ទោះ​ជា​យ៉ាង​នោះ​ក្ដី មាន​បណ្ដា​ជន​ខ្លះ​នៅ​តែ​ចេញ​ទៅ​ប្រមូល​នៅ​ថ្ងៃ​ទី​៧ តែ​ពួក​គេ​មិន​ឃើញ​មាន​អ្វី​ទេ។

២៨ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​ធ្វើ​តាម​បង្គាប់​និង​ច្បាប់​របស់​ខ្ញុំ​ដល់​កាល​ណា​ទៀត?+ ២៩ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្ងៃ​ឈប់​សម្រាក។+ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​ទី​៦ លោក​បាន​ឲ្យ​អ្នក​រាល់​គ្នា​ប្រមូល​អាហារ​សម្រាប់​ពីរ​ថ្ងៃ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​លំនៅ​ខ្លួន​នៅ​ថ្ងៃ​ទី​៧​ឡើយ​»។ ៣០ ដូច្នេះ បណ្ដា​ជន​បាន​កាន់​តាម​ថ្ងៃ​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​៧។+

៣១ បណ្ដា​ជន​អ៊ីស្រាអែល​បាន​ដាក់​ឈ្មោះ​អាហារ​នោះ​ថា​«​ម៉ាណា​»។* អាហារ​នោះ​ពណ៌​ស​ដូច​គ្រាប់​ជីរ​វ៉ាន់ស៊ុយ ហើយ​មាន​រស​ជាតិ​ដូច​ជា​នំ​ក្រៀម​លាយ​ទឹក​ឃ្មុំ។+ ៣២ បន្ទាប់​មក ម៉ូសេ​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ដូច្នេះ​ថា​៖ ‹ចូរ​ទុក​ម៉ាណា​នេះ​មួយ​អូម៉ើរ​ក្នុង​ក្រឡ ដើម្បី​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ+អាច​ឃើញ​អាហារ​នេះ ជា​អាហារ​ដែល​ខ្ញុំ​បាន​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​តំបន់​ស្ងាត់​ជ្រងំ ក្រោយ​ពី​ខ្ញុំ​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប›​»។ ៣៣ ដូច្នេះ ម៉ូសេ​និយាយ​ទៅ​អេរ៉ុន​ថា​៖ ​«​ចូរ​យក​ក្រឡ​មួយ​មក ហើយ​ដាក់​ម៉ាណា​មួយ​អូម៉ើរ​ទៅ​ក្នុង​នោះ រួច​ដាក់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដើម្បី​រក្សា​ទុក​នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ​»។+ ៣៤ ស្ដាប់​រួច អេរ៉ុន​បាន​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា​តាម​រយៈ​ម៉ូសេ ដោយ​ដាក់​ម៉ាណា​នោះ​នៅ​មុខ​ប្រអប់​នៃ​សេចក្ដី​រំលឹក*+ ដើម្បី​រក្សា​ទុក។ ៣៥ បណ្ដា​ជន​អ៊ីស្រាអែល​បាន​បរិភោគ​ម៉ាណា​អស់​រយៈ​ពេល​៤០​ឆ្នាំ+ រហូត​ដល់​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​មាន​មនុស្ស​រស់​នៅ+ គឺ​រហូត​ដល់​ពួក​គេ​ទៅ​ដល់​ព្រំ​ប្រទល់​ស្រុក​កាណាន។+ ៣៦ មួយ​អូម៉ើរ​គឺ​ស្មើ​នឹង​១​ភាគ​១០​អេហ្វា។*

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក