បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី២

      • ការ​វាយ​ប្រហារ​របស់​ស៊ីសាក់​ទៅ​លើ​ក្រុង​យេរូសាឡិម (​១​-​១២​)

      • ទី​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​របស់​រេហូបោម (​១៣​-​១៦​)

ប្រវត្តិហេតុទី២ ១២:១

ឯកសារយោង

  • +២ប្រ ១១:១៧
  • +បច ៣២:១៥; ២ប្រ ២៦:១១, ១៦

ប្រវត្តិហេតុទី២ ១២:២

ឯកសារយោង

  • +១បស ១១:៤០; ១៤:២៥

ប្រវត្តិហេតុទី២ ១២:៣

ឯកសារយោង

  • +ណា ៣:៩

ប្រវត្តិហេតុទី២ ១២:៥

ឯកសារយោង

  • +១បស ១២:២២-២៤
  • +បច ២៨:១៥; ២ប្រ ១៥:២

ប្រវត្តិហេតុទី២ ១២:៦

ឯកសារយោង

  • +២ប្រ ៣៣:១០, ១២

ប្រវត្តិហេតុទី២ ១២:៧

ឯកសារយោង

  • +១បស ២១:២៩; ២ប្រ ៣៤:២៦, ២៧

ប្រវត្តិហេតុទី២ ១២:៩

ឯកសារយោង

  • +១បស ៧:៥១
  • +១បស ១០:១៦, ១៧; ១៤:២៥-២៨

ប្រវត្តិហេតុទី២ ១២:១២

ឯកសារយោង

  • +២ប្រ ៣៣:១០, ១២
  • +បទំ ៣:២២
  • +ដក ១៨:២៣-២៥; ១បស ១៤:១, ១៣; ២ប្រ ១៩:២, ៣

ប្រវត្តិហេតុទី២ ១២:១៣

ឯកសារយោង

  • +បច ២៣:៣; ១បស ១១:១; ១៤:២១

ប្រវត្តិហេតុទី២ ១២:១៤

ឯកសារយោង

  • +១សាំ ៧:៣; ១បស ១៨:២១; ម៉ាក ១២:៣០

ប្រវត្តិហេតុទី២ ១២:១៥

ឯកសារយោង

  • +១បស ១២:២២-២៤
  • +២ប្រ ៩:២៩; ១៣:២២
  • +១បស ១៤:៣០, ៣១

ប្រវត្តិហេតុទី២ ១២:១៦

ឯកសារយោង

  • +២សាំ ៥:៩
  • +ម៉ាថ ១:៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២ប្រ. ១២:១២ប្រ ១១:១៧
២ប្រ. ១២:១បច ៣២:១៥; ២ប្រ ២៦:១១, ១៦
២ប្រ. ១២:២១បស ១១:៤០; ១៤:២៥
២ប្រ. ១២:៣ណា ៣:៩
២ប្រ. ១២:៥១បស ១២:២២-២៤
២ប្រ. ១២:៥បច ២៨:១៥; ២ប្រ ១៥:២
២ប្រ. ១២:៦២ប្រ ៣៣:១០, ១២
២ប្រ. ១២:៧១បស ២១:២៩; ២ប្រ ៣៤:២៦, ២៧
២ប្រ. ១២:៩១បស ៧:៥១
២ប្រ. ១២:៩១បស ១០:១៦, ១៧; ១៤:២៥-២៨
២ប្រ. ១២:១២២ប្រ ៣៣:១០, ១២
២ប្រ. ១២:១២បទំ ៣:២២
២ប្រ. ១២:១២ដក ១៨:២៣-២៥; ១បស ១៤:១, ១៣; ២ប្រ ១៩:២, ៣
២ប្រ. ១២:១៣បច ២៣:៣; ១បស ១១:១; ១៤:២១
២ប្រ. ១២:១៤១សាំ ៧:៣; ១បស ១៨:២១; ម៉ាក ១២:៣០
២ប្រ. ១២:១៥១បស ១២:២២-២៤
២ប្រ. ១២:១៥២ប្រ ៩:២៩; ១៣:២២
២ប្រ. ១២:១៥១បស ១៤:៣០, ៣១
២ប្រ. ១២:១៦២សាំ ៥:៩
២ប្រ. ១២:១៦ម៉ាថ ១:៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី២ ១២:១-១៦

ប្រវត្តិហេតុទី២

១២ ក្រោយ​ពី​រេហូបោម​បាន​តាំង​អំណាច​គ្រប់​គ្រង​យ៉ាង​រឹង​មាំ​ហើយ+ គាត់​បាន​ឈប់​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា។+ ឯ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ក៏​តាម​គាត់​ដែរ។ ២ នៅ​ឆ្នាំ​ទី​៥​នៃ​រាជ្យ​រេហូបោម ស៊ីសាក់+ជា​ស្ដេច​ស្រុក​អេហ្ស៊ីប​បាន​ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូសាឡិម។ ការ​នេះ​បាន​កើត​ឡើង​ដោយ​សារ​ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ ៣ ស៊ីសាក់​បាន​មក​ច្បាំង​ដោយ​មាន​រទេះ​ចម្បាំង​ចំនួន​១.២០០​គ្រឿង និង​ទ័ព​សេះ​ចំនួន​៦០.០០០​នាក់ រួម​ទាំង​កង​ទ័ព​អេហ្ស៊ីប​ជា​ច្រើន ព្រម​ទាំង​ទ័ព​លីប៊ី ទ័ព​ស៊ូគាម និង​ទ័ព​អេត្យូពី។+ ៤ គាត់​បាន​ចាប់​យក​ក្រុង​នា​នា​ក្នុង​ស្រុក​យូដា​ដែល​មាន​កំពែង​រឹង​មាំ ហើយ​ក្រោយ​មក​គាត់​ក៏​មក​ដល់​ក្រុង​យេរូសាឡិម។

៥ គ្រា​នោះ រេហូបោម​និង​ពួក​អ្នក​គ្រប់​គ្រង​ក្នុង​ស្រុក​យូដា​បាន​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម ដោយ​ព្រោះ​តែ​ខ្លាច​ស៊ីសាក់។ ឯ​សិមម៉ាយ៉ា+ជា​អ្នក​ប្រកាស​ទំនាយ​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ពួក​គេ​នៅ​ទី​នោះ ហើយ​គាត់​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ខ្ញុំ ដូច្នេះ ខ្ញុំ​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ដែរ+ ហើយ​ខ្ញុំ​នឹង​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស៊ីសាក់›​»។ ៦ ពេល​នោះ ស្ដេច​និង​ពួក​អ្នក​គ្រប់​គ្រង​ទាំង​នោះ​បាន​បន្ទាប​ខ្លួន+ ហើយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​គឺ​សុចរិត​»។ ៧ ពេល​ព្រះ​យេហូវ៉ា​ឃើញ​ពួក​គេ​បន្ទាប​ខ្លួន​ដូច្នោះ ព្រះ​យេហូវ៉ា​ក៏​ប្រាប់​សិមម៉ាយ៉ា​ថា​៖ ​«​ពួក​គេ​បាន​បន្ទាប​ខ្លួន​ហើយ ខ្ញុំ​នឹង​មិន​បំផ្លាញ​ពួក​គេ​ទេ។+ បន្តិច​ទៀត ខ្ញុំ​នឹង​សង្គ្រោះ​ពួក​គេ។ ខ្ញុំ​នឹង​មិន​បញ្ចេញ​កំហឹង​ទៅ​លើ​ក្រុង​យេរូសាឡិម តាម​រយៈ​ស៊ីសាក់​ឡើយ។ ៨ ប៉ុន្តែ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​របស់​ស៊ីសាក់ ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ថា​ការ​បម្រើ​ខ្ញុំ​និង​ការ​បម្រើ​ស្ដេច​នា​នា​នៅ​ស្រុក​ឯ​ទៀត គឺ​ខុស​គ្នា​យ៉ាង​ណា​»។

៩ ដូច្នេះ ស៊ីសាក់​ជា​ស្ដេច​ស្រុក​អេហ្ស៊ីប​បាន​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​យេរូសាឡិម។ គាត់​បាន​យក​របស់​របរ​មាន​តម្លៃ​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា+ ហើយ​ក៏​បាន​យក​ទ្រព្យ​សម្បត្តិ​ពី​វិមាន​របស់​ស្ដេច​ដែរ។ ស៊ីសាក់​បាន​យក​អ្វី​ៗ​ទាំង​អស់ រួម​ទាំង​ខែល​មាស​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​បាន​ធ្វើ។+ ១០ ដូច្នេះ ស្ដេច​រេហូបោម​បាន​ធ្វើ​ខែល​ស្ពាន់​ជំនួស​វិញ ហើយ​គាត់​បាន​ប្រគល់​ឲ្យ​ពួក​មេ​អ្នក​យាម​ខ្លោង​ទ្វារ​វិមាន​របស់​ស្ដេច មើល​ថែ​រក្សា។ ១១ កាល​ណា​ស្ដេច​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា អ្នក​យាម​នឹង​កាន់​ខែល​ទាំង​នោះ ក្រោយ​មក​ពួក​គេ​ទុក​ខែល​ទាំង​នោះ​ទៅ​ក្នុង​បន្ទប់​អ្នក​យាម​វិញ។ ១២ ដោយ​សារ​ស្ដេច​បាន​បន្ទាប​ខ្លួន នោះ​ព្រះ​យេហូវ៉ា​លែង​ខឹង​នឹង​គាត់+ ហើយ​លោក​មិន​បាន​បំផ្លាញ​ពួក​គេ​ទាំង​ស្រុង​ឡើយ។+ ម្យ៉ាង​ទៀត ដោយ​សារ​លោក​ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​នៅ​ក្នុង​ស្រុក​យូដា។+

១៣ ស្ដេច​រេហូបោម​បាន​ពង្រឹង​អំណាច​គ្រប់​គ្រង​របស់​គាត់​នៅ​ក្រុង​យេរូសាឡិម។ រេហូបោម​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ពេល​ដែល​គាត់​មាន​អាយុ​៤១​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​អស់​រយៈ​ពេល​១៧​ឆ្នាំ​នៅ​ក្រុង​យេរូសាឡិម ជា​ក្រុង​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ពី​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​អ៊ីស្រាអែល ជា​កន្លែង​ដែល​តាំង​នាម​លោក។ ម្ដាយ​របស់​រេហូបោម​ឈ្មោះ​ណាអាម៉ា ជា​ជន​ជាតិ​អាំម៉ូន។+ ១៤ ប៉ុន្តែ រេហូបោម​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​គាត់​មិន​បាន​តាំង​ចិត្ត​ស្វែង​រក​ព្រះ​យេហូវ៉ា​ទេ។+

១៥ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​រេហូបោម​បាន​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់ បាន​ត្រូវ​សិមម៉ាយ៉ា+ជា​អ្នក​ប្រកាស​ទំនាយ និង​អ៊ីតដូ+ដែល​ជា​អ្នក​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ កត់​ត្រា​ទុក​ក្នុង​បញ្ជី​គ្រួសារ​អ៊ីស្រាអែល។ រេហូបោម​និង​យេរ៉ូបោម​តែង​តែ​ច្បាំង​គ្នា​ជា​និច្ច។+ ១៦ រួច​មក រេហូបោម​បាន​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្រុង​ដាវីឌ។+ ក្រោយ​មក អាប៊ីយ៉ា+ជា​កូន​របស់​គាត់​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក