បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • កំណើត​ម៉ូសេ (​១​-​៤​)

      • កូន​ស្រី​របស់​ផារ៉ូ​បាន​យក​ម៉ូសេ​មក​ចិញ្ចឹម (​៥​-​១០​)

      • ម៉ូសេ​រត់​ទៅ​ស្រុក​ម៉ាឌាន​ហើយ​រៀប​ការ​ជា​មួយ​នឹង​សេផូរ៉ា (​១១​-​២២​)

      • ព្រះ​ឮ​ការ​ស្រែក​ថ្ងូរ​របស់​ជន​ជាតិ​អ៊ីស្រាអែល (​២៣​-​២៥​)

ដំណើរចាកចេញ ២:១

ឯកសារយោង

  • +ដច ៦:២០; ជប ២៦:៥៩

ដំណើរចាកចេញ ២:២

ឯកសារយោង

  • +សកម្ម ៧:២០; ហេ ១១:២៣

ដំណើរចាកចេញ ២:៣

កំណត់សម្គាល់

  • *

    ឬ​«​ប្រអប់​»​

  • *

    ជ័រ​រឹង​និង​រាវ

ឯកសារយោង

  • +សកម្ម ៧:១៨, ១៩

ដំណើរចាកចេញ ២:៤

ឯកសារយោង

  • +ដច ១៥:២០; ១ប្រ ៦:៣; មីកា ៦:៤

ដំណើរចាកចេញ ២:៥

ឯកសារយោង

  • +សកម្ម ៧:២១

ដំណើរចាកចេញ ២:៨

ឯកសារយោង

  • +ដច ៦:២០

ដំណើរចាកចេញ ២:១០

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ស្រង់​ចេញ​»​ពោល​គឺ​សង្គ្រោះ​ចេញ​ពី​ទឹក

ឯកសារយោង

  • +ហេ ១១:២៤, ២៥
  • +សកម្ម ៧:២១

ដំណើរចាកចេញ ២:១១

ឯកសារយោង

  • +ដច ១:១១; ៣:៧; សកម្ម ៧:២៣

ដំណើរចាកចេញ ២:១២

ឯកសារយោង

  • +សកម្ម ៧:២៤

ដំណើរចាកចេញ ២:១៣

ឯកសារយោង

  • +សកម្ម ៧:២៦

ដំណើរចាកចេញ ២:១៤

ឯកសារយោង

  • +សកម្ម ៧:២៧, ២៨

ដំណើរចាកចេញ ២:១៥

ឯកសារយោង

  • +ដក ២៥:១, ២; ដច ៣:១; ៤:១៩

ដំណើរចាកចេញ ២:១៦

ឯកសារយោង

  • +ដច ១៨:១២

ដំណើរចាកចេញ ២:១៨

កំណត់សម្គាល់

  • *

    គាត់​ជា​យេតរ៉ូ

ឯកសារយោង

  • +ដច ៤:១៨; ១៨:១; ជប ១០:២៩

ដំណើរចាកចេញ ២:១៩

ឯកសារយោង

  • +សកម្ម ៧:២២

ដំណើរចាកចេញ ២:២១

ឯកសារយោង

  • +ដច ១៨:២-៤; ជប ១២:១

ដំណើរចាកចេញ ២:២២

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ជន​បរទេស​»​

ឯកសារយោង

  • +១ប្រ ២៣:១៥
  • +សកម្ម ៧:២៩

ដំណើរចាកចេញ ២:២៣

ឯកសារយោង

  • +ដច ៧:៧; សកម្ម ៧:៣០
  • +ដច ៣:៧; ១បស ៨:៥១

ដំណើរចាកចេញ ២:២៤

ឯកសារយោង

  • +សកម្ម ៧:៣៤
  • +ដក ១៥:១៣, ១៤; ដច ៦:៥; ជប ២០:១៥, ១៦

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ២:១ដច ៦:២០; ជប ២៦:៥៩
ដច. ២:២សកម្ម ៧:២០; ហេ ១១:២៣
ដច. ២:៣សកម្ម ៧:១៨, ១៩
ដច. ២:៤ដច ១៥:២០; ១ប្រ ៦:៣; មីកា ៦:៤
ដច. ២:៥សកម្ម ៧:២១
ដច. ២:៨ដច ៦:២០
ដច. ២:១០ហេ ១១:២៤, ២៥
ដច. ២:១០សកម្ម ៧:២១
ដច. ២:១១ដច ១:១១; ៣:៧; សកម្ម ៧:២៣
ដច. ២:១២សកម្ម ៧:២៤
ដច. ២:១៣សកម្ម ៧:២៦
ដច. ២:១៤សកម្ម ៧:២៧, ២៨
ដច. ២:១៥ដក ២៥:១, ២; ដច ៣:១; ៤:១៩
ដច. ២:១៦ដច ១៨:១២
ដច. ២:១៨ដច ៤:១៨; ១៨:១; ជប ១០:២៩
ដច. ២:១៩សកម្ម ៧:២២
ដច. ២:២១ដច ១៨:២-៤; ជប ១២:១
ដច. ២:២២១ប្រ ២៣:១៥
ដច. ២:២២សកម្ម ៧:២៩
ដច. ២:២៣ដច ៧:៧; សកម្ម ៧:៣០
ដច. ២:២៣ដច ៣:៧; ១បស ៨:៥១
ដច. ២:២៤សកម្ម ៧:៣៤
ដច. ២:២៤ដក ១៥:១៣, ១៤; ដច ៦:៥; ជប ២០:១៥, ១៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ២:១-២៥

ដំណើរចាកចេញ

២ នៅ​គ្រា​នោះ មាន​បុរស​ម្នាក់​ពី​ពូជ​ពង្ស​លេវី​រៀប​ការ​ជា​មួយ​នឹង​នារី​ម្នាក់​ក្នុង​ពូជ​ពង្ស​លេវី​ដូច​គ្នា។+ ២ ក្រោយ​មក នាង​ចាប់​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​ម្នាក់។ ពេល​នាង​ឃើញ​ថា​កូន​ប្រុស​នោះ​ថ្លោស​ស្អាត នាង​ក៏​លាក់​កូន​នោះ​ទុក​អស់​បី​ខែ។+ ៣ លុះ​ដល់​លាក់​កូន​នោះ​លែង​បាន​ទៀត+ នាង​ក៏​យក​កញ្ជើ*មួយ​ធ្វើ​ពី​ដើម​កក់ មក​លាប​ជ័រ​ខ្មៅ* រួច​នាង​ដាក់​កូន​នាង​នៅ​ក្នុង​នោះ ហើយ​បណ្ដែត​នៅ​កណ្ដាល​គុម្ព​ត្រែង ក្បែរ​មាត់​ច្រាំង​ទន្លេ​នីល។ ៤ ឯ​បង​ស្រី​កូន​នោះ+ នាង​បាន​ឈរ​មើល​ពី​ចម្ងាយ ដើម្បី​ឲ្យ​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​ដល់​កូន​នោះ។

៥ ក្រោយ​មក កូន​ស្រី​ផារ៉ូ​បាន​ចុះ​ទៅ​ទន្លេ​នីល​ដើម្បី​ងូត​ទឹក។ ឯ​ពួក​ស្រី​បម្រើ​នាង ពួក​គេ​ដើរ​លេង​តាម​មាត់​ច្រាំង។ ពេល​នោះ កូន​ស្រី​ផារ៉ូ​បាន​ឃើញ​កញ្ជើ​មួយ​នៅ​កណ្ដាល​គុម្ព​ត្រែង ហើយ​នាង​បាន​បង្គាប់​ស្រី​បម្រើ​ឲ្យ​ទៅ​យក​កញ្ជើ​នោះ​មក។+ ៦ ពេល​នាង​បើក​គម្រប​កញ្ជើ​នោះ នាង​ឃើញ​ទារក​ម្នាក់​កំពុង​យំ។ ឃើញ​ដូច្នេះ នាង​មាន​ចិត្ត​អាណិត​អាសូរ​ជា​ខ្លាំង ហើយ​និយាយ​ថា​៖ ​«​កូន​នេះ​ច្បាស់​ជា​កូន​របស់​ជន​ជាតិ​ហេប្រឺ​ហើយ​»។ ៧ បន្ទាប់​មក បង​ស្រី​ទារក​នោះ​បាន​មក​ជិត ហើយ​សួរ​កូន​ស្រី​ផារ៉ូ​ថា​៖ ​«​តើ​អ្នក​នាង​ម្ចាស់​ចង់​ឲ្យ​ខ្ញុំ​ទៅ​ហៅ​មេ​ដោះ​ឲ្យ​មក​បំបៅ​កូន​នេះ​ទេ?​»។ ៨ កូន​ស្រី​ផារ៉ូ​បាន​ឆ្លើយ​ថា​៖ ​«​ចូរ​ទៅ​ហៅ​មក!​»។ ភ្លាម​នោះ នាង​បាន​ទៅ​ហៅ​ម្ដាយ​ទារក​នោះ​មក។+ ៩ កូន​ស្រី​ផារ៉ូ​បាន​និយាយ​ទៅ​ម្ដាយ​ទារក​នោះ​ថា​៖ ​«​ចូរ​យក​ទារក​នេះ​ទៅ​បំបៅ​ឲ្យ​ខ្ញុំ។ ខ្ញុំ​នឹង​ឲ្យ​ថ្លៃ​ឈ្នួល​ដល់​អ្នក​»។ ដូច្នេះ នាង​ក៏​យក​ទារក​នោះ​ទៅ​បំបៅ​ឲ្យ​កូន​ស្រី​ផារ៉ូ​ទៅ។ ១០ លុះ​ដល់​កូន​នោះ​ធំ​បន្តិច នាង​បាន​យក​គាត់​ទៅ​ប្រគល់​ឲ្យ​កូន​ស្រី​ផារ៉ូវិញ។ កូន​ស្រី​ផារ៉ូ​បាន​ចាត់​ទុក​កូន​នោះ​ដូច​ជា​កូន​បង្កើត+ ហើយ​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​ម៉ូសេ* ដោយ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​យក​គាត់​ចេញ​ពី​ទឹក​មក​»។+

១១ កន្លង​ក្រោយ​មក ម៉ូសេ​បាន​ធំ​ពេញ​វ័យ។ ថ្ងៃ​មួយ ម៉ូសេ​បាន​ចេញ​ទៅ​មើល​ជន​រួម​ជាតិ​របស់​គាត់ ដើម្បី​ដឹង​អំពី​កិច្ចការ​ដ៏​លំបាក​ដែល​ពួក​គេ​កំពុង​ធ្វើ។+ ពេល​នោះ គាត់​បាន​ឃើញ​ជន​ជាតិ​អេហ្ស៊ីប​ម្នាក់​កំពុង​វាយ​ធ្វើ​បាប​ជន​ជាតិ​ហេប្រឺ​ម្នាក់​ដែល​ជា​ជន​រួម​ជាតិ​ខ្លួន។ ១២ ដូច្នេះ ម៉ូសេ​បាន​មើល​ឆ្វេង​មើល​ស្ដាំ ហើយ​ឃើញ​ថា​គ្មាន​មនុស្ស គាត់​ក៏​វាយ​សម្លាប់​ជន​ជាតិ​អេហ្ស៊ីប​នោះ ហើយ​កប់​ក្នុង​ខ្សាច់​ទៅ។+

១៣ នៅ​ថ្ងៃ​បន្ទាប់ ម៉ូសេ​បាន​ចេញ​ទៅ​ម្ដង​ទៀត ហើយ​គាត់​បាន​ឃើញ​ជន​ជាតិ​ហេប្រឺ​ពីរ​នាក់​កំពុង​វាយ​តប់​គ្នា។ ដូច្នេះ គាត់​បាន​សួរ​អ្នក​ដែល​ធ្វើ​ខុស​ថា​៖ ​«​ហេតុ​អ្វី​ក៏​វាយ​ជន​រួម​ជាតិ​ខ្លួន​ដូច្នេះ?​»។+ ១៤ បុរស​នោះ​បាន​សួរ​វិញ​ថា​៖ ​«​តើ​អ្នក​ណា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ចៅ​ក្រម និង​ជា​អ្នក​ត្រួត​ត្រា​លើ​យើង? តើ​អ្នក​នឹង​សម្លាប់​ខ្ញុំ​ដូច​អ្នក​បាន​សម្លាប់​ជន​ជាតិ​អេហ្ស៊ីប​នោះ​ឬ?​»។+ ឮ​ដូច្នេះ ម៉ូសេ​បាន​ភ័យ​ខ្លាច ហើយ​គិត​ក្នុង​ចិត្ត​ថា​៖ ​«​គេ​ច្បាស់​ជា​ដឹង​រឿង​នេះ​គ្រប់​គ្នា​ហើយ!​»។

១៥ ដំណឹង​នោះ​ក៏​បាន​លេច​ឮ​ទៅ​ដល់​ផារ៉ូ​ដែរ។ ដូច្នេះ គាត់​បាន​បញ្ជា​គេ​ឲ្យ​ទៅ​សម្លាប់​ម៉ូសេ តែ​ម៉ូសេ​បាន​រត់​គេច​ទៅ​ស្រុក​ម៉ាឌាន។+ ពេល​ទៅ​ដល់ គាត់​បាន​អង្គុយ​នៅ​ក្បែរ​អណ្ដូង​ទឹក​មួយ។ ១៦ នៅ​ពេល​នោះ មាន​នារី​៧​នាក់​បាន​ចេញ​មក ហើយ​ដង​ទឹក​ដាក់​ក្នុង​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​ពួក​នាង​ផឹក។ ពួក​នាង​ជា​កូន​ស្រី​របស់​សង្ឃ​នៅ​ស្រុក​ម៉ាឌាន។+ ១៧ ប៉ុន្តែ ដូច​សព្វ​ដង ពួក​គង្វាល​បាន​ដេញ​ពួក​នាង​ចេញ​ពី​ទី​នោះ។ ឃើញ​ដូច្នោះ ម៉ូសេ​បាន​ក្រោក​ទៅ​ជួយ​ពួក​នាង ហើយ​គាត់​បាន​ជួយ​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​ពួក​នាង​ផឹក។ ១៨ បន្ទាប់​មក ពួក​នាង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ពេល​ទៅ​ដល់ រូអាល់*ជា​ឪពុក+បាន​សួរ​ពួក​នាង​ទាំង​ភ្ញាក់​ផ្អើល​ថា​៖ ​«​ហេតុ​អ្វី​ថ្ងៃ​នេះ ពួក​កូន​ត្រឡប់​មក​ផ្ទះ​វិញ​លឿន​ម្ល៉េះ?​»។ ១៩ ពួក​នាង​បាន​ឆ្លើយ​ថា​៖ ​«​មាន​បុរស​ជន​ជាតិ​អេហ្ស៊ីប+ម្នាក់​ជួយ​ពួក​កូន​ពី​ពួក​គង្វាល ហើយ​គាត់​ថែម​ទាំង​ជួយ​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​ពួក​កូន​ផឹក​ទៀត​ផង​»។ ២០ ឪពុក​នោះ​បាន​និយាយ​ទៅ​កាន់​កូន​ថា​៖ ​«​ចុះ​ឥឡូវ​បុរស​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​ក៏​កូន​ទុក​គាត់​ចោល​ដូច្នេះ? សូម​ទៅ​អញ្ជើញ​គាត់​មក​ពិសា​អាហារ​ជា​មួយ​នឹង​យើង​»។ ២១ ម៉ូសេ​បាន​មក​តាម​ការ​អញ្ជើញ​នោះ ហើយ​ក៏​ព្រម​ស្នាក់​នៅ​ក្នុង​ផ្ទះ​សង្ឃ​នោះ​ទៅ។ ក្រោយ​មក សង្ឃ​នោះ​បាន​លើក​សេផូរ៉ា​ជា​កូន​ស្រី+ឲ្យ​ធ្វើ​ជា​ប្រពន្ធ​ម៉ូសេ។ ២២ ក្រោយ​នោះ នាង​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​ម៉ូសេ។ ម៉ូសេ​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​គើសោម*+ ព្រោះ​គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ជា​ជន​បរទេស​រស់​នៅ​ក្នុង​ស្រុក​នេះ​»។+

២៣ ច្រើន​ឆ្នាំ​ក្រោយ​មក ស្ដេច​ស្រុក​អេហ្ស៊ីប​បាន​ស្លាប់​ទៅ។+ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​អ៊ីស្រាអែល​នៅ​តែ​បម្រើ​ជា​ទាសករ​ដដែល។ ហេតុ​នេះ ពួក​គេ​ចេះ​តែ​ស្រែក​ថ្ងូរ​សុំ​ជំនួយ​ពី​ព្រះ​ពិត។+ ២៤ ក្រោយ​មក ព្រះ​បាន​ឮ​សូរ​ស្រែក​ថ្ងូរ​របស់​ពួក​គេ+ ហើយ​លោក​ក៏​នឹក​ចាំ​អំពី​កិច្ច​ព្រម​ព្រៀង​ដែល​លោក​បាន​ធ្វើ​ជា​មួយ​នឹង​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប។+ ២៥ ព្រះ​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ពួក​អ៊ីស្រាអែល ហើយ​លោក​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​ពួក​គេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក