បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ២៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីច្បាប់លេវី

      • ប្រេង​សម្រាប់​ចង្កៀង​នៅ​ត្រសាល​ព្រះ (​១​-​៤​)

      • នំ​ប៉័ង​តាំង​ទុក (​៥​-​៩​)

      • អ្នក​ដែល​ជេរ​ប្រមាថ​នាម​ព្រះ​ត្រូវ​គេ​គប់​ដុំ​ថ្ម​សម្លាប់ (​១០​-​២៣​)

ច្បាប់លេវី ២៤:២

ឯកសារយោង

  • +ដច ២៧:២០, ២១; ជប ៨:២

ច្បាប់លេវី ២៤:៤

ឯកសារយោង

  • +ដច ២៥:៣១; ៣៩:៣៣, ៣៧; ហេ ៩:២

ច្បាប់លេវី ២៤:៥

កំណត់សម្គាល់

  • *

    គឺ​២​ភាគ​១០​អេហ្វា​ស្មើ​នឹង​៤,៤​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ច្បាប់លេវី ២៤:៦

ឯកសារយោង

  • +ដច ២៥:២៣, ២៤; ១បស ៧:៤៨
  • +ដច ៤០:២២, ២៣; ១សាំ ២១:៤; ម៉ាក ២:២៥, ២៦

ច្បាប់លេវី ២៤:៧

ឯកសារយោង

  • +ចល ២:២; ៦:១៥

ច្បាប់លេវី ២៤:៨

ឯកសារយោង

  • +ជប ៤:៧; ១ប្រ ៩:៣២; ២ប្រ ២:៤

ច្បាប់លេវី ២៤:៩

ឯកសារយោង

  • +ចល ២១:២២; ២២:១០; ១សាំ ២១:៤, ៦; ម៉ាថ ១២:៣, ៤; លូក ៦:៣, ៤
  • +ចល ៦:១៤, ១៦

ច្បាប់លេវី ២៤:១០

ឯកសារយោង

  • +ដច ១២:៣៨; ជប ១១:៤

ច្បាប់លេវី ២៤:១១

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​នាម​ព្រះ​យេហូវ៉ា ដូច​បាន​រៀប​រាប់​នៅ​ខ​១៥​និង​ខ​១៦

ឯកសារយោង

  • +ដច ២០:៧; ២២:២៨; ចល ១៩:១២
  • +ដច ១៨:២២

ច្បាប់លេវី ២៤:១២

ឯកសារយោង

  • +ដច ១៨:១៥, ១៦; ជប ១៥:៣២, ៣៤

ច្បាប់លេវី ២៤:១៤

ឯកសារយោង

  • +ជប ១៥:៣២, ៣៥; បច ១៧:៧

ច្បាប់លេវី ២៤:១៦

ឯកសារយោង

  • +បច ៥:១១

ច្បាប់លេវី ២៤:១៧

ឯកសារយោង

  • +ដក ៩:៦; ដច ២១:១២; ជប ៣៥:៣១; បច ១៩:១១-១៣

ច្បាប់លេវី ២៤:១៩

ឯកសារយោង

  • +ដច ២១:២៣, ២៤

ច្បាប់លេវី ២៤:២០

ឯកសារយោង

  • +បច ១៩:២១; ម៉ាថ ៥:៣៨

ច្បាប់លេវី ២៤:២១

ឯកសារយោង

  • +ដច ២២:១
  • +ដក ៩:៦; ដច ២១:១២

ច្បាប់លេវី ២៤:២២

ឯកសារយោង

  • +ដច ១២:៤៩; ចល ១៧:១០; ១៩:៣៤; ជប ៩:១៤; ១៥:១៦

ច្បាប់លេវី ២៤:២៣

ឯកសារយោង

  • +ជប ១៥:៣៣, ៣៦; បច ១៧:៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចល. ២៤:២ដច ២៧:២០, ២១; ជប ៨:២
ចល. ២៤:៤ដច ២៥:៣១; ៣៩:៣៣, ៣៧; ហេ ៩:២
ចល. ២៤:៦ដច ២៥:២៣, ២៤; ១បស ៧:៤៨
ចល. ២៤:៦ដច ៤០:២២, ២៣; ១សាំ ២១:៤; ម៉ាក ២:២៥, ២៦
ចល. ២៤:៧ចល ២:២; ៦:១៥
ចល. ២៤:៨ជប ៤:៧; ១ប្រ ៩:៣២; ២ប្រ ២:៤
ចល. ២៤:៩ចល ២១:២២; ២២:១០; ១សាំ ២១:៤, ៦; ម៉ាថ ១២:៣, ៤; លូក ៦:៣, ៤
ចល. ២៤:៩ចល ៦:១៤, ១៦
ចល. ២៤:១០ដច ១២:៣៨; ជប ១១:៤
ចល. ២៤:១១ដច ២០:៧; ២២:២៨; ចល ១៩:១២
ចល. ២៤:១១ដច ១៨:២២
ចល. ២៤:១២ដច ១៨:១៥, ១៦; ជប ១៥:៣២, ៣៤
ចល. ២៤:១៤ជប ១៥:៣២, ៣៥; បច ១៧:៧
ចល. ២៤:១៦បច ៥:១១
ចល. ២៤:១៧ដក ៩:៦; ដច ២១:១២; ជប ៣៥:៣១; បច ១៩:១១-១៣
ចល. ២៤:១៩ដច ២១:២៣, ២៤
ចល. ២៤:២០បច ១៩:២១; ម៉ាថ ៥:៣៨
ចល. ២៤:២១ដច ២២:១
ចល. ២៤:២១ដក ៩:៦; ដច ២១:១២
ចល. ២៤:២២ដច ១២:៤៩; ចល ១៧:១០; ១៩:៣៤; ជប ៩:១៤; ១៥:១៦
ចល. ២៤:២៣ជប ១៥:៣៣, ៣៦; បច ១៧:៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ច្បាប់លេវី ២៤:១-២៣

ច្បាប់លេវី

២៤ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ទៅ​កាន់​ម៉ូសេ​ថា​៖ ២ ​«​ចូរ​បង្គាប់​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​នាំ​យក​ប្រេង​អូលីវ​សម្រាំង​ដ៏​ល្អ​បំផុត​មក​ជូន​អ្នក សម្រាប់​អុជ​ចង្កៀង​ឲ្យ​ភ្លឺ​ជា​និច្ច+ ៣ គឺ​ចង្កៀង​ដែល​តម្កល់​នៅ​ខាង​មុខ​វាំងនន​បាំង​ហឹប​នៃ​សេចក្ដី​រំលឹក​ក្នុង​ត្រសាល​ជំនុំ។ អេរ៉ុន​ត្រូវ​រៀបចំ​អុជ​ចង្កៀង​នោះ​ឲ្យ​ភ្លឺ​ពី​ល្ងាច​ដល់​ព្រឹក នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​និច្ច។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​គ្រប់​ជំនាន់​ត​រៀង​ទៅ។ ៤ គាត់​ត្រូវ​មើល​ថែ​ចង្កៀង​ដែល​នៅ​លើ​ជើង​ចង្កៀង+ធ្វើ​ពី​មាស​សុទ្ធ ដើម្បី​ឲ្យ​ភ្លើង​នៅ​ឆេះ​ជា​និច្ច​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។

៥ ​«​អ្នក​រាល់​គ្នា​ត្រូវ​យក​ម្សៅ​ម៉ដ្ឋ​មក​ដុត​ធ្វើ​ជា​នំ​កង​១២​ដុំ។ ត្រូវ​ធ្វើ​នំ​នីមួយ​ៗ​ពី​ម្សៅ​២​ភាគ​១០​អេហ្វា។* ៦ អ្នក​រាល់​គ្នា​ត្រូវ​ដាក់​នំ​នោះ​លើ​តុ​ធ្វើ​ពី​មាស​សុទ្ធ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា+ គឺ​តម្រៀប​លើ​គ្នា​ជា​ពីរ​គំនរ មួយ​គំនរ​៦​ដុំ។+ ៧ អ្នក​រាល់​គ្នា​ត្រូវ​ដាក់​គ្រឿង​ក្រអូប​នៅ​លើ​នំ​ទាំង​ពីរ​គំនរ​នោះ ហើយ​នោះ​នឹង​ទៅ​ជា​នំ​ប៉័ង​សម្រាប់​តំណាង​គ្រឿង​បូជា+ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា។ ៨ រៀង​រាល់​ថ្ងៃ​ឈប់​សម្រាក អេរ៉ុន​ត្រូវ​រៀបចំ​នំ​ទាំង​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​និច្ច។+ នេះ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​ស្ថិតស្ថេរ​ជា​រៀង​រហូត រវាង​ខ្ញុំ​និង​បណ្ដា​ជន​អ៊ីស្រាអែល។ ៩ នំ​ទាំង​នេះ​នឹង​បាន​ទៅ​ជា​ចំណែក​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់+ ហើយ​ពួក​គាត់​ត្រូវ​បរិភោគ​នៅ​កន្លែង​បរិសុទ្ធ+ ព្រោះ​នំ​ទាំង​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត​ពី​គ្រឿង​បូជា​ដុត​របស់​ព្រះ​យេហូវ៉ា។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ជា​ដរាប​»។

១០ គ្រា​នោះ កូន​ប្រុស​ម្នាក់​របស់​ស្ត្រីជន​ជាតិ​អ៊ីស្រាអែល​ដែល​មាន​ប្ដី​ជា​ជន​ជាតិ​អេហ្ស៊ីប+ បាន​វាយ​តប់​គ្នា​ជា​មួយ​នឹង​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ទៀត​នៅ​ក្នុង​ជំរំ។ ១១ ពេល​នោះ កូន​ប្រុស​របស់​ស្ត្រីជន​ជាតិ​អ៊ីស្រាអែល​បាន​ជេរ​ប្រមាថ​ហើយ​ដាក់​បណ្ដាសា​នាម​ព្រះ។*+ ដូច្នេះ គេ​បាន​នាំ​កូន​ប្រុស​នោះ​ទៅ​ជួប​ម៉ូសេ។+ ម្ដាយ​របស់​កូន​នោះ​ឈ្មោះ​សេឡូមីត ជា​កូន​ស្រី​របស់​ឌីប្រាយ ដែល​មក​ពី​កុលសម្ព័ន្ធ​ដាន់។ ១២ គេ​បាន​យក​កូន​នោះ​ទៅ​ឃុំ​ទុក ចាំ​រហូត​ដល់​ទទួល​ការ​សម្រេច​ពី​ព្រះ​យេហូវ៉ា។+

១៣ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ១៤ ​«​ចូរ​នាំ​អ្នក​ដែល​ជេរ​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ ហើយ​ឲ្យ​ពួក​អ្នក​ដែល​ឮ​ពាក្យ​ជេរ​ប្រមាថ​នោះ​ដាក់​ដៃ​លើ​ក្បាល​គាត់ រួច​ពួក​ជំនុំ​ទាំង​មូល​ត្រូវ​គប់​ដុំ​ថ្ម​សម្លាប់​គាត់​ចោល។+ ១៥ អ្នក​ត្រូវ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​អ្នក​ណា​ជេរ​ប្រមាថ​ព្រះ​របស់​ខ្លួន អ្នក​នោះ​នឹង​ទទួល​ទោស។ ១៦ ដូច្នេះ អ្នក​ដែល​ជេរ​ប្រមាថ​នាម​ព្រះ​យេហូវ៉ា ត្រូវ​ស្លាប់​ជា​មិន​ខាន។+ ពួក​ជំនុំ​ទាំង​មូល​ត្រូវ​គប់​ដុំ​ថ្ម​សម្លាប់​អ្នក​នោះ​ចោល ទោះ​គាត់​ជា​អ្នក​ស្រុក​ឬ​ជន​បរទេស​ក្ដី។

១៧ ​«​‹បើ​អ្នក​ណា​សម្លាប់​អ្នក​ឯ​ទៀត អ្នក​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ ១៨ បើ​អ្នក​ណា​សម្លាប់​សត្វ​របស់​អ្នក​ឯ​ទៀត អ្នក​នោះ​ត្រូវ​សង​សត្វ​វិញ គឺ​ជីវិត​សង​នឹង​ជីវិត។ ១៩ បើ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​របួស អ្នក​នោះ​នឹង​ត្រូវ​គេ​ធ្វើ​ឲ្យ​មាន​របួស​វិញ+ ២០ គឺ​ការ​បាក់​ឆ្អឹង​សង​នឹង​ការ​បាក់​ឆ្អឹង ភ្នែក​សង​នឹង​ភ្នែក ធ្មេញ​សង​នឹង​ធ្មេញ របួស​សង​នឹង​របួស។+ ២១ អ្នក​ដែល​សម្លាប់​សត្វ ត្រូវ​សង​សត្វ​វិញ+ តែ​អ្នក​ដែល​សម្លាប់​មនុស្ស ត្រូវ​ស្លាប់​ជា​មិន​ខាន។+

២២ ​«​‹មាន​ក្រម​ច្បាប់​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​អ្នក​រាល់​គ្នា ទោះ​ជា​អ្នក​ស្រុក​ឬ​ជន​បរទេស​ក្ដី+ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា›​»។

២៣ បន្ទាប់​មក ម៉ូសេ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល ហើយ​គេ​នាំ​អ្នក​ដែល​ជេរ​ប្រមាថ​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ រួច​គប់​ដុំ​ថ្ម​សម្លាប់​គាត់​ចោល​ទៅ។+ យ៉ាង​នោះ បណ្ដា​ជន​អ៊ីស្រាអែល​បាន​ធ្វើ​តាម​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក