បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី១

      • អេលកាណា​និង​ប្រពន្ធ​ពីរ​នាក់ (​១​-​៨​)

      • ហាណា​អធិដ្ឋាន​សុំ​ឲ្យ​មាន​កូន​ប្រុស​មួយ (​៩​-​១៨​)

      • សាំយូអែល​កើត​មក ហើយ​ប្រគល់​ជូន​ព្រះ​យេហូវ៉ា (​១៩​-​២៨​)

សាំយូអែលទី១ ១:១

កំណត់សម្គាល់

  • *

    ឬ​«​នៅ​ក្រុង​រ៉ាម៉ា ជា​កូន​ចៅ​ស៊ូប​»​

ឯកសារយោង

  • +១សាំ ១:១៩; ៧:១៥, ១៧
  • +យ៉ូស ១៦:៥
  • +១ប្រ ៦:២២, ២៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/១៩៩៨, ទំ.  ១៩-២០

សាំយូអែលទី១ ១:៣

ឯកសារយោង

  • +ដច ២៣:១៤; ៣៤:២៣; បច ១២:៥, ៦; យ៉ូស ១៨:១; អសក ២១:១៩; លូក ២:៤១
  • +១សាំ ២:១២, ២២; ៤:១៧
  • +ជប ៣:១០; បច ៣៣:១០; ម៉ាឡ ២:៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/១៩៩៨, ទំ.  ១៩-២០

សាំយូអែលទី១ ១:៤

ឯកសារយោង

  • +ចល ៧:១៥

សាំយូអែលទី១ ១:៦

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​អ្នក​ឈ្នានីស​នាង​»​

សាំយូអែលទី១ ១:៧

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​ត្រសាល

  • *

    ន័យ​ត្រង់​«​អ្នក​ឈ្នានីស​នាង​»​

ឯកសារយោង

  • +បច ១៦:១៦; ១សាំ ២:១៨, ១៩

សាំយូអែលទី១ ១:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០០៥, ទំ.  ៣០

សាំយូអែលទី១ ១:៩

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​ត្រសាល

ឯកសារយោង

  • +ដច ២៥:៨; ១សាំ ៣:៣; ២សាំ ៧:២

សាំយូអែលទី១ ១:១០

ឯកសារយោង

  • +ចសព ៥៥:២២; ៦៥:២

សាំយូអែលទី១ ១:១១

ឯកសារយោង

  • +ដក ៣០:២២
  • +ជប ៦:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៤/២០១៧, ទំ.  ៥

សាំយូអែលទី១ ១:១៥

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឯកសារយោង

  • +ចសព ៤២:៦; ៦២:៨; ១៤២:២

សាំយូអែលទី១ ១:១៧

ឯកសារយោង

  • +១សាំ ១:១១

សាំយូអែលទី១ ១:១៩

ឯកសារយោង

  • +១សាំ ១:១
  • +១សាំ ១:១១; ចសព ៦៦:១៩; សុភ ១៥:២៩

សាំយូអែលទី១ ១:២០

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មួយ​រយៈ​ពេល​ក្រោយ​មក​»​

  • *

    មាន​ន័យ​ថា​«​នាម​របស់​ព្រះ​»​

ឯកសារយោង

  • +ដក ៥:២៩; ៤១:៥១; ដច ២:២១, ២២; ម៉ាថ ១:២១

សាំយូអែលទី១ ១:២១

ឯកសារយោង

  • +១សាំ ១:៣

សាំយូអែលទី១ ១:២២

ឯកសារយោង

  • +បច ១៦:១៦
  • +១សាំ ១:១១; ២:១១; ២ប្រ ៣១:១៦

សាំយូអែលទី១ ១:២៤

កំណត់សម្គាល់

  • *

    ប្រហែល​ជា​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +យ៉ូស ១៨:១
  • +ជប ១៥:៨-១០

សាំយូអែលទី១ ១:២៦

ឯកសារយោង

  • +១សាំ ១:១៥

សាំយូអែលទី១ ១:២៧

ឯកសារយោង

  • +១សាំ ១:១១, ១៧; ចសព ៦៦:១៩

សាំយូអែលទី១ ១:២៨

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​នេះ​សំដៅ​លើ​អេលកាណា

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៤/២០១៧, ទំ.  ៥-៦

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១សាំ. ១:១១សាំ ១:១៩; ៧:១៥, ១៧
១សាំ. ១:១យ៉ូស ១៦:៥
១សាំ. ១:១១ប្រ ៦:២២, ២៧
១សាំ. ១:៣ដច ២៣:១៤; ៣៤:២៣; បច ១២:៥, ៦; យ៉ូស ១៨:១; អសក ២១:១៩; លូក ២:៤១
១សាំ. ១:៣១សាំ ២:១២, ២២; ៤:១៧
១សាំ. ១:៣ជប ៣:១០; បច ៣៣:១០; ម៉ាឡ ២:៧
១សាំ. ១:៤ចល ៧:១៥
១សាំ. ១:៧បច ១៦:១៦; ១សាំ ២:១៨, ១៩
១សាំ. ១:៩ដច ២៥:៨; ១សាំ ៣:៣; ២សាំ ៧:២
១សាំ. ១:១០ចសព ៥៥:២២; ៦៥:២
១សាំ. ១:១១ដក ៣០:២២
១សាំ. ១:១១ជប ៦:៥
១សាំ. ១:១៥ចសព ៤២:៦; ៦២:៨; ១៤២:២
១សាំ. ១:១៧១សាំ ១:១១
១សាំ. ១:១៩១សាំ ១:១
១សាំ. ១:១៩១សាំ ១:១១; ចសព ៦៦:១៩; សុភ ១៥:២៩
១សាំ. ១:២០ដក ៥:២៩; ៤១:៥១; ដច ២:២១, ២២; ម៉ាថ ១:២១
១សាំ. ១:២១១សាំ ១:៣
១សាំ. ១:២២បច ១៦:១៦
១សាំ. ១:២២១សាំ ១:១១; ២:១១; ២ប្រ ៣១:១៦
១សាំ. ១:២៤យ៉ូស ១៨:១
១សាំ. ១:២៤ជប ១៥:៨-១០
១សាំ. ១:២៦១សាំ ១:១៥
១សាំ. ១:២៧១សាំ ១:១១, ១៧; ចសព ៦៦:១៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី១ ១:១-២៨

សៀវភៅសាំយូអែលទី១

១ មាន​បុរស​ម្នាក់​នៅ​ក្រុង​រ៉ាម៉ាថេមសូភីម*+ក្នុង​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម+ គាត់​ឈ្មោះ​អេលកាណា។+ គាត់​ជា​កូន​ប្រុស​របស់​យេរ៉ូហាំ យេរ៉ូហាំ​ជា​កូន​ប្រុស​របស់​អេលីហ៊ូ អេលីហ៊ូ​ជា​កូន​ប្រុស​របស់​ថូហ៊ូ ថូហ៊ូ​ជា​កូន​ប្រុស​របស់​ស៊ូប ដែល​ជា​កូន​ចៅ​អេប្រាអ៊ីម។ ២ អេលកាណា​មាន​ប្រពន្ធ​ពីរ​នាក់ ម្នាក់​ឈ្មោះ​ហាណា ម្នាក់​ទៀត​ឈ្មោះ​ផេនីណា។ ផេនីណា​មាន​កូន តែ​ហាណា​គ្មាន​កូន​ទេ។ ៣ ជា​រៀង​រាល់​ឆ្នាំ អេលកាណា​តែង​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​ស៊ីឡូរ ដើម្បី​គោរព​ប្រណិប័តន៍​និង​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។+ នៅ​ទី​នោះ​កូន​ប្រុស​ពីរ​នាក់​របស់​អេលី ឈ្មោះ​ហូណាយ​និង​ភីនេហាស+ កំពុង​បម្រើ​ជា​សង្ឃ​របស់​ព្រះ​យេហូវ៉ា។+

៤ នៅ​ថ្ងៃ​មួយ ពេល​ដែល​អេលកាណា​ជូន​គ្រឿង​បូជា គាត់​បាន​ចែក​សាច់​ខ្លះ​ឲ្យ​ផេនីណា និង​កូន​ប្រុស​កូន​ស្រី​របស់​នាង។+ ៥ ប៉ុន្តែ គាត់​ឲ្យ​សាច់​ផ្នែក​ដែល​ល្អ​ជាង​ដល់​ហាណា ដោយ​សារ​គាត់​ស្រឡាញ់​នាង​ខ្លាំង​ណាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​បាន​ឲ្យ​ហាណា​មាន​កូន​ទេ។ ៦ ម្យ៉ាង​ទៀត ផេនីណា*រក​រឿង​ឈ្នានីស​ហាណា​ឥត​ឈប់​ឈរ។ នេះ​បាន​ធ្វើ​ឲ្យ​ហាណា​ឈឺ​ចិត្ត​ខ្លាំង​ណាស់ ពី​ព្រោះ​ព្រះ​យេហូវ៉ា​មិន​បាន​ឲ្យ​នាង​មាន​កូន។ ៧ រាល់​ឆ្នាំ ពេល​ដែល​ហាណា​ធ្វើ​ដំណើរ​ឡើង​ទៅ​វិហារ*របស់​ព្រះ​យេហូវ៉ា+ ផេនីណា​តែង​តែ​ធ្វើ​បែប​នោះ។ ផេនីណា*រុក​កួន​ហាណា​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​នាង​យំ ហើយ​មិន​ព្រម​បរិភោគ​ទេ។ ៨ ឃើញ​ដូច​នោះ អេលកាណា​ជា​ប្ដី​ក៏​សួរ​នាង​ថា​៖ ​«​ហាណា ហេតុ​អ្វី​អូន​យំ? ហេតុ​អ្វី​មិន​បរិភោគ? ហើយ​ហេតុ​អ្វី​ពិបាក​ចិត្ត​ខ្លាំង​ម្ល៉េះ? តើ​បង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អូន ប្រសើរ​ជាង​ការ​មាន​កូន​ប្រុស​ដប់​នាក់​ទេ​ឬ?​»។

៩ បន្ទាប់​ពី​ពួក​គាត់​បាន​បរិភោគ​នៅ​ក្រុង​ស៊ីឡូរ​រួច​ហើយ ហាណា​ក្រោក​ចេញ​ទៅ​វិហារ*របស់​ព្រះ​យេហូវ៉ា។ នៅ​ពេល​នោះ អេលី​ដែល​ជា​សង្ឃ​កំពុង​អង្គុយ​ក្បែរ​ទ្វារ​វិហារ។+ ១០ ឯ​ហាណា​ជូរ​ចត់​ក្នុង​ចិត្ត​ខ្លាំង​ណាស់ នាង​ក៏​ចាប់​ផ្ដើម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា+ ទាំង​យំ​អណ្ដឺតអណ្ដក​ឥត​ឈប់។ ១១ នាង​បាន​ស្បថ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​អើយ សូម​លោក​មេត្តា​មើល​ទុក្ខ​វេទនា​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​ផង។ សូម​លោក​នឹក​ចាំ​ខ្ញុំ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ឡើយ។ សូម​មេត្តា​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ។+ បើ​ព្រះ​យេហូវ៉ា​ឲ្យ​ខ្ញុំ​មាន​កូន ខ្ញុំ​នឹង​ប្រគល់​កូន​នោះ​ឲ្យ​នៅ​បម្រើ​លោក​អស់​មួយ​ជីវិត ហើយ​សក់​កូន​នោះ​នឹង​មិន​ត្រូវ​កាត់​ឡើយ​»។+

១២ ហាណា​អធិដ្ឋាន​យ៉ាង​យូរ​ទៅ​ព្រះ​យេហូវ៉ា ពេល​នោះ​អេលី​មើល​មុខ​នាង។ ១៣ ខណៈ​ដែល​ហាណា​អធិដ្ឋាន​ក្នុង​ចិត្ត បបូរ​មាត់​នាង​ហើប​តិច​ៗ តែ​មិនចេញ​សំឡេង​ទេ។ ហេតុ​នេះ អេលី​គិត​ថា​នាង​ស្រវឹង​ស្រា។ ១៤ អេលី​ក៏​និយាយ​ទៅ​នាង​ថា​៖ ​«​តើ​នាង​នៅ​ស្រវឹង​ដល់​កាល​ណា​ទៀត? ឈប់​ផឹក​ស្រា​ទៀត​ទៅ!​»។ ១៥ ហាណា​តប​ឆ្លើយ​ថា​៖ ​«​ទេ លោក​ម្ចាស់! ខ្ញុំ​មិន​បាន​ផឹក​ស្រា ឬ​ផឹក​អ្វី​ដែល​មាន​ជាតិ​ស្រា​ទេ។ ប៉ុន្តែ ខ្ញុំ​ជា​ស្ត្រី​ដែល​មាន​ទុក្ខ​ព្រួយ​ខ្លាំង​ណាស់។ ខ្ញុំ​កំពុង​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត*ទៅ​ព្រះ​យេហូវ៉ា។+ ១៦ សូម​កុំ​ចាត់​ទុក​ខ្ញុំ​ថា​ជា​ស្ត្រី​ដែល​គ្មាន​តម្លៃ​ឡើយ។ ខ្ញុំ​អធិដ្ឋាន​យូរ​យ៉ាង​នេះ ដោយ​សារ​ខ្ញុំ​កំពុង​ជម្រាប​ព្រះ​អំពី​ទុក្ខ​ដ៏​សែន​ធ្ងន់​របស់​ខ្ញុំ​»។ ១៧ រួច​អេលី​និយាយ​ថា​៖ ​«​សូម​ឲ្យ​នាង​បាន​សេចក្ដី​សុខ ហើយ​សូម​ឲ្យ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​តាម​សំណូម​ពរ​របស់​នាង​»។+ ១៨ នាង​តប​ថា​៖ ​«​សូម​ឲ្យ​លោក​ពេញ​ចិត្ត​នឹង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​លោក​»។ រួច​នាង​ក៏​ចេញ​ទៅ​បរិភោគ​អាហារ ហើយ​លែង​មាន​ទឹក​មុខ​ព្រួយ​ទៀត។

១៩ លុះ​ព្រឹក​ព្រលឹម អេលកាណា​និង​ក្រុម​គ្រួសារ​បាន​ភ្ញាក់​ឡើង ហើយ​ទៅ​លំឱន​កាយ​គោរព​ព្រះ​យេហូវ៉ា រួច​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​នៅ​ក្រុង​រ៉ាម៉ា​វិញ។+ អេលកាណា​បាន​រួម​ដំណេក​ជា​មួយ​នឹង​ហាណា ហើយ​ព្រះ​យេហូវ៉ា​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​នាង។+ ២០ ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក* ហាណា​ក៏​ចាប់​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ រួច​ដាក់​ឈ្មោះ+ថា​សាំយូអែល* ព្រោះ​ដូច​នាង​បាន​និយាយ​ថា​៖ ​«​នេះ​ជា​កូន​ដែល​ខ្ញុំ​បាន​សុំ​ពី​ព្រះ​យេហូវ៉ា​»។

២១ មួយ​រយៈ​ពេល​ក្រោយ​មក អេលកាណា​ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំង​មូល​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​ដូច​រាល់​ឆ្នាំ+ ហើយ​ជូន​ជំនូន​ដែល​គាត់​បាន​សន្យា។ ២២ ប៉ុន្តែ ហាណា​មិន​បាន​ទៅ​ទេ។+ នាង​ប្រាប់​ប្ដី​ថា​៖ ​«​ក្រោយ​ពេល​ដែល​អូន​ផ្ដាច់​ដោះ​កូន​ភ្លាម អូន​នឹង​យក​កូន​ទៅ​ប្រគល់​ជូន​ព្រះ​យេហូវ៉ា ហើយ​កូន​នឹង​នៅ​ទី​នោះ​បម្រើ​លោក​រហូត​ត​ទៅ​»។+ ២៣ អេលកាណា​តប​ទៅ​នាង​ថា​៖ ​«​សូម​ធ្វើ​អ្វី​ដែល​អូន​គិត​ថា​ល្អ​ចុះ! សូម​នៅ​ផ្ទះ​រហូត​ដល់​អូន​ផ្ដាច់​ដោះ​កូន។ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​តាម​សំណូម​ពរ​របស់​អូន​»។ ម្ល៉ោះ​ហើយ ហាណា​នៅ​ផ្ទះ​បំបៅ​កូន​ទាល់​តែ​នាង​ផ្ដាច់​ដោះ​កូន​នោះ។

២៤ ក្រោយ​ពី​ហាណា​ផ្ដាច់​ដោះ​កូន​ប្រុស​រួច​ហើយ នាង​បាន​យក​កូន​ធ្វើ​ដំណើរ​ទៅ​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​ស៊ីឡូរ+ ព្រម​ទាំង​យក​គោ​ឈ្មោល​មួយ​ក្បាល​អាយុ​បី​ឆ្នាំ ម្សៅ​មួយ​អេហ្វា* និង​ស្រា​ទំពាំង​បាយ​ជូរ​មួយ​ក្រឡ​ធំ​ផង​ដែរ។+ ២៥ បន្ទាប់​មក ពួក​គេ​សម្លាប់​គោ​ឈ្មោល​នោះ ហើយ​នាំ​កូន​ប្រុស​ទៅ​ជួប​អេលី។ ២៦ ហាណា​និយាយ​ថា​៖ ​«​សូម​អធ្យាស្រ័យ​លោក​ម្ចាស់! ខ្ញុំ​នេះ​ជា​ស្ត្រី​ដែល​បាន​ឈរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា នៅ​ទី​នេះ​ជិត​លោក។+ ២៧ ព្រះ​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​ខ្ញុំ។ នេះ​ជា​កូន​ដែល​ខ្ញុំ​បាន​អធិដ្ឋាន​សុំ​ពី​ព្រះ​យេហូវ៉ា។+ ២៨ ឥឡូវ​ដល់​ពេល​ដែល​ខ្ញុំ​សូម​ប្រគល់​កូន​នេះ​ជូន​ព្រះ​យេហូវ៉ា។ កូន​នេះ​នឹង​នៅ​បម្រើ​ព្រះ​យេហូវ៉ា​អស់​មួយ​ជីវិត​»។

រួច​គាត់*បាន​លំឱន​កាយ​គោរព​ព្រះ​យេហូវ៉ា​នៅ​ទី​នោះ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក