បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ២១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី២

      • ម៉ាណាសេ​ជា​ស្ដេច​ស្រុក​យូដា។ ការ​បង្ហូរ​ឈាម​របស់​គាត់ (​១​-​១៨​)

        • ក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ (​១២​-​១៥​)

      • អេម៉ុន​ជា​ស្ដេច​ស្រុក​យូដា (​១៩​-​២៦​)

បណ្ដាស្ដេចទី២ ២១:១

ឯកសារយោង

  • +១ប្រ ៣:១៣; ម៉ាថ ១:១០
  • +២ប្រ ៣៣:១

បណ្ដាស្ដេចទី២ ២១:២

ឯកសារយោង

  • +បច ១២:៣០, ៣១; ២ប្រ ៣៦:១៤; អេគ ១៦:៥១
  • +២ប្រ ៣៣:២-៦

បណ្ដាស្ដេចទី២ ២១:៣

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឯកសារយោង

  • +២បស ១៨:១, ៤
  • +២បស ២៣:៤
  • +១បស ១៦:៣០, ៣២
  • +បច ៤:១៩

បណ្ដាស្ដេចទី២ ២១:៤

ឯកសារយោង

  • +យេ ៣២:៣៤
  • +បច ១២:៥; ២សាំ ៧:១២, ១៣; ១បស ៨:២៩; ៩:៣

បណ្ដាស្ដេចទី២ ២១:៥

ឯកសារយោង

  • +អេគ ៨:១៦
  • +១បស ៦:៣៦; ៧:១២

បណ្ដាស្ដេចទី២ ២១:៦

ឯកសារយោង

  • +ចល ១៩:២៦
  • +ចល ២០:២៧; បច ១៨:១០, ១១

បណ្ដាស្ដេចទី២ ២១:៧

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឯកសារយោង

  • +២បស ២៣:៦
  • +២ប្រ ៣៣:៧-៩

បណ្ដាស្ដេចទី២ ២១:៨

ឯកសារយោង

  • +បច ២៨:១
  • +១ប្រ ១៧:៩

បណ្ដាស្ដេចទី២ ២១:៩

ឯកសារយោង

  • +បច ៧:១

បណ្ដាស្ដេចទី២ ២១:១០

ឯកសារយោង

  • +២ប្រ ៣៣:១០; ៣៦:១៥, ១៦; យេ ៧:២៥; ម៉ាថ ២៣:៣៧

បណ្ដាស្ដេចទី២ ២១:១១

ឯកសារយោង

  • +ដក ១៥:១៦
  • +ចល ១៨:២៤, ២៥; ២បស ២៣:២៦; ២៤:៣; យេ ១៥:៤

បណ្ដាស្ដេចទី២ ២១:១២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​នឹង​ហ៊ឹង​ត្រចៀក​»​

ឯកសារយោង

  • +២បស ២២:១៦, ១៧; មីកា ៣:១២
  • +យេ ១៩:៣

បណ្ដាស្ដេចទី២ ២១:១៣

កំណត់សម្គាល់

  • *

    ជា​ខ្សែ​ដែល​ចង​ដុំ​អ្វី​មួយ​សម្រាប់​សំយុង​ស្ទង់​ជំហរ

ឯកសារយោង

  • +អេ ២៨:១៧; បទំ ២:៨
  • +២បស ១៧:៦; អេគ ២៣:៣៣
  • +១បស ២១:២១; ២បស ១០:១១
  • +យេ ២៥:៩

បណ្ដាស្ដេចទី២ ២១:១៤

ឯកសារយោង

  • +បច ៣២:៩; ២បស ១៧:១៨
  • +ចល ២៦:២៥; បច ២៨:៦៣

បណ្ដាស្ដេចទី២ ២១:១៥

ឯកសារយោង

  • +បច ៩:២១; ៣១:២៩; អសក ២:១១, ១៣

បណ្ដាស្ដេចទី២ ២១:១៦

ឯកសារយោង

  • +២បស ២៤:៣, ៤; យេ ២:៣៤; ម៉ាថ ២៣:៣០; ហេ ១១:៣៧

បណ្ដាស្ដេចទី២ ២១:១៨

ឯកសារយោង

  • +២បស ២១:២៣, ២៦

បណ្ដាស្ដេចទី២ ២១:១៩

ឯកសារយោង

  • +ម៉ាថ ១:១០
  • +២ប្រ ៣៣:២១

បណ្ដាស្ដេចទី២ ២១:២០

ឯកសារយោង

  • +២ប្រ ៣៣:២២, ២៣

បណ្ដាស្ដេចទី២ ២១:២១

ឯកសារយោង

  • +២បស ២១:១, ៣

បណ្ដាស្ដេចទី២ ២១:២២

ឯកសារយោង

  • +២បស ២២:១៦, ១៧; យេ ២:១៣

បណ្ដាស្ដេចទី២ ២១:២៤

ឯកសារយោង

  • +២ប្រ ៣៣:២៥

បណ្ដាស្ដេចទី២ ២១:២៦

ឯកសារយោង

  • +២បស ២១:១៨
  • +ម៉ាថ ១:១០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២បស. ២១:១១ប្រ ៣:១៣; ម៉ាថ ១:១០
២បស. ២១:១២ប្រ ៣៣:១
២បស. ២១:២បច ១២:៣០, ៣១; ២ប្រ ៣៦:១៤; អេគ ១៦:៥១
២បស. ២១:២២ប្រ ៣៣:២-៦
២បស. ២១:៣២បស ១៨:១, ៤
២បស. ២១:៣២បស ២៣:៤
២បស. ២១:៣១បស ១៦:៣០, ៣២
២បស. ២១:៣បច ៤:១៩
២បស. ២១:៤យេ ៣២:៣៤
២បស. ២១:៤បច ១២:៥; ២សាំ ៧:១២, ១៣; ១បស ៨:២៩; ៩:៣
២បស. ២១:៥អេគ ៨:១៦
២បស. ២១:៥១បស ៦:៣៦; ៧:១២
២បស. ២១:៦ចល ១៩:២៦
២បស. ២១:៦ចល ២០:២៧; បច ១៨:១០, ១១
២បស. ២១:៧២បស ២៣:៦
២បស. ២១:៧២ប្រ ៣៣:៧-៩
២បស. ២១:៨បច ២៨:១
២បស. ២១:៨១ប្រ ១៧:៩
២បស. ២១:៩បច ៧:១
២បស. ២១:១០២ប្រ ៣៣:១០; ៣៦:១៥, ១៦; យេ ៧:២៥; ម៉ាថ ២៣:៣៧
២បស. ២១:១១ដក ១៥:១៦
២បស. ២១:១១ចល ១៨:២៤, ២៥; ២បស ២៣:២៦; ២៤:៣; យេ ១៥:៤
២បស. ២១:១២២បស ២២:១៦, ១៧; មីកា ៣:១២
២បស. ២១:១២យេ ១៩:៣
២បស. ២១:១៣អេ ២៨:១៧; បទំ ២:៨
២បស. ២១:១៣២បស ១៧:៦; អេគ ២៣:៣៣
២បស. ២១:១៣១បស ២១:២១; ២បស ១០:១១
២បស. ២១:១៣យេ ២៥:៩
២បស. ២១:១៤បច ៣២:៩; ២បស ១៧:១៨
២បស. ២១:១៤ចល ២៦:២៥; បច ២៨:៦៣
២បស. ២១:១៥បច ៩:២១; ៣១:២៩; អសក ២:១១, ១៣
២បស. ២១:១៦២បស ២៤:៣, ៤; យេ ២:៣៤; ម៉ាថ ២៣:៣០; ហេ ១១:៣៧
២បស. ២១:១៨២បស ២១:២៣, ២៦
២បស. ២១:១៩ម៉ាថ ១:១០
២បស. ២១:១៩២ប្រ ៣៣:២១
២បស. ២១:២០២ប្រ ៣៣:២២, ២៣
២បស. ២១:២១២បស ២១:១, ៣
២បស. ២១:២២២បស ២២:១៦, ១៧; យេ ២:១៣
២បស. ២១:២៤២ប្រ ៣៣:២៥
២បស. ២១:២៦២បស ២១:១៨
២បស. ២១:២៦ម៉ាថ ១:១០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី២ ២១:១-២៦

បណ្ដាស្ដេចទី២

២១ ពេល​ម៉ាណាសេ+បាន​គ្រង​រាជ្យ គាត់​មាន​អាយុ​១២​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៥៥​ឆ្នាំ។+ ម្ដាយ​របស់​គាត់​ឈ្មោះ​ហេបស៊ីបា។ ២ គាត់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត គឺ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម តាម​ប្រជា​ជាតិ​នា​នា+ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល។+ ៣ គាត់​បាន​សង់​ទី​ខ្ពស់​ពិសិដ្ឋ​នៅ​កន្លែង​ផ្សេង​ៗ​ឡើង​វិញ គឺ​ជា​ទី​ខ្ពស់​ដែល​ហេសេគា​ឪពុក​គាត់​បាន​បំផ្លាញ​ចោល។+ គាត់​ក៏​បាន​សង់​ទី​បូជា​សម្រាប់​ព្រះ​បាល ហើយ​ធ្វើ​បង្គោល​ឈើ​ពិសិដ្ឋ*+ ដូច​អាហាប់​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ធ្វើ​ដែរ។+ គាត់​ថែម​ទាំង​បាន​ក្រាប​គោរព​ចំពោះ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​ទៀត​ផង។+ ៤ គាត់​ក៏​បាន​សង់​ទី​បូជា​ផ្សេង​ៗ​នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា+ ជា​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ធ្លាប់​មាន​ប្រសាសន៍​ថា​៖ ​«​ក្រុង​យេរូសាឡិម​ជា​តំណាង​នាម​ខ្ញុំ​»។+ ៥ លើស​ពី​នេះ​ទៅ​ទៀត គាត់​បាន​សង់​ទី​បូជា​ផ្សេង​ៗ​សម្រាប់​គោរព​បូជា​ដល់​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ+ ក្នុង​ទី​ធ្លា​ទាំង​ពីរ​នៃ​វិហារ​ព្រះ​យេហូវ៉ា។+ ៦ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បាន​ដុត​កូន​ជូន​ជា​គ្រឿង​បូជា ថែម​ទាំង​ប្រើ​វេទមន្ត មើល​ប្រផ្នូល+ ហើយ​តែង​តាំង​គ្រូ​ខាប​និង​គ្រូ​ទាយ​ទៀត​ផង។+ គាត់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ច្រើន​ក្រៃ​លែង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ខឹង​ជា​ខ្លាំង។

៧ គាត់​បាន​ឆ្លាក់​រូប​ព្រះ​នៅ​លើ​បង្គោល​ឈើ​ពិសិដ្ឋ*+ ហើយ​ក៏​យក​ទៅ​ដាក់​ក្នុង​វិហារ​ព្រះ ជា​កន្លែង​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ដាវីឌ​និង​សាឡូម៉ូន​ថា​៖ ​«​ខ្ញុំ​បាន​ញែក​វិហារ​នេះ​និង​ក្រុង​យេរូសាឡិម ទុក​ជា​បរិសុទ្ធ​សម្រាប់​នាម​របស់​ខ្ញុំ​រហូត​ត​ទៅ។ កន្លែង​នេះ​ខ្ញុំ​បាន​ជ្រើស​រើស​ពី​ចំណោម​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​អ៊ីស្រាអែល។+ ៨ បើ​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​យ៉ាង​ដិត​ដល់+ ហើយ​កាន់​តាម​គ្រប់​ទាំង​ច្បាប់​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​ខ្ញុំ​ឲ្យ​ពួក​គេ នោះ​ខ្ញុំ​នឹង​មិន​ឲ្យ​ពួក​គេ​ខ្ចាត់​ព្រាត់​ម្ដង​ទៀត ពី​ទឹក​ដី​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​ពួក​គេ​ឡើយ​»។+ ៩ ប៉ុន្តែ ពួក​គេ​មិន​បាន​ស្ដាប់​ទេ ហើយ​ម៉ាណាសេ​ចេះ​តែ​នាំ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្រៃ​លែង​លើស​ប្រជា​ជាតិ​នា​នា ដែល​ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​អ៊ីស្រាអែល​ទៅ​ទៀត។+

១០ ព្រះ​យេហូវ៉ា​តែង​តែ​មាន​ប្រសាសន៍​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ជា​អ្នក​បម្រើ​លោក+ថា​៖ ១១ ​«​ម៉ាណាសេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម និង​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន​លើស​ជន​ជាតិ​អាម៉ូរី+ទៅ​ទៀត។+ គាត់​ក៏​បាន​នាំ​ឲ្យ​បណ្ដា​ជន​យូដា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែរ ដោយ​សារ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម​ដែល​គាត់​បាន​ធ្វើ​នោះ។ ១២ ដូច្នេះ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​មាន​អន្តរាយ​មក​លើ​ក្រុង​យេរូសាឡិម+និង​ស្រុក​យូដា។ ពួក​អ្នក​ដែល​ឮ​អំពី​រឿង​នោះ​នឹង​ភ័យ​តក់​ស្លុត។*+ ១៣ ខ្ញុំ​នឹង​វាស់​ក្រុង​យេរូសាឡិម​ដោយ​ខ្សែ​វាស់+ដែល​ខ្ញុំ​បាន​ប្រើ​សម្រាប់​វាស់​ក្រុង​សាម៉ារី+ ហើយ​ដូច​ដែល​ខ្ញុំ​បាន​ប្រើ​ខ្សែ​ប្រយោល*ដើម្បី​វាស់​ពូជ​ពង្ស​អាហាប់។+ ខ្ញុំ​នឹង​សម្អាត​ក្រុង​យេរូសាឡិម ដូច​ជា​បុគ្គល​ម្នាក់​លាង​ចាន​ឲ្យ​ស្អាត ហើយ​ផ្កាប់​ទុក។+ ១៤ ខ្ញុំ​នឹង​បោះ​បង់​ចោល​រាស្ត្រ​ជា​មត៌ក​របស់​ខ្ញុំ​ដែល​នៅ​សេស​សល់+ ហើយ​ខ្ញុំ​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​របស់​ពួក​គេ។ ពួក​សត្រូវ​នឹង​ចាប់​ពួក​គេ​ទៅ​ធ្វើ​ជា​ឈ្លើយ ព្រម​ទាំង​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ដែរ។+ ១៥ នេះ​គឺ​ដោយ​សារ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ខ្ញុំ​មិន​ពេញ​ចិត្ត ហើយ​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​ក្រោធ តាំង​ពី​ពេល​ដែល​បុព្វ​បុរស​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប រហូត​មក​ដល់​សព្វ​ថ្ងៃ›​»។+

១៦ ម៉ាណាសេ​បាន​នាំ​ឲ្យ​បណ្ដា​ជន​យូដា​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ លើស​ពី​នោះ​ទៅ​ទៀត គាត់​ក៏​បាន​សម្លាប់​មនុស្ស​ដែល​គ្មាន​ទោស​យ៉ាង​ច្រើន​សន្ធឹក ដែល​ធ្វើ​ឲ្យ​ក្រុង​យេរូសាឡិម​ពេញ​ទៅ​ដោយ​ឈាម។+ ១៧ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ម៉ាណាសេ​បាន​ធ្វើ និង​អំពើ​ខុស​ឆ្គង​ទាំង​ប៉ុន្មាន​របស់​គាត់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។ ១៨ ក្រោយ​មក ម៉ាណាសេ​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​សួន​វិមាន​ស្ដេច គឺ​ក្នុង​សួន​អឺសា។+ រួច​មក អេម៉ុន​ជា​កូន​បាន​គ្រ​ង​រាជ្យ​បន្ទាប់​ពី​គាត់។

១៩ ពេល​អេម៉ុន+គ្រង​រាជ្យ គាត់​មាន​អាយុ​២២​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។+ ម្ដាយ​របស់​គាត់​ឈ្មោះ​មេសូលេមេត​ជា​កូន​ហារូស ជា​អ្នក​មក​ពី​តំបន់​យ៉ុតបា។ ២០ អេម៉ុន​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ដូច​ម៉ាណាសេ​ឪពុក​គាត់​ដែរ។+ ២១ គាត់​បាន​ដើរ​តាម​គន្លង​របស់​ឪពុក​គាត់ ដោយ​គោរព​បម្រើ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម។+ ២២ ដូច្នេះ គាត់​បាន​លះ​ចោល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​បុព្វ​បុរស​គាត់ ហើយ​មិន​ដើរ​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​ឡើយ។+ ២៣ ក្រោយ​មក ពួក​អ្នក​បម្រើ​របស់​អេម៉ុន​បាន​ឃុប​ឃិត​គ្នា​ក្បត់​នឹង​គាត់ ហើយ​ក៏​សម្លាប់​គាត់​នៅ​ក្នុង​វិមាន​ទៅ។ ២៤ ប៉ុន្តែ បណ្ដា​ជន​បាន​សម្លាប់​ពួក​អ្នក​ក្បត់​ទាំង​នោះ​ចោល។ រួច​មក ពួក​គេ​ក៏​បាន​តែង​តាំង​យ៉ូសៀស​ជា​កូន​ឲ្យ​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។+ ២៥ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អេម៉ុន​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។ ២៦ ដូច្នេះ គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្នុង​សួន​អឺសា។+ បន្ទាប់​មក យ៉ូសៀស+ជា​កូន​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក