ជំរឿនបណ្ដាជន
១៣ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២ «ចូរចាត់ពួកបុរសខ្លះឲ្យទៅសង្កេតមើលស្រុកកាណាន ជាស្រុកដែលខ្ញុំនឹងឲ្យដល់បណ្ដាជនអ៊ីស្រាអែល។ ក្នុងកុលសម្ព័ន្ធនីមួយៗ អ្នកត្រូវចាត់បុរសម្នាក់ ហើយអ្នកទាំងនោះត្រូវជាមេដឹកនាំ+ក្នុងចំណោមពួកគេ»។+
៣ ដូច្នេះ នៅតំបន់ស្ងាត់ជ្រងំប៉ារ៉ាន+ ម៉ូសេបានចាត់ពួកបុរសទាំងនោះតាមបង្គាប់ព្រះយេហូវ៉ា។ ពួកគេសុទ្ធតែជាមេដឹកនាំបណ្ដាជនអ៊ីស្រាអែល។ ៤ ពួកគេមានឈ្មោះដូចតទៅ៖ សាំមូអាជាកូនសាកឺ មកពីកុលសម្ព័ន្ធរូបេន ៥ សាផាតជាកូនហូរី មកពីកុលសម្ព័ន្ធស៊ីម្មាន ៦ កាលែប+ជាកូនយេផុនណា មកពីកុលសម្ព័ន្ធយូដា ៧ អាយកាលជាកូនយ៉ូសែប មកពីកុលសម្ព័ន្ធអ៊ីសាខារ ៨ ហូស៊ា+ជាកូននុន មកពីកុលសម្ព័ន្ធអេប្រាអ៊ីម ៩ ផាលថាយជាកូនរ៉ាភូ មកពីកុលសម្ព័ន្ធបេនយ៉ាមីន ១០ កាតដៀលជាកូនសូដាយ មកពីកុលសម្ព័ន្ធសេប៊ូឡូន ១១ កាតដាយជាកូនស៊ូសាយ មកពីកុលសម្ព័ន្ធយ៉ូសែប+ ពោលគឺកុលសម្ព័ន្ធម៉ាណាសេ+ ១២ អាំមីអែលជាកូនកេម៉ាលី មកពីកុលសម្ព័ន្ធដាន់ ១៣ សេធើរជាកូនមីកែល មកពីកុលសម្ព័ន្ធអេស៊ើរ ១៤ ណាបាយជាកូនវ៉សសាយ មកពីកុលសម្ព័ន្ធណែបថាលី ១៥ និងគូអែលជាកូនម៉ាកកាយ មកពីកុលសម្ព័ន្ធកាដ។ ១៦ នេះហើយជាឈ្មោះរបស់ពួកបុរសដែលម៉ូសេចាត់ឲ្យទៅសង្កេតមើលស្រុកកាណាន។ ឯហូស៊ាជាកូននុន ម៉ូសេបានដាក់ឈ្មោះគាត់ថាយ៉ូស្វេ។*+
១៧ មុនម៉ូសេចាត់ពួកគេឲ្យទៅសង្កេតមើលស្រុកកាណាន គាត់បានប្រាប់ពួកគេថា៖ «ដំបូង ចូរឡើងទៅតំបន់ណេកេប រួចទៅតំបន់ភ្នំ។+ ១៨ ចូរមើលស្ថានភាពទឹកដីនោះ+ ហើយមើលថាមនុស្សរស់នៅទីនោះជាមនុស្សខ្លាំងពូកែឬទន់ខ្សោយ ពួកគេមានគ្នាតិចឬក៏ច្រើន ១៩ ក្រុងដែលពួកគេរស់នៅមានកំពែងឬក៏មិនមាន ដីនៅទីនោះល្អឬមិនល្អ ២០ បង្កើតផលច្រើនឬតិច+ ហើយមានដើមឈើឬមិនមាន។ អ្នករាល់គ្នាត្រូវមានចិត្តក្លាហាន+ ហើយត្រូវនាំយកផលផ្លែខ្លះពីស្រុកនោះមកវិញផង»។ នៅគ្រានោះ ជារដូវដែលមានផ្លែទំពាំងបាយជូរទុំដំបូង។+
២១ ដូច្នេះ ពួកបុរសទាំងនោះបានឡើងទៅសង្កេតមើលស្រុកកាណាន ចាប់ពីតំបន់ស្ងាត់ជ្រងំស៊ីង+ ទៅឯរេហុប+ ហើយរហូតដល់ក្បែរលេបូហាម៉ាត។*+ ២២ ពេលពួកគេធ្វើដំណើរឡើងទៅតំបន់ណេកេប ពួកគេបានទៅដល់ក្រុងហេប្រុន+ជាកន្លែងដែលអាហាយមេន សេសាយ និងតាល់ម៉ាយ+កំពុងរស់នៅ។ ពួកគេជាកូនចៅអេណាក់។+ ក្រុងហេប្រុននេះបានត្រូវសាងសង់៧ឆ្នាំមុនក្រុងសូអានក្នុងស្រុកអេហ្ស៊ីបបានត្រូវសាងសង់។ ២៣ ពេលពួកគេទៅដល់ជ្រលងអេសកូល+ ពួកគេបានកាត់ផ្លែទំពាំងបាយជូរមួយចង្កោម ហើយឲ្យគ្នាគេពីរនាក់ដាក់លើឈើ សែងយកមក។ ពួកគេក៏បេះផ្លែទទឹម និងផ្លែល្វាតូចយកមកជាមួយដែរ។+ ២៤ គេបានហៅកន្លែងនោះថាជ្រលងអេសកូល*+ ព្រោះជនជាតិអ៊ីស្រាអែលបានកាត់ចង្កោមទំពាំងបាយជូរនៅទីនោះ។
២៥ ក្រោយពីបានសង្កេតមើលស្រុកនោះអស់រយៈពេល៤០ថ្ងៃហើយ+ ពួកគេក៏ត្រឡប់មកវិញ។ ២៦ ពួកគេបានមកជួបម៉ូសេ អេរ៉ុន និងពួកជំនុំអ៊ីស្រាអែល នៅត្រង់កាដេស+ក្នុងតំបន់ស្ងាត់ជ្រងំប៉ារ៉ាន ដោយនាំយកផលផ្លែមកបង្ហាញដែរ។ បន្ទាប់មក ពួកគេរាយការណ៍អំពីអ្វីដែលពួកគេបានឃើញដល់ពួកជំនុំ។ ២៧ ពួកគេបានប្រាប់ម៉ូសេថា៖ «ពួកខ្ញុំបានចូលក្នុងស្រុកដែលលោកបានចាត់ឲ្យពួកខ្ញុំទៅ នៅទីនោះសម្បូរទឹកដោះនិងទឹកឃ្មុំពិតមែន។+ នេះនែ! ជាផលផ្លែនៅក្នុងស្រុកនោះ។+ ២៨ ប៉ុន្តែ មនុស្សនៅក្នុងស្រុកនោះខ្លាំងពូកែណាស់ ហើយក្រុងរបស់ពួកគេមានកំពែងរឹងមាំ។ ពួកខ្ញុំក៏បានឃើញកូនចៅអេណាក់រស់នៅទីនោះដែរ។+ ២៩ ឯជនជាតិអាម៉ាលេក+ ពួកគេរស់នៅក្នុងតំបន់ណេកេប+ ហើយជនជាតិហេត ជនជាតិយេប៊ូស+ និងជនជាតិអាម៉ូរី+ ពួកគេរស់នៅតំបន់ភ្នំ។ ចំណែកជនជាតិកាណាន+ ពួកគេរស់នៅក្បែរសមុទ្រ+និងតាមដងទន្លេយ៉ូដាន់»។
៣០ ឮដូច្នោះ បណ្ដាជនដែលឈរនៅចំពោះម៉ូសេបានភ័យខ្លាចជាខ្លាំង។ ខណៈនោះ កាលែបខំព្យាយាមធ្វើឲ្យបណ្ដាជនស្ងប់អារម្មណ៍ដោយនិយាយថា៖ «ចូរយើងប្រញាប់ឡើងទៅស្រុកនោះទៅ យើងប្រាកដជាចាប់យកស្រុកនោះបានជាមិនខាន»។+ ៣១ ប៉ុន្តែ ពួកបុរសឯទៀតដែលបានទៅជាមួយគាត់ បាននិយាយថា៖ «យើងមិនអាចឡើងទៅច្បាំងនឹងពួកអ្នកស្រុកនោះបានទេ ព្រោះពួកគេខ្លាំងជាងយើងឆ្ងាយណាស់»។+ ៣២ ពួកបុរសទាំងនោះចេះតែប្រាប់ព័ត៌មានអាក្រក់+អំពីស្រុកដែលពួកគេបានទៅសង្កេតមើល ដោយនិយាយថា៖ «ស្រុកដែលយើងបានទៅសង្កេតមើល ជាស្រុកដែលបំផ្លាញអ្នករស់នៅទីនោះ ហើយយើងឃើញពួកបុរសក្នុងស្រុកនោះសុទ្ធតែមានមាឌធំសម្បើម។+ ៣៣ យើងក៏ឃើញពួកមនុស្សមាឌធំជាកូនចៅអេណាក់+ដែលកើតពី*ពួកនីហ្វីលីម រស់នៅទីនោះដែរ។ បើប្រៀបជាមួយនឹងពួកគេ យើងគឺដូចជាសត្វកណ្ដូប ហើយពួកគេក៏ចាត់ទុកយើងជាកណ្ដូបដែរ»។