បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកសម្រេចក្ដី ១៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីអ្នកសម្រេចក្ដី

      • ទេវតា​មក​ជួប​ម៉ាណូអា​និង​ប្រពន្ធ​គាត់ (​១​-​២៣​)

      • កំណើត​របស់​សាំសុន (​២៤, ២៥​)

អ្នកសម្រេចក្ដី ១៣:១

ឯកសារយោង

  • +អសក ២:១១, ១៩; ១០:៦
  • +យ៉ូស ១៣:១-៣; អសក ១០:៧

អ្នកសម្រេចក្ដី ១៣:២

ឯកសារយោង

  • +អសក ១៦:៣១
  • +យ៉ូស ១៥:២០, ៣៣; ១៩:៤១, ៤៨
  • +ដក ៤៩:១៦
  • +ដក ៣០:២២, ២៣

អ្នកសម្រេចក្ដី ១៣:៣

ឯកសារយោង

  • +ដក ១៨:១០; ១សាំ ១:២០; លូក ១:១១, ១៣

អ្នកសម្រេចក្ដី ១៣:៤

ឯកសារយោង

  • +ជប ៦:២, ៣; លូក ១:១៥
  • +ចល ១១:២៦, ២៧

អ្នកសម្រេចក្ដី ១៣:៥

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ណាសារីត​»​

ឯកសារយោង

  • +ជប ៦:២, ៥
  • +អសក ២:១៦; ១៣:១; នេហ ៩:២៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៥៤

អ្នកសម្រេចក្ដី ១៣:៦

ឯកសារយោង

  • +អសក ១៣:១៧, ១៨

អ្នកសម្រេចក្ដី ១៣:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១១/២០១៥, ទំ.  ៣

    ១៥/៨/២០១៣, ទំ.  ១៦

អ្នកសម្រេចក្ដី ១៣:១០

ឯកសារយោង

  • +អសក ១៣:៣

អ្នកសម្រេចក្ដី ១៣:១២

ឯកសារយោង

  • +អសក ១៣:៨

អ្នកសម្រេចក្ដី ១៣:១៣

ឯកសារយោង

  • +អសក ១៣:៤

អ្នកសម្រេចក្ដី ១៣:១៤

ឯកសារយោង

  • +ជប ៦:២, ៣
  • +ចល ១១:២៦, ២៧

អ្នកសម្រេចក្ដី ១៣:១៥

ឯកសារយោង

  • +ដក ១៨:៥, ៧; អសក ៦:១៨, ១៩; ហេ ១៣:២

អ្នកសម្រេចក្ដី ១៣:១៧

ឯកសារយោង

  • +ដក ៣២:២៩; អសក ១៣:៦

អ្នកសម្រេចក្ដី ១៣:២១

ឯកសារយោង

  • +អសក ៦:២២, ២៣

អ្នកសម្រេចក្ដី ១៣:២២

ឯកសារយោង

  • +ដច ៣៣:២០; យ៉ូន ១:១៨

អ្នកសម្រេចក្ដី ១៣:២៣

ឯកសារយោង

  • +អសក ១៣:១៦

អ្នកសម្រេចក្ដី ១៣:២៤

ឯកសារយោង

  • +ហេ ១១:៣២

អ្នកសម្រេចក្ដី ១៣:២៥

ឯកសារយោង

  • +អសក ៣:៩, ១០; ៦:៣៤; ១១:២៩; ១សាំ ១១:៦
  • +អសក ១៨:១១, ១២
  • +យ៉ូស ១៥:២០, ៣៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

អសក. ១៣:១អសក ២:១១, ១៩; ១០:៦
អសក. ១៣:១យ៉ូស ១៣:១-៣; អសក ១០:៧
អសក. ១៣:២អសក ១៦:៣១
អសក. ១៣:២យ៉ូស ១៥:២០, ៣៣; ១៩:៤១, ៤៨
អសក. ១៣:២ដក ៤៩:១៦
អសក. ១៣:២ដក ៣០:២២, ២៣
អសក. ១៣:៣ដក ១៨:១០; ១សាំ ១:២០; លូក ១:១១, ១៣
អសក. ១៣:៤ជប ៦:២, ៣; លូក ១:១៥
អសក. ១៣:៤ចល ១១:២៦, ២៧
អសក. ១៣:៥ជប ៦:២, ៥
អសក. ១៣:៥អសក ២:១៦; ១៣:១; នេហ ៩:២៧
អសក. ១៣:៦អសក ១៣:១៧, ១៨
អសក. ១៣:១០អសក ១៣:៣
អសក. ១៣:១២អសក ១៣:៨
អសក. ១៣:១៣អសក ១៣:៤
អសក. ១៣:១៤ជប ៦:២, ៣
អសក. ១៣:១៤ចល ១១:២៦, ២៧
អសក. ១៣:១៥ដក ១៨:៥, ៧; អសក ៦:១៨, ១៩; ហេ ១៣:២
អសក. ១៣:១៧ដក ៣២:២៩; អសក ១៣:៦
អសក. ១៣:២១អសក ៦:២២, ២៣
អសក. ១៣:២២ដច ៣៣:២០; យ៉ូន ១:១៨
អសក. ១៣:២៣អសក ១៣:១៦
អសក. ១៣:២៤ហេ ១១:៣២
អសក. ១៣:២៥អសក ៣:៩, ១០; ៦:៣៤; ១១:២៩; ១សាំ ១១:៦
អសក. ១៣:២៥អសក ១៨:១១, ១២
អសក. ១៣:២៥យ៉ូស ១៥:២០, ៣៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
អ្នកសម្រេចក្ដី ១៣:១-២៥

អ្នកសម្រេចក្ដី

១៣ ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ម្ដង​ទៀត។+ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន+អស់​រយៈ​ពេល​៤០​ឆ្នាំ។

២ នៅ​គ្រា​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​ម៉ាណូអា+នៅ​ក្រុង​សូរ៉ា+ គាត់​មក​ពី​វង្ស​ត្រកូល​មួយ​ក្នុង​កុលសម្ព័ន្ធ​ដាន់។+ ប្រពន្ធ​របស់​គាត់​គ្មាន​កូន​ទេ ព្រោះ​នាង​ជា​ស្ត្រី​អារ។+ ៣ ក្រោយ​មក ទេវតា​របស់​ព្រះ​យេហូវ៉ា​លេច​មក​ជួប​ប្រពន្ធ​របស់​គាត់ ហើយ​ប្រាប់​នាង​ថា​៖ ​«​មើល! នាង​គ្មាន​កូន​ទេ ព្រោះ​នាង​ជា​ស្ត្រី​អារ។ ប៉ុន្តែ នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។+ ៤ ពេល​នោះ​នាង​ត្រូវ​ប្រយ័ត្ន​កុំ​ផឹក​គ្រឿង​ស្រវឹង ឬ​អ្វី​ដែល​មាន​ជាតិ​ស្រា+ ហើយ​កុំ​បរិភោគ​អ្វី​ដែល​មិន​ស្អាត​បរិសុទ្ធ​ឡើយ។+ ៥ មើល! នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ សក់​កូន​នោះ​នឹង​មិន​ត្រូវ​កាត់​ឡើយ+ ព្រោះ​កូន​នោះ​នឹង​ទៅ​ជា​ណាសារីត*នៃ​ព្រះ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ។ កូន​នោះ​នឹង​ជួយ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន​»។+

៦ រួច​នាង​ក៏​ទៅ​ប្រាប់​ប្ដី​ថា​៖ ​«​បុរស​ម្នាក់​ដែល​តំណាង​ព្រះ​ពិត​បាន​មក​ជួប​ខ្ញុំ។ គាត់​មាន​រូប​រាង​ដូច​ជា​ទេវតា​របស់​ព្រះ​ពិត មើល​ទៅ​អស្ចារ្យ​ណាស់! ខ្ញុំ​មិន​បាន​សួរ​គាត់​ថា​មក​ពី​ណា​ទេ ហើយ​គាត់​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​គាត់​ដែរ។+ ៧ គាត់​គ្រាន់​តែ​ប្រាប់​ខ្ញុំ​ថា​៖ ‹មើល! នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ ពេល​នោះ​នាង​ត្រូវ​ប្រយ័ត្ន​កុំ​ផឹក​គ្រឿង​ស្រវឹង ឬ​អ្វី​ដែល​មាន​ជាតិ​ស្រា ហើយ​កុំ​បរិភោគ​អ្វី​ដែល​មិន​ស្អាត​បរិសុទ្ធ​ឡើយ ព្រោះ​កូន​នោះ​នឹង​ទៅ​ជា​ណាសារីត​នៃ​ព្រះ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ រហូត​ដល់​ថ្ងៃ​ស្លាប់›​»។

៨ ដូច្នេះ ម៉ាណូអា​ក៏​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ សូម​អនុគ្រោះ។ សូម​លោក​មេត្តា​ចាត់​បុរស​នោះ​មក​ម្ដង​ទៀត ដើម្បី​ណែនាំ​យើង​ខ្ញុំ​អំពី​របៀប​ចិញ្ចឹម​អប់រំ​កូន​ដែល​នឹង​កើត​មក​»។ ៩ ព្រះ​ដ៏​ពិត​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​ម៉ាណូអា។ លោក​ចាត់​ទេវតា​នោះ​ឲ្យ​ទៅ​ជួប​ប្រពន្ធ​របស់​ម៉ាណូអា​ម្ដង​ទៀត ខណៈ​ដែល​នាង​កំពុង​អង្គុយ​នៅ​ខាង​ក្រៅ។ តែ​ពេល​នោះ​ម៉ាណូអា​មិន​បាន​នៅ​ជា​មួយ​នឹង​នាង​ទេ។ ១០ នាង​ប្រញាប់​ប្រញាល់​រត់​ទៅ​ប្រាប់​ប្ដី​ថា​៖ ​«​មើល​ហ្ន៎! បុរស​ដែល​មក​ជួប​ខ្ញុំ​ថ្ងៃ​មុន គាត់​មក​ទៀត​ហើយ​»។+

១១ ឮ​ដូច្នេះ ម៉ាណូអា​ក៏​ទៅ​ជា​មួយ​នឹង​ប្រពន្ធ​គាត់ ដើម្បី​ជួប​បុរស​នោះ។ ពេល​ទៅ​ដល់ គាត់​សួរ​បុរស​នោះ​ថា​៖ ​«​តើ​អ្នក​ជា​បុរស​ដែល​បាន​និយាយ​ជា​មួយ​នឹង​ប្រពន្ធ​ខ្ញុំ​ឬ?​»។ បុរស​នោះ​ឆ្លើយ​ថា​៖ ​«​មែន គឺ​ខ្ញុំ​»។ ១២ រួច​ម៉ាណូអា​និយាយ​ថា​៖ ​«​សូម​ឲ្យ​ពាក្យ​របស់​អ្នក​ក្លាយ​ជា​ការ​ពិត! ចុះ​ពេល​ដែល​កូន​កើត​មក តើ​កូន​នឹង​មាន​ជីវិត​បែប​ណា? ហើយ​តើ​នឹង​ធ្វើ​កិច្ចការ​អ្វី?​»។+ ១៣ ទេវតា​របស់​ព្រះ​យេហូវ៉ា​ឆ្លើយ​នឹង​ម៉ាណូអា​ថា​៖ ​«​ប្រពន្ធ​របស់​អ្នក​ត្រូវ​ធ្វើ​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រាប់​នាង។+ ១៤ នាង​មិន​ត្រូវ​បរិភោគ​អ្វី​ណា​ដែល​មក​ពី​ផល​ទំពាំង​បាយ​ជូរ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ផឹក​គ្រឿង​ស្រវឹង ឬ​អ្វី​ដែល​មាន​ជាតិ​ស្រា​ដែរ។+ ម្យ៉ាង​ទៀត នាង​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​មិន​ស្អាត​បរិសុទ្ធ​ឡើយ។+ នាង​ត្រូវ​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​ខ្ញុំ​»។

១៥ បន្ទាប់​មក ម៉ាណូអា​និយាយ​ទៅ​ទេវតា​របស់​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​អ្នក​ចាំ​នៅ​ទី​នេះ​សិន។ យើង​នឹង​ទៅ​យក​កូន​ពពែ​មក​ធ្វើ​អាហារ​ជូន​អ្នក​»។+ ១៦ ក៏​ប៉ុន្តែ ទេវតា​របស់​ព្រះ​យេហូវ៉ា​ប្រាប់​ម៉ាណូអា​ថា​៖ ​«​ខ្ញុំ​ចាំ​នៅ​ទី​នេះ​បាន តែ​ខ្ញុំ​មិន​បរិភោគ​ទេ។ ប៉ុន្តែ បើ​អ្នក​ចង់​ជូន​គ្រឿង​បូជា​ដុត​ទៅ​ព្រះ​យេហូវ៉ា សូម​អញ្ជើញ​ជូន​ចុះ​»។ ម៉ាណូអា​មិន​ដឹង​ថា​បុរស​នោះ​ជា​ទេវតា​របស់​ព្រះ​យេហូវ៉ា​ឡើយ។ ១៧ រួច​ម៉ាណូអា​សួរ​ទេវតា​របស់​ព្រះ​យេហូវ៉ា​ថា​៖ ​«​តើ​អ្នក​ឈ្មោះ​អ្វី?+ សូម​ប្រាប់​យើង ដើម្បី​យើង​អាច​លើក​កិត្តិយស​អ្នក​ពេល​ដែល​ពាក្យ​សម្ដី​របស់​អ្នក​ក្លាយ​ជា​ការ​ពិត​»។ ១៨ ទេវតា​របស់​ព្រះ​យេហូវ៉ា​តប​ទៅ​គាត់​ថា​៖ ​«​កុំ​សួរ​ឈ្មោះ​ខ្ញុំ​ឡើយ ព្រោះ​ឈ្មោះ​នោះ​នឹង​ធ្វើ​ឲ្យ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​»។

១៩ រួច​មក ម៉ាណូអា​ក៏​យក​កូន​ពពែ​និង​គ្រឿង​បូជា​ពី​ស្រូវ មក​ជូន​ព្រះ​យេហូវ៉ា​នៅ​លើ​ថ្ម​មួយ។ ពេល​នោះ លោក​បាន​ធ្វើ​ការ​អស្ចារ្យ​នៅ​ចំពោះ​មុខ​ម៉ាណូអា​និង​ប្រពន្ធ ២០ គឺ​មាន​អណ្ដាត​ភ្លើង​ពី​ទី​បូជា​ឆេះ​ឡើង​ទៅ​លើ​មេឃ ហើយ​ទេវតា​របស់​ព្រះ​យេហូវ៉ា​ឡើង​តាម​អណ្ដាត​ភ្លើង​ពី​ទី​បូជា​នោះ ក្នុង​ពេល​ដែល​ម៉ាណូអា​និង​ប្រពន្ធ​កំពុង​មើល។ ភ្លាម​នោះ ពួក​គេ​ក្រាប​មុខ​ដល់​ដី។ ២១ នៅ​ពេល​នោះ ម៉ាណូអា​បាន​ដឹង​ថា​បុរស​នោះ​គឺ​ជា​ទេវតា​របស់​ព្រះ​យេហូវ៉ា។+ ទេវតា​របស់​ព្រះ​យេហូវ៉ា​មិន​បាន​មក​ជួប​ម៉ាណូអា​និង​ប្រពន្ធ​ទៀត​ទេ។ ២២ ម៉ាណូអា​ក៏​និយាយ​ទៅ​ប្រពន្ធ​ថា​៖ ​«​យើង​ច្បាស់​ជា​ស្លាប់​ជា​មិន​ខាន ព្រោះ​យើង​បាន​ឃើញ​ព្រះ​»។+ ២៣ ប៉ុន្តែ ប្រពន្ធ​និយាយ​ទៅ​គាត់​ថា​៖ ​«​បើ​ព្រះ​យេហូវ៉ា​ចង់​សម្លាប់​យើង​មែន លោក​ច្បាស់​ជា​មិន​ទទួល​គ្រឿង​បូជា​ពី​ស្រូវ​និង​គ្រឿង​បូជា​ដុត​ដែល​យើង​ទើប​តែ​ជូន​ទេ+ ហើយ​លោក​ក៏​មិន​បង្ហាញ​ការ​អស្ចារ្យ​ទាំង​នេះ​ឲ្យ​យើង​ឃើញ ហើយ​ក៏​មិន​ប្រាប់​រឿង​ផ្សេង​ៗ​ឲ្យ​យើង​ដឹង​ដែរ​»។

២៤ ក្រោយ​មក ប្រពន្ធ​របស់​ម៉ាណូអា​កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា​សាំសុន។+ កាល​ដែល​កូន​នោះ​កាន់​តែ​ធំ​ឡើង ព្រះ​យេហូវ៉ា​បន្ត​ឲ្យ​ពរ​កូន​នោះ។ ២៥ ក្រោយ​មក​ទៀត ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​លើ​សាំសុន+ ពេល​ដែល​គាត់​នៅ​ម៉ាហានេដាន់។+ កន្លែង​នោះ​ស្ថិត​នៅ​រវាង​ក្រុង​សូរ៉ា​និង​ក្រុង​អែសថោល។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក